ព័ត៌មាន
ឯកឧត្តម សួស យ៉ារ៉ា ជួបពិភាក្សាការងារជាមួយគណៈប្រតិភូរដ្ឋសភាតួកគីក្នុងមហាសន្និបាតអាយប៉ាលើកទី៤៥
ភ្នំពេញ ៖ នៅក្នុងឱកាសចូមរួម មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៥ នៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូរដ្ឋសភាតួកគីដឹកនាំដោយឯកឧត្តម Osman Saglam ប្រធានក្រុមមិត្តភាពសភាតួកគី-អន្តរសភាអាស៊ាន ។
ឯកឧត្តមប្រធានបានស្វាគមន៍ប្រទេសតួកគី ដែលមានបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយនឹងកម្ពុជា និងអាស៊ាន។ ឆ្លៀតឱកាសនោះ ឯកឧត្តម ក៏បានអញ្ជើញភាគីមិត្តចូលរួមសម័យប្រជុំពេញអង្គនៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព IPTP លើកទី១១ នៅខែវិច្ឆិកា ឆ្នាំ២០២៤ នៅកម្ពុជា ដែលនឹងប្រកាសនូវគំនិតផ្តួចផ្តើម «ធម្មនុញ្ញសន្តិភាព»។
ឯកឧត្តម Osman Saglam បានទទួលយកការអញ្ជើញ និងសូមអរគុណដល់សភាកម្ពុជា ដែលគាំទ្រដល់ការចូលជាសមាជិកសង្កេតការណ៍ AIPA របស់សភាតួកគី កាលពីឆ្នាំ២០២៣កន្លងទៅ។ ឯកឧត្តមបានសម្តែងនូវការ ពេញចិត្តចំពោះភាពរីកចម្រើននៃំនាក់ទំនងរវាងតួកគីនិងកម្ពុជា និងតំបន់អាស៊ាន ដែលតួកគីផ្តោតសំខាន់សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។
ភាគីទាំងពីរក៏បានផ្លាស់ប្តូរអំពីបទពិសោធន៍ និងសក្ដានុពលអំពីការអភិវឌ្ឍឧស្សាហកម្មទេសចរណ៍ និងការកែច្នៃផលិតផលកសិកម្មនៅកម្ពុជា ។តំណាងរដ្ឋសភាកម្ពុជានិងតួកគី នឹងបន្តលើកកម្ពស់ការផ្លាស់ប្តូរគណៈប្រតិភូសភាប្រទេសទាំងពីរ៕










-
ព័ត៌មាន3 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន3 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន2 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន3 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ