ព័ត៌មាន
ប្រព័ន្ធបច្ចេកវិទ្យា CamDX កំពុងលើកកម្ពស់ដល់ការចុះបញ្ជី ការទាក់ទាញធុរកិច្ច និងការវិនិយោគ
ប្រព័ន្ធបច្ចេកវិទ្យា CamDX របស់រដ្ឋាភិបាល កំពុងដើរតួយ៉ាងសំខាន់លើការចែករំលែកព័ត៌មាន ការកាត់បន្ថយបន្ទុករដ្ឋបាល និងការជំរុញលើកកម្ពស់ដល់ដំណើរការចុះបញ្ជី ការទាក់ទាញធុរកិច្ច និងអ្នកវិនិយោគ ដោយជំរុញការធ្វើពាណិជ្ជកម្មនៅកម្ពុជាកាន់តែប្រសើរ។

ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារអន្តរក្រសួង រៀបចំសេវា អេឡិចត្រូនិកសម្រាប់ធុរកិច្ច លើកឡើងក្នុងកម្មវិធីស្ដីពីការធ្វើឌីជីថលូបនីយកម្មសេវាសាធារណៈ ពាក់ព័ន្ធនឹងធុរកិច្ចរបស់ក្រសួង ស្ថាប័ន នៃរាជរដ្ឋាភិបាល តាមប្រព័ន្ធផ្សព្វផ្សាយផ្លូវការ Online business registration នេះថា ការចុះបញ្ជីពាណិជ្ចកម្មនេះ ជាការចាប់ផ្តើមមានការ ចូលរួមពីក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានពន្ធដារ ក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវ: និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បន្ទាប់មក CamDX ក៏បានពង្រីកថែមទៀត ដែលដំណាលបន្ទាប់នេះ ធ្វើយ៉ាងណា ដើម្បីជួយសម្រួលឱ្យមានភាពងាយស្រួលដល់ការ សុំអាជ្ញា ប័ណ្ណ និងលិខិ អនុញ្ញាតតាមរយៈប្រព័ន្ធអនឡាញ ។ បញ្ហានេះ ក្រសួងពាណិជ្ជកម្ម ក៏ដូចអគ្គនាយកដ្ឋានពន្ធដារ គឺមានប្រព័ន្ធចុះបញ្ជី នេះជាយូរណាស់មកហើយ តែទោះបីយ៉ាងណា ក៏នៅតែមិនអាចដោះស្រាយបញ្ហាប្រឈម ដែលកើតចេញពីការស្នើរចុះឈ្មោះ។ បញ្ហា នេះដោយសារអវត្តមាននៃការផ្លាស់ប្តូរទិន្នន័យ នៃប្រព័ន្ធទាំងអស់ធ្វើការដាច់ដោយឡែកពីគ្នាដោយមិនអាចចែករំលែកគ្នាបាន។

ឯកឧត្តមបណ្ឌិត បន្តថា ដោយមើលឃើញពីបញ្ហាទាំងនេះ ហើយផ្អែកប្រព័ន្ធដែលមានស្រាប់ CamDX បានព្យាយាមឱ្យ ប្រព័ន្ធទាំងបីនេះផ្លាស់ប្តូរទិន្នន័យជាមួយគ្នា ដោយយើងមិនចាំបាច់បង្កើតអ្វីឡើងវិញថ្មីនោះទេ ដែលតាមរយៈនេះយើងបង្កើតថ្នាល ផ្លាស់ប្តូរទិន្ន័យកម្ពុជា Data Exchange ដោយអនុញ្ញាត្តិឱ្យប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានឌីជីថលក្រសួងពាណិជ្ជកម្ម ថ្ពាក់ជាមួយបច្ចេក វិទ្យារបស់ អគ្គនាយកដ្ឋានពន្ធដារ ក៏ដូចក្រសួងការងារ ដែលយើងអាចមើលឃើញាអង្គតែមួយ ហើយប្រព័ន្ធនេះបានចែករំលែកតាម រយៈ CamDX ទៅស្ថាប័នទាំងបីនោះ ដោយបានផ្តល់ភាពងាយស្រួលក្នុងការចុះបញ្ជីត្រឹមរយៈពេល ៨ ថ្ងៃប៉ុណ្ណោះ ចំណែកការចំ ណាយក្នុងការចុះបញ្ជី ក៏មានតម្លៃធូរថ្លៃផងដែរ។ ចំណែកដំណាក់កាលទី២ និងទី៣, CamDX បានឈរលើគោលការណ៍នេះដូចគ្នា ជារួម, ការផ្លាស់ប្តូរទិន្ន័យជារឿងមួយល្អបំផុត ដើម្បីឱ្យក្រសួងស្ថាប័នធ្វើការជាមួយគ្នា តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ពោល គឺការប្រើប្រាស់ប្រព័ន្ធអនឡាញមានសារៈសំខាន់ណាស់ ជម្រុញលើកកម្ពស់ដល់ការចុះបញ្ជី និងការទាក់ទាញវិនិយោគផងដែរ។

សូមបញ្ជក់ថា ជុំវិញការចុះបញ្ជី តាមប្រព័ន្ធចុះបញ្ជីអាជីវកម្មនៃថ្នាលបច្ចេកវិទ្យាព័ត៌មាននេះ បើគិតមកដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ នេះ កម្ពុជាទទួលបានការចុះបញ្ជីពាណិជ្ជកម្ម ការចុះបញ្ជីពាណិជ្ជកម្ម ការពិនិត្យ និងប្រកាសជូនដំណឹងបើកសហគ្រាស មាន ំនួនក្រុមហ៊ុនចុះបញ្ជី ជាង ៣៨ ពាន់ និងមានចំនួននាមប័ណ្ណបម្រុងទុក ជាង ២០ ពាន់ ដោយមានដើមទុនចុះបញ្ជីសរុបជិត ១៣ ប៊ីលានដុល្លារអាមេរិក៕ អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន2 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន2 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន3 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន6 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន1 day agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ