ព័ត៌មាន
អ្នកវិភាគបង្ហាញភាពគ្រោះថ្នាក់នៃភាពជ្រុលនិយមរបស់ទណ្ឌិតក្បត់ជាតិបីជំនាន់លើបញ្ហាទឹកដីដែលពលរដ្ឋមិនគួរចូលរួម
ភ្នំពេញ ៖ ចាប់តាំងពីទស្សវត្សឆ្នាំ ១៩៩០ ដែលទណ្ឌិត សម រង្ស៊ី បានឈានជើងចូលប្រឡូកក្នុងសង្វៀននយោបាយកម្ពុជា បុគ្គលបរទេសនិយមរូបនេះ តែងតែប្រើប្រាស់បញ្ហាទឹកដី បញ្ហានិគមជនបរទេស និងស្តារលទ្ធិប្រជាធិបតេយ្យធ្វើជាឈ្នាន់ដើម្បីអូសទាញប្រជាពលរដ្ឋស្លូតត្រង់ និងយុវជនកម្ពុជាដែលខ្វះការពិចារណាឱ្យដើរចូលក្នុងគន្លងនយោបាយនៃភាពជ្រុលនិយមរបស់ខ្លួន។
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា មហិច្ឆតានយោបាយរបស់ក្រុមជ្រុលនិយម សម រង្ស៊ី គឺព្យាយាមសងសឹកនូវគំនុំបុគ្គល ចង់ឱ្យខ្មែរបែកបាក់គ្នា ស្រុកទេសមានសង្រ្គាមដូចពីសម័យអតីតកាល និងរណបបរទេសផងដែរ។
លោកបណ្ឌិតសង្កត់ធ្ងន់ថា៖«លោក សម រង្ស៊ី តែងតែប្រើវោហាស័ព្ទនយោបាយរបស់គាត់ពីបញ្ហាទឹកដី បញ្ហាព្រំដែន ជនជាតិវៀតណាមនៅកម្ពុជា និងបញ្ហាសិទ្ធិមនុស្ស ក្នុងការប្រើប្រាស់ជាឧបករណ៍ ឬជាគ្រាប់អុក សម្រាប់ទាក់ទាញការគាំទ្រពីពលរដ្ឋ អ្នកដែលគាំទ្រនយោបាយសម រង្ស៊ី គឺទទួលរងទុក្ខវេទនា គ្រោះថ្នាក់ រងរបួសស្នាម ការបាត់បង់ផ្ទះសម្បែង រត់ចោលស្រុក ជាប់ពន្ធនាគារ និងអ្នកខ្លះឈានដល់ស្លាប់បាត់ជីវិតទៅទៀត ដែលផ្ទុយពីលោក សម រង្ស៊ី និងភរិយាគាត់ ដែលរស់នៅក្នុងភូមិគ្រឹះដ៏ស្គឹមស្កៃ មានទាំងចម្ការទំពាំងបាយជូនៅបារាំងថែមទៀតផង»។
ក្នុងន័យនេះ លោកថា ពួកគេតែងតែបង្កើតជាលេសផ្សេងៗជាពិសេសបង្កើតនយោបាយភូតកុហក ពីរឿងយួនលេបទឹកដីខ្មែរ បញ្ហាព្រំដែន និងបញ្ហាសិទ្ធមនុស្ស ដើម្បីរៀបចំគម្រោងធ្វើបាតុកម្មជាបន្តបន្ទាប់ ក្នុងការផ្ដួលរំលំរាជរដ្ឋាភិបាលដែលបោះឆ្នោតគាំទ្រយ៉ាងលើសលុបដោយប្រពលរដ្ឋ។
ចំណែកលោក ថុង ម៉េងដាវីត អ្នកជំនាញភូមិសាស្រ្តនយោបាយ និងសន្តិសុខ បានលាតត្រដាងថា ទណ្ឌិត សម រង្ស៊ីតែងតែយកប្រជាពលរដ្ឋជាឈ្នាន់តាមរយៈការលើកយកបញ្ហាទឹកដី កោះត្រល់ ជនជាតិវៀតណាមនៅកម្ពុជា និងបញ្ហាសិទ្ធមនុស្សផ្សេងៗ ដោយសារបញ្ហាទឹកដី គឺជាចំណុចរសើបរបស់ពលរដ្ឋកម្ពុជាដែលធ្លាប់ឈឺចាប់កាលពីសម័យអតីតកាល។
លោកបន្តថា នយោបាយញុះញង់របស់សម រង្ស៊ី លែងមានប្រសិទ្ធភាពចំពោះពលរដ្ឋកម្ពុជា ដោយសារបុគ្គលនេះមិនដែលផ្តល់តម្លៃសូម្បីបន្តិចដល់ពលរដ្ឋ និងជាតិសាសន៍ខ្លួនឯង ហើយងប់ងល់និងបម្រើប្រយោជន៍បរទេសរហូតដល់បើកដៃឲ្យបរទេសប្រើប្រាស់ជាកូនអុក ដើម្បីផលប្រយោជន៍របស់ពួកគេ។
អ្នកជំនាញភូមិសាស្រ្តនយោបាយ និងសន្តិសុខបន្ថែមថា៖«យើងបានសង្កេតឃើញជារើយៗថា ទណ្ឌិត សម រង្ស៊ី តែងតែយកពលរដ្ឋធ្វើជាឈ្នាន់នយោបាយខ្មៅងងិតរបស់គាត់ តាមរយៈកាលើកយកបញ្ហាទឹកដី បញ្ហាជនជាតិវៀតណាម កោះត្រាល់ និងបញ្ហាសិទ្ធិមនុស្ស មកនិយាយ ព្រោះបញ្ហាទឹកដីនេះ គឺជាចំណុចដ៏រសើបខ្លាំងចំពោះពលរដ្ឋខ្មែរយើង»។
ជាង៣០ឆ្នាំមកនេះ មេដឹកនាំក្រុមឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី នៅតែបន្តប្រើប្រាស់ក្បាច់ដដែល ពាក្យដដែលដើម្បីល្បួងចិត្តពលរដ្ឋខ្មែរដែលស្រឡាញ់ទឹកដី និងសង្គមជាតិឱ្យមានភាពរំជើបរំជួលទៅតាមអណ្តាតនៅខ្មៅកខ្វក់របស់ខ្លួន ហើយក្លាយជាក្រុមជ្រុលនិយមខុសច្បាប់។
ថ្មីៗនេះបញ្ហា ស៊ី អ៊ិល វី ត្រូវបានក្រុមទណ្ឌិតសម រង្ស៊ី និងគូកន បានឆ្កឹះ និងបន្តឆ្កឹះជាអាវុធសម្រាប់អូសទាញពលរដ្ឋខ្មែរស្លូតត្រង់បន្តទៀត តាមរយៈធ្វើបាតុកម្មនេះ បាតុកម្មនោះនៅក្រៅប្រទេស។ យ៉ាងហោចក៏មានយុវជនមួយចំនួនតូចនៅប្រទេសកូរ៉េខាងត្បូង និងជប៉ុន ដែលទទួលរងនូវមនោគមន៍វិជ្ជាពង្វក់របស់ទណ្ឌិត សម រង្ស៊ី។
ពួកគេទាំងនោះជាអ្នកឈរនៅជួរមុខទណ្ឌិត សម រង្ស៊ី ធ្វើបាតុកម្មទាមទារឱ្យរាជរដ្ឋាភិបាលដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការ ស៊ី អ៊ិល វី។ ពួកគេខំប្រឹងស្រែកបន្ទរទៅតាមការរៀបចំសេណារីយូដោយមេដឹកនាំក្រុមជ្រុលនិយម ហើយភ្លេចគិតពីការជួយជ្រុំជ្រែងឱ្យមានការងារធ្វើនៅក្រៅប្រទេសពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។
កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការ ស៊ី អ៊ិល វី ដើម្បីដកហូតដាវ និងដកគ្រាប់កាំភ្លើងចេញពីដៃក្រុមប្រឆាំងក្រៅប្រទេសដែលបានយកបញ្ហានេះមកចាក់ប្រជាពលរដ្ឋឱ្យមានការបារម្ភអំពីបញ្ហាបាត់បង់ទឹកដី។
លោក ថុង ម៉េងដេវីត បានអំពាវនាវថា៖«សូមឱ្យប្រជាពលរដ្ឋចៀសវាងឱ្យឆ្លាយពីទណ្ឌិត សម រង្ស៊ី ដើម្បីចៀសវាងការប្រព្រឹត្តខុសច្បាប់ណាមួយ ដែលបង្កឱ្យមានការជាប់ពន្ធនាគារ រត់ចោលស្រុក និងអាចជាឈ្មោះជាជនក្បត់ជាតិនៅក្នុងប្រវត្តិសាស្រ្ត»។
បើតាមលោកបណ្ឌិត គិន ភា បន្ថែមថា ប្រជាជនកម្ពុជាដែលជាអ្នកស្នេហាសន្តិភាពនិយម ក៏មិនហៃអើ និងមិនគាំទ្រសកម្មភាពតាមផ្លូវបដិវត្តន៍ពណ៌របស់ សម រង្ស៊ី ដុតបំផ្លាញប្រទេសជាតិសារជាថ្មីនោះទេ។
លោកបណ្ឌិតថា៖«ខ្ញុំគិតថា បងប្អូនប្រជាពលរដ្ឋយើងដែលនៅជឿតាមនយោបាយសម រង្ស៊ី គួរតែល្មមដល់ពេលវេលាដកខ្លួនចេញពីសម រង្ស៊ីហើយ ប្រសិនបើពួកគាត់នៅតែបន្តជឿតាមគាត់ទៀត គឺនឹងប្រឈមនឹងទុក្ខទោសចំពោះដល់ខ្លួនឯង និងក្រុមគ្រួសារ ហើយថែមទាំងបង្កគ្រោះថ្នាក់ដល់ប្រទេសជាតិ និងបង្កអរិយភាពទំនាក់ទំនងជាមួយប្រទេសជិតខាងផងដែរ ព្រោះវោហាសាសន៍នយោបាយគាត់ តែងតែដុតរោល បញ្ឆេះកំហឹង និងមានជំងឺជាតិនិយមជ្រុល ដែលបង្កប៉ះពាល់ទំនាក់ទំនងការទូតជាមួយប្រទេសជិតខាង»៕


-
ព័ត៌មាន1 week agoកងពលតូចដឹកជញ្ជូនលេខ៩៩បន្តបើកវគ្គហ្វឹកហ្វឺនបើករថយន្តធុនធ្ងន់លើជំនាញផ្លូវឆ្ងាយ និងតំបន់ព្រៃភ្នំដល់នាយទាហានជំនាន់ទី១០
-
ព័ត៌មាន1 week agoសមាគមគីមីកម្ពុជា ត្រៀមបង្កើតក្លឹបគីមីនៅតាមវិទ្យាល័យនានា ដើម្បីជួយបង្រៀនសិស្សបន្ថែម
-
ព័ត៌មាន1 week agoថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចូលទស្សនាស្វែងយល់ពីសមុច្ច័យក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំង
-
ព័ត៌មាន1 week ago សម្ដេចតេជោ ហ៊ុន សែន រម្លឹក បកស្រាយប្រវត្តិ និងអ្នកនិពន្ធពិត នៃចម្រៀង “ឱ! ភ្នំពេញអើយ”
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីអប់រំ៖ ការងារអភិវឌ្ឍយុវជន ជាពិសេសការងារស្ម័គ្រចិត្ត គឺជាការកាត់បន្ថយគម្លាតសង្គម
-
ព័ត៌មាន1 week agoរដ្ឋបាលខេត្តកំពង់ឆ្នាំង ស្នើអង្គភាពនានាចូលរួមទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ
-
ព័ត៌មាន1 week agoតម្លៃសេវាអ៊ីនធឺណិតនឹងទាបជាងមុន បន្ទាប់ពីកម្ពុជាតបណ្តាញប្រព័ន្ធអ៊ីនធឺណិតពីហុងកុង
-
ព័ត៌មាន1 week agoមន្ទីរកសិកម្ម បន្តនាំយកស៊ុតទា និងបន្លែ ផ្ដល់ជូនវីរកងទ័ពប្រចាំការនៅគោលដៅទិសខេត្តឧត្តរមានជ័យ