ព័ត៌មាន
ក្បូរក្បាច់រចនាដ៏រស់រវើក ប្រកបដោយសោភ័ណល្អស្រស់ នៃស្ថាបត្យកម្មពុទ្ធសាសនាក្នុងវត្តស្វាយសៀមថ្មី ជាវត្តនៅកម្ពុជាក្រោម
វត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី គឺជាវត្តខ្មែរនៅកម្ពុជាក្រោម បច្ចុប្បន្នស្ថិតនៅភូមិស្វាយសៀម ឃុំង៉ាយស្វៀង ស្រុកថ្កូវ ខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយិមវៀតណាម។ វត្តស្វាយសៀមថ្មី គឺជាវត្តមួយដែលមានវ័យចំណាស់ក្នុងចំណោមវត្តប្រមាណ១៤៣ វត្ត ក្នុងខេត្តត្រាវិញ។ បច្ចុប្បន្នអារាមសាសនានេះ មានអាយុកាល ១១៩ ឆ្នាំហើយ ពោលគឺវត្តបានបង្កើតឡើងនាឆ្នាំ១៩០៥ ហើយគិតមកទល់ពេលនេះ គ្រប់គ្រងដោយព្រះចៅអធិការ១៥ជំនាន់ហើយ។
ដ្បិតមានអាយុកាលជាងមួយសតវត្សហើយក្ដី ក៏ប៉ុន្តែវត្តស្វាយសៀមថ្មី នៅរក្សាបានកិត្តិនាម និងសំណង់ស្ថាបត្យកម្មក្នុងទម្រង់បែបខ្មែរទាំងស្ទើរតែទាំងស្រុង ជាពិសេសក្បាច់ចម្លាក់ដ៏រស់រវើកនៅព្រះវិហារ។
គួរបញ្ជាក់ថា វត្តស្វាយសៀមថ្មី នេះ គឺជាវត្តដែលត្រូវបានសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្ដួចផ្ដើមគំនិតរៀបចំដង្ហែអង្គកឋិនទៅកាន់ នាថ្ងៃទី ៣-៤-៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ។ នេះជាប្រវត្តិសាស្រ្តសម្រាប់វត្តស្វាយសៀមថ្មី និងសម្រាប់បងប្អូនកម្ពុជាក្រោម៕ អត្ថបទ៖ ចេន សុភានាថ













-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា