ព័ត៌មាន
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងប្រារព្ធព្រឹត្តិការណ៍វប្បធម៌តាមតំបន់ លើកទី២ នៅខេត្តកំពត
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងប្រារព្ធព្រឹត្តិការណ៍វប្បធម៌តាមតំបន់ លើកទី២ ឆ្នាំ២០២៤ ក្រោមប្រធានបទ«មរតកយើង» រៀបចំឡើងក្នុងបរិវេណវិទ្យាល័យទូកមាស ស្រុកបន្ទាយមាស នៅខេត្តកំពត ប្រព្រឹត្តទៅនៅថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ។
នាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម ដែលជាអង្គភាពជំនាញក្នុងរៀបចំព្រឹតិ្តការណ៍ខាងលើនេះ បានជម្រាបជូនដំណឹងដល់សាធារណជនជ្រាបថា នៅថ្ងៃសៅរ៍ទី២ ដល់ថ្ងៃអាទិត្យ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងនឹងរៀបចំប្រារព្ធ “ព្រឹត្តិការណ៍វប្បធម៌តាមតំបន់” លើកទី២ នៅក្នុងបរិវេណវិទ្យាល័យទូកមាស ក្នុងស្រុកបន្ទាយមាស ខេត្តកំពត ដោយមានកិច្ចសហការយ៉ាងយកចិត្តទុកដាក់ពីរដ្ឋបាលស្រុកបន្ទាយមាស និងវិទ្យាល័យទូកមាស។ ក្នុងព្រឹត្តិការណ៍នេះ មានកម្មវិធីសំខាន់ៗដូចជា៖ កម្មវិធីស្វែងយល់អំពីបេតិកភណ្ឌវប្បធម៌ខ្មែរ, ការបង្ហាញទេពកោសល្យសិល្បៈរបស់យុវជន, កម្មវិធីដាល់អំបុក និងការបង្ហាញសិល្បៈចម្អិនម្ហូបអាហារ្មែរ, ពិព័ណ៍បង្ហាញកម្មវិធីបណ្តុះបណ្តាលជំនាញសិល្បៈ, ពិព័រណ៍វត្ថុសិប្បកម្មប្រពៃណី និងការសម្តែងសិល្បៈទស្សនីយភាពចម្រុះជាច្រើនទម្រង់ដូចជា៖ ការសម្តែងចាប៉ីដងវែង, ការសម្តែងល្ខោនបុរាណ (ខេត្តកណ្តាល), ការបង្ហាញគុនល្បុក្កតោ (ខេត្តកំពត), ការសម្តែងសៀករបស់អង្គការហ្វាពន្លឺសិល្បៈ (ខេត្តបាត់ដំបង), ការបង្ហាញទេពកោសល្យ របស់ក្រុមសិល្បៈអង្គការអេពិកអាត (ខេត្តកំពត), និងការសម្តែងយីកេអង្គឃ្លៃ (ស្រុកឈូក ខេត្តកំពត) ព្រមទាំងកម្មវិធីសិល្បៈវប្បធម៌ជាច្រើនទម្រង់ទៀត។
គួរបញ្ជាក់ផងដែរថា កម្មវិធីនេះបានរៀបចំម្តងរួចទៅហើយ ដោយលើកទី១ ឆ្នាំ២០២៣ ប្រព្រឹត្តទៅនៅខេត្តពោធិ៍សាត់ ដែលបានបង្ហាញ និងសម្តែងសិល្បៈ ដើម្បីបណ្ដុះទឹកចិត្តស្រឡាញ់មរតកវប្បធម៌ខ្មែរ។ ព្រឹត្តិការណ៍វប្បធម៌តាមតំបន់លើកទី១នេះ បានប្រព្រឹត្តទៅនៅថ្ងៃទី៨ និង៩ខែមេសាឆ្នាំ២០២៣នៅសួន១៤មករា និងសារមន្ទីរក្រុងពោធិ៍សាត់ ដែលក្នុងនោះមានកម្មវិធី និងទស្សនីយភាពជាច្រើនដូចជាការតាំងពិព័រណ៍ការបង្រៀនគូររូបធ្វើម្ហូប ធ្វើខ្លែង និងបង្ហោះខ្លែង ការសម្តែងសៀក ល្ខោនស្បែកធំ ល្ខោនបុរាណ និងចាប៉ីដងវែងជាដើម៕ អត្ថបទ រដ្ឋា

-
ព័ត៌មាន2 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន2 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន3 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន6 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន1 day agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ