ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជំរុញបន្តរក្សាស្ថានភាពល្អ និងរកវិធីសាស្រ្តថ្មីៗពង្រឹងការងារប្រយុទ្ធប្រឆាំងការសម្អាតប្រាក់
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំទៅដល់ក្រុមការងារ ប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ បន្តរួមគ្នាថែរក្សានូវស្ថានភាពល្អ ខិតខំពង្រឹងគុណភាពធនធានមនុស្ស និងរិះរកវិធីសាស្រ្តថ្មីៗបន្ថែម ដើម្បីធានាប្រសិទ្ធភាពក្នុងការងារប្រឆាំងការសម្អាតប្រាក់ ដែលកាន់តែមានភាពស្មុគស្មាញ ពីមួយថ្ងៃទៅមួយថ្ងៃ ។
ក្នុងពិធីប្រកាសសេចក្ដីសម្រេច និងស្ដាប់វឌ្ឍនភាពការងារ ពាក់ព័ន្ធនឹងកិច្ចការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានរម្លឹកនូវមរតកស្នាដៃរបស់ថ្នាក់ដឹកនាំជំនាន់មុន ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងមានសម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានខិតខំដោះស្រាយការងារជាក់ស្ដែងជាច្រើន រហូតឈានដល់ការដកកម្ពុជា ចេញពីបញ្ជីប្រផេះលើការងារប្រឆាំងការសម្អាតប្រាក់ ។
កឧត្តមបន្តថា ក្រុមការងារត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយស្ថាប័នជាតិ និងអន្តរជាតិ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ និងព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងវិធីសាស្រ្តថ្មីៗ ក្នុងការស្រាវជ្រាវ និងស៊ើបអង្កេត ហើយលេខាធិការដ្ឋាន ត្រូវរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ឱ្យបានច្បាស់លាស់ ជាមួយនឹងស្នងការដ្ឋាននគរបាល រាជធានី-ខេត្ត និងត្រៀមសហការជាមួយអគ្គនាយកដ្ឋានធនធានមនុស្ស ដើម្បីជ្រើសរើសអ្នកមានសមត្ថភាពនៅឆ្នាំខាងមុខ ។
គួរបញ្ជាក់ថា សមាសភាពក្រុមការងារត្រួតពិនិត្យឡើងវិញ (RPG) សម្រាប់សហការជាមួយអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា មានចំនួន១៧រូប ដោយមានឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ោ ភក្ដិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន អមដោយអនុប្រធាន៨រូប ក្នុងនោះឯកឧត្តមឧត្តមសេនីយ៍ឯក ហោ សំអាត ជាអនុប្រធានអចិន្រ្តៃយ៍ ។ ក្រុមការងារនេះមានលេខាធិការដ្ឋានជាសេនាធិការ ដឹកនាំដោយឯកឧត្តមឧត្តមសេនីយ៍ឯក ឌី វិជ្ជា ហើយតួនាទី និងភារកិច្ចនៃយន្តការនេះ មានកំណត់ក្នុងប្រកាសក្រសួងមហាផ្ទៃ លេខ៣៩២៥ ស.ស.រ. ៕ អត្ថបទ បាន សុខរិទ្ធិ





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា