ព័ត៌មាន
មន្ត្រីជាន់ខ្ពស់៖វត្តច័ន្ទបុរីវង្សរីកចម្រើនទៅបាន ដោយសារកម្លាំងសទ្ធាជ្រះថ្លាពីសំណាក់ពុទ្ធបរិស័ទជិតឆ្ងាយ
ភ្នំពេញ ៖ នាយករងខុទ្ទកាល័យសម្តេចធិបតីនាយករដ្ឋមន្ត្រីបានចូលរួមអនុមោទនាត្រេកអរជាមួយប្រជាពលរដ្ឋក្នុងខណ្ឌព្រែកព្នៅ ក៏ដូចជាទូទាំងរាជធានីភ្នំពេញ ចំពោះសមិទ្ធផលជាច្រើនដែលបន្តរីកលូត លាស់នៅក្នុងវត្តច័ន្ទបុរីវង្ស ដែលកើតចេញពីកម្លាំងរួបរួមសាមគ្គី និង សទ្ធាជ្រះថ្លាពីសំណាក់ពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការទ្រទ្រង់ និងលើកស្ទួយព្រះពុទ្ធសាសនាឱ្យបានឋិតថេរគង់វង្ស ។
នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករង ខុទ្ទកាល័យសម្តេចធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា វិស័យព្រះពុទ្ធសាសនា បានចូលរួមចំណែក និងដើរតួនាទីយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាល ក្នុងការអប់រំដល់ប្រជាពលរដ្ឋជាពុទ្ធ បរិស័ទ មានការយល់ដឹងនូវអំពើល្អនិងអំពើអាក្រក់ យល់ដឹងខុសហើយនឹងត្រូវបញ្ចៀសបាននូវការប្រព្រឹត្តនូវអំពើអបាយមុខផ្សេងៗនៅក្នុងសង្គម ចូលរួមការអភិវឌ្ឍជាតិឲ្យមានការរីកចម្រើន។
នាយឧត្តមសេនីយ៍បានថ្លែងដូចនេះ នាឱកាសដង្ហែរអង្គកឋិនទានមហាសាមគ្គី វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងពុទ្ធសីមាវត្តច័ន្ទបុរីវង្ស ស្ថិតនៅក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ ២០២៤នេះ។
ឯកឧត្តម ហ៊ីង ប៊ុនហៀង បានលើកឡើងថា មានកត្តា ៣ យ៉ាង ដែលញ៉ាំងឱ្យការកសាងសមិទ្ធផលនានា អាចប្រព្រឹត្តទៅបានប្រកបដោយភាពចម្រុងចម្រើនគឺ ទី១. កត្តាសុខសន្តិភាព ដែលឱ្យរាជធានីភ្នំពេញ ក៏ដូចជាទូទាំងផ្ទៃប្រទេស មាន ឱកាសបញ្ចេញនូវសក្កានុពលអភិវឌ្ឍន៍របស់ខ្លួនឥតឈប់ឈរ។ ទី២. កត្តាសិទ្ធិសេរីភាព ដែលបង្កលក្ខណៈឱ្យប្រជាពលរដ្ឋអាចគោរពប្រតិបត្តិតាមជំនឿសាសនារៀងៗខ្លួន ដើម្បីទទួលបាននូវសន្តិភាពក្នុងផ្លូវចិត្ត។ ទី៣. កត្តាកំណើននៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលផ្តល់លទ្ធភាពដល់ពួកគាត់ ក្នុងការក្នុងចូលរួមចំណែកអភិវឌ្ឍសមិទ្ធនានា តាមជំនឿសទ្ធាជ្រះថ្លារបស់ខ្លួន។ ក្នុងន័យនេះ សូមអ៊ំពូមីងបងប្អូនប្រជាពលរដ្ឋ ជាពុទ្ធបរិស័ទទាំងអស់ រួមគ្នាថែរក្សាសុខសន្តិភាព សេរីភាព និងភាពចម្រុងចម្រើនដែលកំពុងមានបច្ចុប្បន្នឱ្យបានគង់វង្សយូរអង្វែង ក្រោមម្លប់សន្តិភាព សម្រាប់កូនចៅរបស់យើងគ្រប់ជំនាន់តទៅទៀត។
ក្នុងឪកាសនោះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ បានវេរប្រគេនបច្ច័យសង្កត់ត្រៃអង្គកឋិនទាន វត្តច័ន្ទបុរីវង្ស មានចំនួន ៣៣១លាន ១៣ម៉ឺនរៀល (ត្រៃធំ៤៣, ត្រៃលាង២៧), ក្នុងនោះ បច្ច័យរបស់នាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី មានចំនួន ២០០លានរៀល និងបានឧបត្ថម្ភដល់រដ្ឋបាលខណ្ឌព្រែកព្នៅ ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ប្រគេនជូនព្រះសង្ឃ ចែកជូនដល់សីលវន្តសីលវត្តី ក្រុមប្រឹក្សាខណ្ឌ-សង្កាត់ លោកគ្រូអ្នកគ្រូ សិស្សា នុសិស្ស និងកងកម្លាំងមានសមត្ថកិច្ច នៅក្នុងខណ្ឌព្រែកព្នៅ រាជ ធានីភ្នំពេញជាច្រើនទៀតផងដែរ៕ អត្ថបទ ៖ ភារម្យ

























-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា