ព័ត៌មាន
សម្ដេចធិបតី បន្តអំពាវនាវពលរដ្ឋដែលមិនទាន់ស្គាល់ អញ្ជើញទៅទស្សនាស្វែងយល់ពីការអភិវឌ្ឍខេត្តភូមិភាគឦសានរបស់កម្ពុជា
ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ទំនប់អូរតេធិបតី ទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះដែរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអំពាវនាវពលរដ្ឋដែលមិនធ្លាប់ស្គាល់ អញ្ជើញទៅទស្សនាស្វែងយល់អំពីការអភិវឌ្ឍ និងការតភ្ជាប់ខេត្តភូមិភាគឦសានរបស់កម្ពុជា។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយច្បាស់លាស់ ហើយអាណត្តិទី៧នេះ ក៏បន្តអនុវត្តនូវយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ ដើម្បីអភិវឌ្ឍន៍រួមនៅទូទាំងប្រទេស រួមទាំងខេត្តនៅភូមិភាគឦសានរបស់កម្ពុជាផងដែរ។
សម្ដេចធិបតី មានប្រសាសន៍ា គោលនយោបាយអាិភាពសំខាន់ៗដែលរាជរដ្ឋាភិបាលបានដាក់ចេញលើគ្រប់វិស័យ គឺផ្ដោតសំខាន់ទៅលើប្រជាពលរដ្ឋ ផ្ដល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ ក្នុងនោះ គឺដើម្បីឱ្យប្រជាពលរដ្ឋមានចំណេះដឹង សមត្ថភាព, មានសុខភាពល្អ តាមរយៈការរស់នៅស្អាត មានផាសុកភាពល្អ, និងខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ព្រលានយន្តហោះជាដើម ដើម្បីផ្ដល់ភាពងាយស្រួលទាងការរស់នៅ ការប្រកបអាជីវកម្មរបស់បងប្អូនប្រជាពលរដ្ឋ និងវិនិយោគិនជាដើម។
ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបង្ហាញក្ដីសោមនស្សរីករាយដែលបានឃើញប្រជាពលរដ្ឋ បានទៅលេងកម្សាន្តទៅខេត្តភូមិភាគឦសាន ដោយក្ដីសប្បាយរីករាយ និងបង្ហាញការពិតពីការអភិវឌ្ឍ និងការថែរក្សាអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ផ្ទុយពីក្រុមជ្រុលនិយមនៅក្រៅស្រុកមួយក្ដាប់តូចដែលញុះញង់លាបពណ៌មកលើរាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការអភិវឌ្ឍខេត្តភូមិភាគឦសានរបស់កម្ពុជានេះ។
សូមជម្រាបថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានផ្ដល់គោលការណ៍ឱ្យក្រុមការងាររាជរដ្ឋាភិបាលជូនពលរដ្ឋទៅទស្សនាខេត្តភូមិភាគឦសានរបស់កម្ពុជានៅរៀងរាល់ថ្ងៃចុងសប្ដាហ៍ (សៅរ៍-អាទិត្យ) ដោយឥតគិតប្រាក់រហូតដល់បំណាច់ឆ្នាំ២០២៤នេះ។ បើប្រជាពលរដ្ឋមានចំណាប់អារម្មណ៍ចង់ទៅទស្សនាអាចចុះឈ្មោះទៅទស្សនាបានជាមួយក្រុមការងាររបស់រាជរដ្ឋាភិបាលបាន៕ អត្ថបទ៖ វ៉ន ដារ៉ា
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា