ព័ត៌មាន
កង្វល់មួយចំនួនរបស់ពលរដ្ឋខណ្ឌទួលគោកត្រូវបានដោះស្រាយក្នុវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់
នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៤ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា កូរ៉េ ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ក្រោមវត្តមាន ឯកឧត្ដមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្ដម សុខ ពេញវុធ អភិបាលរងរាជធានីតំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្ដម ទូច ស៊ុនណារី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌទួលគោក មានពលរដ្ឋមូយចំនួនបានលើកឡើងជាសំណើរ និងសំណូមពរក្នុងនោះរួមមាន ស្នើសុំស្តារអាងស្តុបទឹក ដែលមានព្រៃ និងស្មៅដុះស៊ុបទ្រុប នៅតាមបណ្តោយផ្លូវរថភ្លើងក្នុងសង្កាត់បឹងកក់ទី២ ដែលបង្កឱ្យលិចលំនៅដ្ឋាន និងបណ្តាលឱ្យសត្វធាតុចូលក្នុងផ្ទះពួកគាត់។ ប្រជាពលរដ្ឋនៅសង្កាត់ទឹកល្អក់៣ ក៏បានស្នើសុំដូរអំពូលភ្លើងចំនួន៧៨អំពូល ស្នើកុំឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញជីកខូចផ្លូវលេខ ១៩២ ហើយទុកចោល និងការស្នើសុំការសាងសង់អគារសង្កាត់ ដែលមានលក្ខណៈចាស់ទ្រុឌទ្រោមនៅសង្កាត់ទឹកល្អក់ទី៣ ដែលអាចបង្កគ្រោះថ្នាក់ចំពោះអ្នកមកបំពេញការងារនៅក្នុងអគារនេះ។

ឆ្លើយតបការស្នើសុំពីពលរដ្ឋនេះ ឯកឧត្ដម សុខ ពេញវុធ បានលើកឡើងថា រាល់សំណើ និងសំណូមពរផ្ទាល់មាត់របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងវេទិកានេះ អាជ្ញាធរនឹងដោះស្រាយជូនភ្លាមៗចំពោះអ្វីដែលដោះស្រាយបាន ហើយចំពោះបងប្អូនប្រជាពលរដ្ឋដែលបានស្នើឡើងជាលាយលក្ខណ៍អក្សរ ដាក់ចូលក្នុងប្រអប់សំបុត្រ រដ្ឋបាលរាជធានីភ្នំពេញនឹងយកទៅដោះស្រាយពេលក្រោយ ពោលគឺអ្វីជាអត្ថិភាពចាំបាច់បន្ទាន់ៗនឹងដោះស្រាយមុនគេ ហើយអ្វីដែលនៅសេសសល់នឹងដាក់ចូលទៅក្នុងគម្រោងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល រាជធានី ខណ្ឌ សង្កាត់។

ចំពោះសំណើរខាងលើត្រូវបានអាជ្ញាធររាជធានីភ្នំពេញធ្វើការស្រាយបំភ្លឺ និងដោះស្រាយភ្លាមៗ តែចំពោះការស្នើសាងសង់អគារសង្កាត់ទឹកល្អក់ទី៣ ដែលមានលក្ខណចាស់ទ្រុឌទ្រោមនោះ ឯកឧត្ដម សុខ ពេញវុធ បានបញ្ជាក់ថា មិនមានកញ្ចប់ថវិកាណាមួយនៃការសាងសង់អគាររដ្ឋបាលទេ ប៉ុន្តែទោះបីជាយ៉ាងណាក្តីឯកឧត្ដមនឹងយកសំណើរទាំងនេះទៅរាយការណ៍ជូនឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញដើម្បីចាត់ការបន្ត។

ឯកឧត្ដម ម៉ប់ សារិន បានលើកឡើងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះធ្វើឡើងក្នុង១ឆ្នាំម្តង ក្នុងត្រីមាសទី៤ ពោលគឺនៅក្នុងខែតុលា វិច្ឆិកា និងខែធ្នូ ហើយសម្រាប់ខណ្ឌនីមួយៗត្រូវធ្វើឡើងនៅខែមិថុនារាល់ឆ្នាំ ហើយឆ្នាំនេះខណ្ឌបានធ្វើរួចរាល់ហើយ។ ឯកឧត្ដមបានបញ្ជាក់ថា គោលបំណងរបស់វេទិកានេះ គឺចង់ស្តាប់ពីការចង់បានរបស់ប្រជាពលរដ្ឋ ដើម្បីបានឹង ហើយដោះស្រាយជូន។ អភិបាលកិច្ចល្អ ដាច់ខាតត្រូវតែមានការចូលរួមពីប្រជាពលរដ្ឋ។ ក្រោយពីក្តាប់បានបញ្ហាប្រឈម តម្រូវការពីប្រជាពលរដ្ឋហើយ នឹងយកបញ្ហាទាំងនោះមកដោះស្រាយ។ នៅក្នុងវេទិកានេះដែរ ឯកឧត្ដម ម៉ប់ សារិន បានបញ្ជាក់ទៀតថា ក៏មានការផ្តល់ជារបាយការណ៍ដែលបានអនុវត្តកន្លងមកជូនអ្នកចូលរួមផងដែរ ដើម្បីបានដឹងពីព័ត៌មានពីទិសដៅនៃការអភិវឌ្ឍរាជធានី។ អ្វីជាកង្វល់ការចង់បានរបស់ប្រជាពលរដ្ឋតាមរយៈការស្នើឡើង ដាច់ខាតត្រូវតែដោះស្រាយជូន អ្វីដោះស្រាយបានភ្លាមនឹងដោះស្រាយភ្លាម បើដោះស្រាយមិនទាន់បានក៏នឹងយកបញ្ហាទាំងនោះទៅដាក់បញ្ចូលលក្នុងគម្រោងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល៕



-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា