ព័ត៌មាន
សហរដ្ឋអាមេរិកប្រកាសបន្ថែមជំនួយទឹកប្រាក់ចំនួនជាង ៣៨លានដុល្លារ មកកាន់ប្រទេសកម្ពុជា
ភ្នំពេញ៖ នាយិកានៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិសាកលលោក (USAID) បានប្រកាសកម្មវិធីថ្មីៗ និងថវិកាបន្ថែមចំនួនជាង ៣៨លានដុល្លារ ដល់ប្រទេសកម្ពុជា និងបានចាត់ទុកកម្ពុជាថា នៅតែជាដៃគូដ៏សំខាន់មួយ ក្នុងការសម្រេចបាននូវចក្ខុវិស័យរួមមួយសម្រាប់តំបន់ឥណូ-ប៉ាស៊ីហ្វិក ដែលមានសេរីភាព និងបើកចំហរ រុងរឿង និងមានសុវត្ថិភាព។
នៅក្នុងសន្និសីទសារព័ត៌មាន នាល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ លោកស្រីនាយិកា បានលើកឡើងអំពីការវិនិយោគថ្មី និងការគាំទ្រថ្មីមួយចំនួនសម្រាប់ប្រជាជនកម្ពុជា តាមរយៈការពង្រីកសកម្មភាពការងារថ្មីៗរបស់សហរដ្ឋអាមេរិក ក្នុងវិស័យសន្តិសុខស្បៀង បរិស្ថាន សង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ និងវិស័យការងារ។ លោកស្រី បានបន្តថា នេះជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអាមេរិក ដើម្បីពង្រឹងវិស័យកសិកម្ម និងប្រព័ន្ធចំណីអាហារ។
លោកស្រី Samantha Power បានគូសបញ្ជាក់នូវមូលនិធិថ្មីមរាប់កម្មវិធីស្បៀងអាហារ ដែលមានទឹកប្រាក់ជាង ២៩លានដុល្លារ ពីក្រសួងកសិកម្មនៃសហរដ្ឋអាមេរិក (USAID)។ ជំនួយនេះ នឹងជួយប្រទេសកម្ពុជាកែលម្អនូវការអនុវត្ត និងអភិវឌ្ឍបទបញ្ញត្តិសុវត្ថិភាពចំណីអាហារ ដោយកែលម្អប្រព័ន្ធគ្រប់គ្រងក្រោយការប្រមូលផលនៃសណ្ដែកសៀង បង្កើនការទទួលយកបច្ចេកវិទ្យាឆ្លាតវៃនៃអាកាសធាតុ ផ្តល់ការបណ្តុះបណ្តាលស្តីពីការអនុវត្តសុវត្ថិភាពចំណីអាហារល្អបំផុត និងពង្រឹងទំនាក់ទំនងទីផ្សារ។
ក្រោមកម្មវិធីភាពជា ដៃគូមេគង្គ-សហរដ្ឋអាមេរិក លោកស្រីនាយិកា ក៏បានប្រកាសអំពីកិច្ចខិតខំថ្មីៗដើម្បីអភិរក្សជីវចម្រុះដ៏សម្បូរបែបនៃតំបន់ទន្លេមេគង្គខាងក្រោម ដែលជាជម្រកមច្ឆជាតិជាង ១,០០០ប្រភេទ ប៉ុន្តែត្រូវបានគំរាមកំហែងកាន់តែខ្លាំងដោយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់សហរដ្ឋអាមេរិកក្នុងការការពារជីវចម្រុះ USAID នឹងពង្រីក និងពង្រឹងការងាររបស់ខ្លួនជាមួយរដ្ឋាភិបាល និងសហគមន៍ក្នុងស្រុកនៅកម្ពុជាអំឡុងពេល ៥ឆ្នាំខាងមុខនេះ ដើម្បីអភិរក្សនឹងធ្វើឲ្យមានចីរភាពដ៏អស្ចារ្យភាពនៃទន្លេមេគង្គ ព្រមទាំងធ្វើការជាមួយ ប្រទេសផ្សេងទៀតនៅតំបន់ទន្លេមេគង្គខាងក្រោម។
ក្រៅពីនេះ សហរដ្ឋអាម៉េរិក ក៏បានប្រកាសពីជំនួយជាង ៦លានដុល្លារ ចំពោះសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ និងវិស័យការងារដើម្បីជួយដល់ការ ប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជា ចំពោះការគ្រប់គ្រងតាមលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស និងការគាំ ទ្រដល់សង្គមស៊ីវិល។ លើសពីថែមនេះ ក្រសួងការងារសហរដ្ឋអាមេរិក បានបញ្ជាក់អំពីមូលនិធិចំនួន ៣លានដុល្លារ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ នឹងភាពជាដៃគូរវាង និងក្នុងចំណោមជន៍មានពិការភាពនៅកម្ពុជា៕



-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា