ព័ត៌មាន
អាជ្ញាធរស្រុកអន្លង់វែង កសាងស្ពានឈើមួយខ្សែប្រវែង៣០ម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើរជូនពលរដ្ឋក្នុងភូមិរំចេក
ឧត្តរមានជ័យ៖ លោក ងួន ទ្ធីរិទ្ធ អភិបាលស្រុកអន្លង់វែង សហការជាមួយកម្លាំងបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន បានធ្វើការកសាងស្ពាន ឈើមួយខ្សែប្រវែង៣០ម៉ែត្រ នៅចំណុចភូមិរំចេក ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដើម្បីជួយសម្រួលដល់ការធ្វើចរាចរផ្សេងៗក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឲ្យមានភាពល្អប្រសើរ។
លោកអភិបាលស្រុកអន្លង់វែង បានឲ្យដឹងថា ដើម្បីឆ្លើយតបតាមតម្រូវចាំបាច់កន្លងមក តាមរយៈការធ្វើវេទិការសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលម្ពុជា ចុះមូលដ្ឋានខេត្តឧត្តរមានជ័យ រដ្ឋបាលស្រុកអន្លង់វែង បានធ្វើការដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននានាបានជាង៩០ភាគរយនូវបញ្ហាទុក្ខកង្វល់របស់ប្រជាពលរដ្ឋក្នុងស្រុកអន្លង់វែង។
លោកអភិបាលស្រុកអន្លង់វែង បានបន្តថា ជាក់ស្តែងស្ពានឈើមួយខ្សែថ្មីមួយកន្លែងទៀតក្នុងចំណុចភូមិរំចេកដែលកន្លងមក ស្ពាននេះ មានសភាពចាស់បាក់ទ្រុឌទ្រោមពុំអាចធ្វើដំណើរឆ្លងកាត់បានបច្ចុប្បន្នត្រូវបានរដ្ឋបាលស្រុកអន្លង់វែង ធ្វើការកសាងដោយមានការជួយឧបត្ថម្ភថវិកាមួយចំនួនពីឯកឧត្ត មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ ផងនោះបានធ្វើឲ្យដំណើរការកសាងស្ពានឈើមួយកន្លែងនេះ អាចនឹងរួចរាល់ចប់ជាស្ថាពរ នៅដើមខែតុលា ឆ្នាំ២០២៤ខាងមុខនេះ៕







-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា