ព័ត៌មាន
សម្ដេចធិបតី បញ្ជាឱ្យស្រាវជ្រាវរកមេខ្យល់បំផុសបំផុលពលរដ្ឋឱ្យទៅចាប់ដីខុសច្បាប់នៅខេត្តមណ្ឌលគិរី
ក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ទំនប់អូរតេធិបតី ទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បញ្ជាដល់អាជ្ញាធរខេត្ត និងសមត្ថកិច្ចពាក់ប័ន្ធត្រូវចុះស្រាវជ្រាវបន្ទាន់ ករណីមានមេខ្យល់កំពុងបំផុសបំផុលពលរដ្ឋឱ្យទៅចាប់ដីខុសច្បាប់នៅខេត្តមណ្ឌលគិរី ដើម្បីយកមកអនុវត្តតាមច្បាប់។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា បញ្ហាមេខ្យល់ញុះញង់ពលរដ្ឋឱ្យទៅចាប់ដីខុសច្បាប់នេះបើមិនគិតគូរស្រាវជ្រាវរកមុខឱ្យបានទាន់ពេលវេលាទេ ពួកគេនឹងទៅបោកប្រាស់ប្រជាពលរដ្ឋ និងញុះញង់ពលរដ្ឋឱ្យទៅកាប់រានដីព្រៃ ឬដីរបស់រដ្ឋដោយខុសច្បាប់ ក្នុងនោះក៏មានពលរដ្ឋមួយចំនួនអាចចាញ់បោកមេខ្យល់ មានការបង់ប្រាក់ឱ្យក្រុមមេខ្យល់ថែមទៀតផង។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភានេះក្រោមការដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដី សម្ដេចបន្តាក់ចេញនវគោលនយោបាយផ្ដល់ដីដល់ប្រជាពលរដ្ឋដែលខ្វះដីជាក់ស្ដែង តាមរយៈការបញ្ជាក់ទៅអាជ្ញាធរភូមិ ឃុំ និងក្រុមការងាររបស់រាជរដ្ឋាភិបាលដើម្បីឈានទៅការផ្ដល់ដីជូនដល់ប្រជាពលរដ្ឋខ្វះខាតពិតប្រាដក។ ជាមួយគ្នានេះសម្ដេចធិបតីក៏ធ្លាប់បានលើកទឹកចិត្ត ផ្ដល់ដីជូនដល់ប្រជាពលរដ្ឋដែលខ្វះខាតដី បើចង់ទៅរស់នៅខេត្តភូមិភាគឦសាន រាជរដ្ឋាភិបាលក៏នឹងផ្ដល់ដីជូនផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា