ព័ត៌មាន
អគ្គនាយកដ្ឋានពន្ធដារ ផ្សព្វផ្សាយផ្នែកពន្ធដារដល់វិស័យឯកជន ដើម្បីលើកកម្ពស់អនុលោមភាពការបង់ពន្ធ
អគ្គនាយកដ្ឋានពន្ធដារ បាននិងកំពុងបន្តផ្សព្វផ្សាយផ្នែកពន្ធដារដល់វិស័យឯកជន ដែលប្រតិបត្តិការអាជីវកម្មនៅកម្ពុជា បាន សិក្សាស្វែងយល់បន្ថែម លើការអនុវត្តកាតព្វកិច្ចនៃការបង់ពន្ធ ក៏ដូចជាការគោរពអនុលោមភាពសារពើរពន្ធនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយក ដ្ឋានពន្ធដារ លើកនៅក្នុងវេទិកាពន្ធដារឆ្នាំ ២០២៤ ដែលរៀបចំដោយសមាគមវាយនភណ្ឌ ស្បែកជើង និងសម្ភារៈធ្វើដំណើរ នៅថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០២៤ នេះថា ជុំវិញការរៀបចំវេទិកាស្តីពីពន្ធដារ ក្នុងរយៈពេលជាង ១ ទស្សវត្សមកនេះ អគ្គនាយកដ្ឋានពន្ធដារ បានអនុវត្តកិច្ចការនេះជាច្រើន ដើម្បីពង្រឹងដល់វប្បធម៌ដល់ការបង់ពន្ធ និងការអប់រំ ដើម្បីឱ្យអ្នកជាប់ពន្ធបានយល់ច្បាស់ពីកាតព្វកិច្ច ពន្ធដារ

ឯកឧត្តម បន្ថែមថា ជុំវិញវប្បធម៌បងពន្ធនេះ ឃើញថា វិស័យឯកជនមានការយល់ដឹងជាច្រើន និងបានចូលរួមដល់ការ បង់ពន្ធយ៉ាងផុលផុស ខណៈដែលអគ្គនាយកដ្ឋានពន្ធដារ បានកែទម្រង់ជាបន្តបន្ទាប់ដូចជា ការកែទម្រង់ផ្នែកបទប្បញ្ញាត្តិឱ្យកាន់តែល្អ ប្រសើរ ហើយនៅពេលកន្លងមកនេះ អគ្គនាយកដ្ឋានក៏បានចេញច្បាប់សារពើរឆ្នាំ ២០២៣ និងបទប្បញ្ញត្តិពាក់ព័ន្ធជាបន្តបន្ទាប់ទៀត ដោយឱ្យអ្នកជាប់ពន្ធ និងសាធារណៈជនបានយល់ច្បាស់អំពីច្បាប់ និងបទប្បញ្ញត្តិទំាងនោះ។ ក្រៅពីនេះអគ្គនាយកដ្ឋានពន្ធដារ ក៏បាន ធ្វើទំនើបកម្មផ្នែកពន្ធដារ ឱ្យជារដ្ឋបាលសារពើពន្ធឌីជីថលជារួម ការធ្វើទំនើបកម្មផ្នែកពន្ធដារនេះ កម្ពុជាបានកំពុងអនុវត្តមិនចាញ់ បរទេសនោះឡើយ ទោះបីកម្ពុជាដើរក្រោយគេក៏ដោយ ក្នុងនោះសម្រាប់ការអនុវត្តនេះមានដូចជា ការដាក់ឱ្យបង់ពន្ធ E-filling, ការដាក់ឱ្យបង់ពន្ធអនឡាញ, ការដាក់ឱ្យប្រើប្រាស់ E-Tax service ក្តី ហើយបច្ចុប្បន្ន អគ្គនាយកដ្ឋានពន្ធដារបានឈានទៅបង្កើត E-take and taxation ដើម្បីប្រាស្រ័យទាក់ទងមកពន្ធដារ តាមរយៈប្រព័ន្ធអេឡិចត្រូនិចទាំងអស់។

ឯកឧត្តម គង់ វិបុល បញ្ជាក់ថា ទាក់ទិននិងការធ្វើទំនើបកម្មនេះ អគ្គនាយកដ្ឋានពន្ធដារបានធ្វើឱ្យអ្នកជាប់ពន្ធ មានការងាយស្រួល ក្នុងការបង់ពន្ធ ការផ្តល់សេវាបានរហ័ស ប្រកបដោយតម្លាភាព ក្នុងនោះចំពោះផ្នែកអនុលោមភាពវិស័យឯកជន អគ្គនាយកដ្ឋាន ពន្ធដារ នៅតែបន្តផ្សព្វផ្សាយ ក៏ដូចជាការបណ្តុះបណ្តាល ក្នុងគោលដៅពង្រឹងនូវវិស័យនេះឱ្យមានអនុលោមភាពផ្នែកពន្ធដារ បាន ស្គាល់នូវកាតព្វកិច្ចពន្ធដារប្រសើរជាងមុន និងបានធ្វើបច្ចុប្បន្នភាពលើការកែទម្រង់នៅវិស័យពន្ធដារនេះ ក៏ដូចជាការធ្វើទំនើបកម្មឱ្យ បានយល់ច្បាស់ផងដែរ៕អត្ថបទ៖ សុន រ៉ាឌី



-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា