ព័ត៌មាន
ការតាំងពិព័រណ៍រូបថត STEM នៅក្នុងជីវិតរបស់ខ្ញុំ បង្ហាញការងាររបស់យុវជនដែលមកពីតំបន់ក្រីក្រ
ភ្នំពេញ៖ នៅថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៤នេះ អង្គការ មូលនិធិកុមារកម្ពុជា (ស៊ីស៊ីអេហ្វ) បានរៀបចំកម្មវិធីប្រកួតប្រជែង រូបថតដែលផ្ដិតយករូបភាពដោយយុវជនរស់នៅក្នុងតំបន់ក្រីក្របំផុតមួយក្នុងប្រទេសកម្ពុជា ហើយរូបថតទាំងអស់ កំពុងដាក់តាំងបង្ហាញជាសាធារណ:។

រូបភាពដ៏មល្អបំផុតថតដោយសិស្ស ស៊ីស៊ីអេហ្វ ចំនួន ១០ នាក់ ដែលពួកគេសុទ្ធសឹងតែជាអ្នកស្រលាញ់ផ្នែក វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា កំពុងដាក់តាំងបង្ហាញនៅភោជនីយដ្ឋាន Wild ក្នុងរាជធានីភ្នំពេញ។ Wild គឺជា ភោជនីយដ្ឋានដែលប្រមូលផ្ដុំ និងលើកកម្ពស់អ្នកមានទេពកោសល្យក្នុស្រុក និងអង្គការមិនរកប្រាក់កម្រៃក្នុងការដាក់ តាំងស្នាដៃរបស់ខ្លួន។
រូបថតទាំង ១០ សន្លឹកនេះ គឺជាការសម្រិតសម្រាំងចេញពីការប្រកួតរូបថតរបស់្សនៅវិទ្យាល័យ នីសិនគ្រីបអាខាដេមី (អិនស៊ីអេ) ក្រោមប្រធានបទ «STEM នៅក្នុងជីវិតរបស់ខ្ញុំ» (STEM In My Life) ដែលរៀបចំដោយ អង្គការមូលនិធិកុមារកម្ពុជា។

កញ្ញា ផន ឡា មន្ត្រីគម្រោងអប់រំរបស់របស់ ស៊ីស៊ីអេហ្វ បានឲ្យដឹងថា៖ «ខ្ញុំនឹកឃើញគំនិតប្រកួតប្រជែង ថតរូបនេះឡើងគឺ ដើម្បីលើកទឹកចិត្តសិស្សឱ្យស្វែងយល់ពីភាពច្នៃប្រឌិតរបស់ពួកគេ និងបង្ហាញពីភាពរីករាយនៃការ ថតរូប។ នៅពេលដែលការប្រកួតនេះបានបើកដំណើរការ វាបានក្លាយជាឱកាស ដ៏អស្ចារ្យសម្រាសិស្សានុសិស្សក្នុង ការស្វែងយល់ពីពិភពនៃ STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការអប់រំ និងគណិតវិទ្យា) នៅក្នុងជីវិតប្រចាំថ្ងៃរបស់ ពួកគេ។
«ការប្រកួតប្រជែងថតរូប «STEM នៅក្នុងជីវិតរបស់ខ្ញុំ» អនុញ្ញាតឱ្យសិស្សធ្វើកា រដកពិសោធន៍ជាមួយការ ជ្រើសរើសមុំថត រៀបចំទម្រង់ប្ល់ថត និងតាក់តែងប្រធានបទ ដោយរួមបញ្ចូលគ្នានូវផ្នត់គំនិតបែបសិល្បៈ នឹងគំនិត បែបវិទ្យាសាស្ត្រ។»

កម្មវិធីប្រកួតប្រជែងនេះគឺជាផ្នែកមួយនៃការតាំងពិព័រណ៍រូបថតនៅភោជនីយដ្ឋាន Wild ដើម្បីចូលរួមអបអ ខួបគម្រប់ ២០ ឆ្នាំ នៃអង្កការមូលនិធិកុមារកម្ពុជា។
វាជាដំណើររយ:ពេល 20 ឆ្នាំដែលមិនគួរឱ្យជឿរបស់ស្ថាប័ណ្ណក្រៅរដ្ឋាភិបាលមួយនេះ ចាប់ផ្ដើមឡើងក្នុងឆ្នាំ 2014 ដល់ 2024 ពណ៌នាអំពីការចាប់ផ្ដើមដំបូងក្នុការជួយកុមារមួយចំនួនតូចចពីអតីតទីលានចាក់សំរាម ស្ទឹងមានជ័យ រហូតមកដល់សព្វថ្ងៃនេះ ដែលមានកុមារប្រមាណ ១៧០០ នាក់ កំពុងកសាងអនាគតដ៏ល្អប្រសើរ សម្រាប់ខ្លួនឯង និងគ្រួសាររបស់ពួកគេតាមរយៈកម្មវិធីអប់រំកម្រិតស្តង់ដាររបស់ ស៊ីស៊ីអេហ្វ។
នេះគឺជាឆ្នាំទី៣ហើយនៃការប្រកួតប្រជែងថតរូបក្រោមប្រធានបទ «STEM នៅក្នុងជីវិតរបស់ខ្ញុំ»។ សិស្សត្រូវសរសេសាច់រឿងខ្លីមួយ ពន្យល់ដើម្បីបង្ហាញថារូបភាពរបស់ពួកគេថតគឺឆ្លុះបញ្ចាំអំពី STEM។
សំណាង អាយុ ១៥ឆ្នា ជាសិស្ស ស៊ីស៊ីអេហ្វ បានផ្ដិតយករូបផ្កាពណ៌ផ្កាឈូកំពុងរីកមួយទងដែលកំពុង ផុសចេញពីថ្មតូច និងទ្រដោយដៃពីរ មានចំណងជើងថា «ធម្មជាតិ (សង្គ្រោះជីវិ)» ដោយឆ្លុះបញ្ចាំងពីវិទ្យាសាស្ត្រ នៅក្នុង STEM ។
រូបភាពដ៏ទាក់ទាញរបស់ សុខា ពេជ្រ បានមកពីការសាកល្បងថតរូបផ្សារដែក។ ដំណើរការផ្សារដែកបាន បង្កើតជាផ្កាភ្លើងហើយវាបានបង្កើតជាផ្សែ ដែលនាងមើលឃើញចេញជាទម្រង់ដូច ខ្ញែរសមុទ្រ (Jellyfish)។

សុខា ពេជ្រ ដែលជាសិស្សថ្នាក់ទី៨ នៃសាលា នីសិនគ្រីបអាខាដេមី បានលើកឡើងថា៖ «ខ្ញុំចូលចិត្តសមុទ្រ ប៉ុន្តែខ្ញុំមិនដែលទៅទីនោះទេ។ ពេលខ្ញុំមើលរឿងភាគ ខ្ញុំឃើញមនុស្សមុជចូលសមុទ្រមើលផ្កាថ្ម ខ្ញុំពិតជាចង់ទៅ និងមុជចូលបាតសុទ្រដូចគេណាស់។ ប្រសិនបើអ្នកក្រឡេកមើលរូបភាពរបស់ខ្ញុំ គោលបំណងរបស់ខ្ញុំគឺចង់បង្ហាញ អ្នកនូវការស្រមើស្រម៉ៃមួយ។ ខ្ញុំក៏មិននឹកស្មានថាវាចេញជារូប ខ្ញែរសមុទ្រ (Jellyfish) ដូចនេះនោះទេ។»
«ផ្នែកអវិជ្ជមានៃពិភពនិម្មិត» (The Downside of Virtual) ដោយ សុខជា សិស្សថ្នាក់ទី១២ នៃ សាលានីសិនគ្រីបអាខាដេមី បានបង្ហាញពីការស្វែងយល់ពីរបៀបដែលជីវិតអនឡាញអាចជះឥទ្ធិពលអវិជ្ជមានដល់ ជីវិតពិត។
សុខជា បានពន្យល់ថា៖ «ជីវិតក្នុងពិភពនិម្មិត ពេលខ្លះអាចធ្វើឱ្យយើងមានអារម្មណ៍សោកសៅ។ នៅពេល ដែលយើងចំណាយពេលច្រើនលើអ៊ីនធឺណិត យើងអាចនឹងត្រូវបានកាត់ផ្ដាច់ពីទំនាក់ទំនងក្នុងជីវិតពិត ដែលនាំឱ្យ កើតមានអារម្មណ៍ឯកោ»។
លោក Renaud Dion ដែលបានបើកភោជនីយដ្ឋាន Wild ជាមួយប្រពន្ធរបស់គាត់បាននិយាយថា៖ «យើងមានសំណាងណាស់ដែលអាចក្លាយជាចំណែកមួយដើម្បីជួយសហគមន៍តាមរយៈសិល្បៈ ជាពិសេសគឺការ ថតរូបភាពនេះតែម្ដង ព្រោះវាស្របទៅនឹងចំណូលចិត្ត ហើយនិងគោលបំណងរបស់យើង ក្នុងការរួមចំណែកតាម ដែលអាចធ្វើបានដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា។ យើងរីករាយក្នុងការធ្វើការជាមួយ ស៊ីស៊ីអេហ្វ ដើម្បីផ្តល់ ឱកាសដល់យុវជនមកពីមជ្ឈដ្ឋានដែលជួបការលំបាក ធ្វើការបង្ហាញទេពកោសល្យរបស់ពួកគេ។
ការតាំងពិព័រណ៌ «STEM នៅក្នុងជីវិតរបស់ខ្ញុំ» និងារតាំងពិពណ៌រូបថតរយៈពេល 20 ឆ្នាំរបស់ ស៊ីស៊ីអេហ្វ ដាក់តាំងបង្ហាញជាសាធារណ: ដោយអនុញ្ញាតឲ្យសាធារណ:ជនចូលទស្សនាដោយឥតគិតថ្លៃ នៅភោជនីយដ្ឋាន Wild ក្នុងរាជធានីភ្នំពេញរហូតដល់ថ្ងៃទី ១០ ខែវិច្ឆិកា។
អ្នកទស្សនានឹងអាចបោះឆ្នោតលើរូបថតដែលពួកគេចូលចិត្ត អ្នកឈ្នះរពីររូប នឹងត្រូវបានជ្រើសរើសចេញពី ការបោះឆ្នោតជាសាធារណៈ និងទទួលបានរង្វាន់ពីគណ:កម្មការវិនិច្ឆ័យ។ គណៈកម្មការវិនិច្ឆ័យរួមមាន លោក ស្កុត នីសិន ស្ថាបនិក និងនាយកប្រតិបត្តិរបស់ អង្គការមូលនិធិកុមារកម្ពុជា និង Renaud Dion ម្ចាស់ភោសជនីយដ្ឋាន Wild៕

-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា