ព័ត៌មាន
ក្រសួងសុខាភិបាល មានឆន្ទៈមុតមាំសហការជាមួយក្រសួងមុខងារសាធារណៈ ដើម្បីកែទម្រង់រដ្ឋបាលសាធារណៈ
ក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៤ បាន សហការជាមួយក្រសួងសុខាភិបាល រៀបចំសិក្ខាសាលា ស្តីពី«ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងសុខាភិបាល» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រួមទាំងវត្តមាន ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។ ក្នុងការចាប់ផ្ដើមសិក្ខាសាលានេះ ឯកឧត្តម ឈាង រ៉ា ក្នុងនាមជារដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបង្ហាញនូវឆន្ទៈយ៉ាងមុតមាំ ក្នុងការសហការជាមួយក្រសួងមុខងារសាធារណៈ ដើម្បីកែទម្រង់រដ្ឋបាលសាធារណៈ។

ក្នុងមតិស្វាគមន៍ចាប់ផ្ដើមសិក្ខាសាលា ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបង្ហាញការតាំងចិត្តយ៉ាងមុតមាំក្នុងការចូលរួមអនុវត្តកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល ជាមួយក្រសួងមុខងារសាធារណៈ។ ឯកឧត្តមសាស្ត្រាចារ្យបានលើកឡើងថា “ការផ្តួចផ្តើមរៀបចំសិក្ខាសាលានាពេលនេះ ជាការគិតគូរយ៉ាងសមស្របក្នុងការទទួលព័៌មាន ការពិភាក្សាផ្លាស់ប្តូរយោបល់ និងទទួលការណែនាំពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ ដើម្បីពង្រឹងការសហការគ្នាលើការកែទម្រង់រដ្ឋបាលសាធារណៈ នៅក្រសួងសុខាភិបាល ឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត។

ឯកឧត្តមសាស្តាចារ្យ បានបន្ថែមថា “ដើម្បីចូលរួមក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល តាមរយៈការសហការការងារយ៉ាងជិតស្និតជាមួយក្រសួងមុខងារសាធារណៈ ក្រសួងសុខាភិបាល បានបង្កើតក្រុមការងារចំនួន៣ រួមមាន៖ ក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ ក្រុមការងារពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងសុខាភិបាល និងក្រុមការងារការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីសុខាភិបាល”។

សិក្ខាសាលានេះ ជាផ្នែកមួយនៃការចុះជួបតាមបណ្តាក្រសួង ស្ថាប័ន ចំនួន៩ រួមមាន៖ ក្រសួងមហាផ្ទៃ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងយុត្តិធម៌, ក្រសួងសុខាភិបាល, ទីស្តីការគណៈ រដ្ឋមន្ត្រី, និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ជំនួបនីមួយៗត្រូវបានរៀបចំឡើងដោយមាន បញ្ចូលបទបង្ហាញរបស់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈចំនួនពីរ រួមជាមួយការរៀបចំវេទិកាសម្រាប់កិច្ច ពិភាក្សា សួរសំណួរ និងផ្លាស់ប្តូរយោបល់។

បទបង្ហាញរបស់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈចំនួនពីរ រួមមាន៖ ការបង្ហាញវឌ្ឍនភាពការងារបឋម នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ របស់ក្រសួង ស្ថាប័ន និងការរៀបចំ និងការអនុវត្តការងាររួមគ្នា ក្នុងក្របខណ្ឌការកែទម្រង់ និងពង្រឹងអភិបាលកិច្ច៕ អត្ថបទ៖ គឹម ហុក


-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា