ព័ត៌មាន
ឯកឧត្តម ឌិត ទីណា ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន តាមប្រព័ន្ធវីដេអូ
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ានលើកទី៤៦ (46th AMAF) កិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ានបូកបីលើកទី២៤ (24th AMAF Plus Three) និងកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន-ឥណ្ឌាលើកទី៨ (8th AIMMAF) ដែលកិច្ចប្រជុំនេះធ្វើឡើង តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Video Conference) នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។
នៅក្រោយចប់កិច្ចប្រជុំនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា អង្គប្រជុំបានផ្តោតការពិភាក្សាជាសំខាន់លើការងារសន្តិសុខស្បៀង កសិកម្ម និងព្រៃឈើអាស៊ាន ដែលទាមទារឱ្យមានកិច្ចប្រឹងប្រែងរួមគ្នាជាអន្តរជាតិ និងការថ្លែងរបាយការណ៍កម្មវិធីកិច្ចប្រជុំពីសំណាក់រដ្ឋមន្រ្តីកសិកម្មតាមបណ្តាប្រទេសក្នុងតំបន់អាស៊ាន។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានបង្ហាញនូវជំហរគាំទ្រ និងការប្តេជ្ញាចិត្តអនុវត្តផែនការសកម្មភាពការអភិវឌ្ឍវិស័យកសិកម្ម និងព្រៃឈើរួមគ្នា ព្រមទាំងបណ្តាគម្រោងកម្មវិធីនានាឆ្នាំ២០២៦-២០០ ជាមួយបណ្តាសមាជិកក្នុងតំបន់អាស៊ាន ដើម្បីសន្តិសុខស្បៀង អាហារូបត្ថម្ភ និងនិរន្តរភាពវិស័យកសិកម្មនៃប្រជាជាតិអាស៊ានទាំងមូល៕










-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា