ព័ត៌មាន
ក្រសួងមុខងារសាធារណៈ និងទីស្ដីការគណៈរដ្ឋមន្ត្រីជួបពិភាក្សាគ្នាលើការវិភាគមុខងារ និងរចនាសម័្ពន្ធ
ក្រសួងមុខងារសាធារណៈ និងទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ បានសហការរៀបចំសិក្ខាសាលារួមគ្នា ស្ដីពី ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធទីស្ដីការគណៈរដ្ឋមន្ត្រី។
ក្រសួងមុខងារសាធារណៈ បានបន្តសហការជាមួយក្រសួងស្ថាប័ន ក្នុងការរៀបចំសិក្ខាសាលាស្ដីពី ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ។ ជាក់ស្ដែងនៅថ្ងៃនេះ ក្រសួងមុខងារសាធារណៈ ក្រោមការដឹកនាំ ដោយ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសហការជាមួយទីស្ដីការគណៈរដ្ឋមន្ត្រីក្រោមការដឹកនាំ ដោយឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងការរៀបចំ សិក្ខាសាលារួមគ្នា ស្ដីពី ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធទីស្ដីការគណៈរដ្ឋមន្ត្រី។
ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ មិនមែនជារឿងថ្មីនោះទេ តែជាការបន្តអនុវត្តការងារក្នុងបរិបទការងារថ្មី ដែលក្រសួង ស្ថាប័ន នីមួយៗ គឺជាម្ចាស់នៃការងារនេះ សំដៅដល់ការសម្រេចគោលនយោបាយកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល។ ក្នុងន័យនេះ ក្រសួងមុខងារសាធារណៈ ក្នុងនាមជាលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាល សាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.រ.រ.) មានភាកិច្ចជាអ្នកជួយសម្របសម្រួល តាមដានការអនុវត្ត និងផ្តល់ការគាំទ្រទាំងក្របខណ្ឌបច្ចេកទេស ឬការបំពេញបន្ថែមនានាតាមការចាំបាច់ ស្របតាមតម្រូវការរបស់ក្រសួង ស្ថាប័ននីមួយៗ ក្នុងជីវភាពនៃប្រព័ន្ធតួអង្គតែមួយ។
សិក្ខាសាលានេះ ជាផ្នែកមួយនៃការចុះជួបតាមបណ្តាក្រសួង ស្ថាប័ន ចំនួន៩ រួមមាន៖ ក្រសួងមហាផ្ទៃ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងយុត្តិធម៌, ក្រសួងសុខាភិបាល, ទីស្តីការគណៈរដ្ឋមន្ត្រី, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ជំនួបជាមួយក្រសួងស្ថាប័ននីមួយៗ ត្រូវបានរៀបចំឡើងដោយមានបញ្ចូល បទបង្ហាញរបស់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈចំនួនពីរ រួមជាមួយការរៀបចំវេទិកាសម្រាប់កិច្ចពិភាក្សា សួរសំណួរ និងផ្លាស់ប្តូរយោបល់។ ការធ្វើបទបង្ហាញផ្តោតលើ ការបង្ហាញវឌ្ឍនភាពការងារ និងស្ថានភាពបឋម នៃការពិនិត្យ ឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ របស់ក្រសួង ស្ថាប័ន និង ការរៀបចំ និងការអនុវត្តការងាររួមគ្នា ក្នុងក្របខណ្ឌនៃ ការកែទម្រង់ និងពង្រឹងអភិបាលកិច្ច។
ជាជំហានដំបូងនេះ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ គឺអនុវត្តនៅថ្នាក់ជាតិ ដោយក្រសួង-ស្ថាប័ន ទាំងអស់ ត្រូវតែវិភាគមុខងារ ដើម្បីឈានទៅបញ្ចប់ការត្រួតមុខងារ។ ក្រសួង-ស្ថាប័ន ដែលខកខាន រឺមិនបានធ្វើការវិភាគមុខងារ គឺគ្មានសិទ្ធិក្នុងការជ្រើសរើសមន្ត្រីថ្មីជាដាច់ខាត៕ អត្ថបទ៖ គឹមហុក




-
ព័ត៌មាន5 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
PR NEWS7 days agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន6 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រលប់ទៅផ្ទះសំបែងវិញបាន ជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្ដិវិធី
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន