ព័ត៌មាន
ព្រះរាជអាជ្ញាអោយជំនាញបរិស្ថានកសាងសំណុំរឿងបញ្ជូនមកអយ្យការអមសាលាដំបូងខេត្ត ក្រោយរកឃើញភាពមិនប្រក្រតីក្នុងរឿងលួចកាប់ដើមធ្នង់ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងស្រុកកំពង់លែង
កំពង់ឆ្នាំង៖ ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង និងលោកស្រី ស្រឹម ភាជ ព្រះរាជអាជ្ញារង នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ បានអោយនគរបាលយុត្តិធម៌នៃមន្ទីរបរិស្ថានខេត្ត កសាងសំណុំរឿងតាមនីតិវិធីបញ្ជូនមកអយ្យការអមសាលាដំបូងខេត្តជាប្រញាប់ ក្រោយពីឯកឧត្តម បានចុះស្រាវជ្រាវរកឃើញភាពមិនប្រក្រតីក្នុងរឿងលួចកាប់ដើមធ្នង់ជាច្រើនដើមក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងភ្នំនាងកង្រី និងភ្នំទូកមាស ស្ថិតក្នុងភូមិសំរោង ឃុំពោធិ៍ ក្នុងស្រុកកំពង់លែងរួចមក។
ក្រោយពីស្រាវជ្រាវ ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញា បានចុះទៅដល់ផ្ទះជនសង្ស័យជាអ្នកកាប់ដើមធ្នង់ចំនួន២នាក់ តែជនសង្ស័យទាំង២នាក់នោះបានរត់ចេញពីផ្ទះបាត់ បន្សល់ទុកនូវរណាយន្តមួយគ្រឿង ហើយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកំពង់លែង បានដកហូតមកទុកជាភស្តុតាងផងដែរ។ ដោយឡែកអ្នកពាក់ព័ន្ធក្នុងរឿងនេះ មានលោកអភិបាលស្រុកកំពង់លែង លោកមេំពោធិ៍ និងមេូមិសំរោង ដោយឡែកកម្លាំងនៃមន្ទីរបរិស្ថានដែលជាអ្នកយាមនៅទីនោះ ប្រាប់ថា មិនបានដឹងមានគេលួចកាប់នោះទេ ។
លោក យូ សុគមន៍ ប្រធានគ្រប់គ្រងតំបន់ប្រើប្រាស់ច្រើនយ៉ាងភ្នំនាងកង្រី និងភ្នំទូកមាស ក្នុងស្រុកកំពង់លែង បានអោយដឹងថា៖ លោក និងកម្លាំងនៃមន្ទីរបរិស្ថានដែលបានការពារក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងភ្នំកង្រី និងភ្នំទូកមាសនេះ មិនបានដឹងថា មានអ្នកកាប់យកដើមធ្នង់ចេញពីតំបន់នោះឡើយ។ ក្រោយមកទើបក្រុមលោកបានដឹង និងបានទៅអូសយកដើមធ្នង់ដែលគេកាប់រួចបានចំនួន៣ដើម និង១ដើមទៀត ត្រូវបានលោកអភិបាលស្រុកយកទៅរក្សាទុកនៅផ្ទះគាត់។ ចំណែកដើមធ្នង់ប៉ុន្មានដើមទៀតនោះ លោកមិនទាន់ពិនិត្យល្អិតល្អន់ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងនៅឡើយ ថាគេលួចកាប់តែ៤ដើម ឬច្រើនជាងនេះ។
លោក ប៊ុត សប្បាយ មេឃុំពោធ៍ ស្រុកកំពង់លែងបានអោយដឹងថា៖ មុនពេលកើតហេតុកាប់ដើមធ្នង់នោះ លោកបានទទួលទូរស័ព្ទពីលោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង ដែលពេលនោះ លោកអភិបាលស្រុកបានសុំកាប់ដើមធ្នង់២ទៅ៣ដើមយកទៅសង់ផ្ទះ ក៏ប៉ុន្តែលោកបានប្រាប់អោយទៅសុំខាងបរិស្ថានទៅ ហើយក៏លោកបានបិទទូរស័ព្ទជាមួយលោកអភិបាលស្រុកវិញ។ ស្រាប់តែនៅថ្ងៃនេះ ទើបដឹងថា ដើមធ្នង់ដែលគេកាប់យកនោះ ត្រូវបានគេលួចកាប់អស់ច្រើនដើមទៅវិញ។
ចំណែកលោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង បានប្រាប់ថា៖ លោកបានសុំអាជ្ញាធរភូមិឃុំ និងជំនាញបរិស្ថានរួចហើយ ទើបបានលោកកាប់ដើមធ្នង់៣ដើម យកមកសង់ផ្ទះ តែបើមានការកាប់ជាច្រើនដើមទៀតនោះ លោកមិនដឹងឡើយ។
ក្នុងករណីខាងលើនេះ ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានអោយមន្ទីរបរិស្ថាន ខេត្តកសាងសំណុំរឿង បញ្ជូនមកកាន់អយ្យការខេត្តជាបន្ទាន់ ដើម្បីចាត់ការតាមច្បាប់៕ កាំង ហុងវាស្នា
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា