ព័ត៌មាន
ក្រសួងការងាររម្លឹកដល់អ្នកស្វែងរកការងារឲ្យត្រៀម CV ខណៈពិព័រណ៍ការងារនឹងចាប់ផ្តើមនាចុងសប្តាហ៍នេះ
ភ្នំពេញ៖ នៅថ្ងៃទី២៦ និង២៧ ខែតុលាខាងមុខនេះ ព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤ នឹងត្រូវរៀបចំឡើងនៅអគារពិព័រណ៍កោះពេជ្រ។ ជាមួយនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានក្រើនរម្លឹកដល់យុវជន និងអ្នកស្វែងរកការងារទាំងអស់ ដែលមានបំណងចង់ដាក់ពាក្យបំពេញការងារ សូមត្រៀមប្រវត្តិរូបសង្ខេប (CV) ដើម្បីដាក់ពាក្យ និងសម្ភាសន៍ផ្ទាល់នៅនឹងកន្លែងកម្មវិធីតែម្តង។
យោងតាមទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២២ ខែតុលានេះ បានលើកឡើងថា ពិព័រណ៍ការងារនេះ នឹងមានការចូលរួមពីសំណាក់ក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួនប្រមាណ ១៥០ ហើយមានស្តង់សរុបជាង ១៨០ ដែលនឹងដាក់តាំងបង្ហាញពីឱកាសការងារយ៉ាងច្រើនសម្បូរបែបជាង ៣ម៉ឺនកន្លែង។
លោក ហេង ថាវី ជំនួយការប្រធានគុណភាព និងសុវត្ថិភាព និងបរិស្ថាន នៃាកាសយានដ្ឋានកម្ពុជា បាននិយាយថា ក្រុមហ៊ុនបានត្រៀមរួចជាស្រេចដើម្បីចូលរួម នឹងនាំយកឱកាសការងារជាច្រើនកន្លែងដល់សិស្សនិស្សិត និងសាធារណៈជន ដែលនឹងចូលរួមព្រឹត្តការណ៍ថ្ងៃខាងមុខនេះ។ លោកបន្ថែមថា ក្រុមហ៊ុនតែងតែចូលរួមក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិនេះគឺដោយសារការចូលរួមពិព័រណ៍នេះ អាចឲ្យក្រុមហ៊ុនជ្រើសរើសបុគ្គលិកបានទាន់ពេលវេលា និងប្រកបដោយគុណភាព។
ក្រសួងការងារ បានបញ្ជាក់បន្ថែមថា ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤ ក៏នឹងត្រូវរៀបចំតាមប្រព័ន្ធអនឡាញផងដែរ ដែលអ្នកស្វែងរកការងារធ្វើនៅទូទាំងប្រទេស អាចដាក់ពាក្យស្វែងរកការងារធ្វើតាមប្រព័ន្ធអនឡាញបានតាមរយៈ គេហទំព័រពិព័រណ៌ការងារ http:/careerfair.nea.gov.kh/៕





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា