ព័ត៌មាន
ក្រសួងសាធារណការ រៀបចំសិក្ខាសាលាស្ដីពី បច្ចេកទេសថ្មី និងការប្រើប្រាស់ផលិតផលកៅស៊ូក្រាលថ្នល់
ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៥ ខែតុលា ម្សិលម៉ិញនេះ បានសហការជាមួយក្រុមហ៊ុន ធីបកូ អេសហ្វស(ខេមបូឌា) ខមភេនី លីមីធីត – Tipco Asphalt (Cambodia) Company Limited ក្នុងការរៀបចំសិក្ខាសាលាស្ដីពី “បច្ចេកទេសថ្មី និងការប្រើប្រាស់ផលិតផលកៅស៊ូក្រាលថ្នល់(Asphalt)-Latest Improvement and Applications of Asphalt Products”។
សិក្ខាសាលាស្តីពី “បច្ចេកទេសថ្មី និងការប្រើប្រាស់ផលិតផលកៅស៊ូក្រាលថ្នល់(Asphalt)-Latest Improvement and Applications of Asphalt Products” ជាសិក្ខាសាលាថ្មីមួយ ដែលរៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងសាធារណការ និងវិស័យឯកជន។ សិក្ខាសាលា រៀបចំឡើងក្រោមការដឹកនាំ ដោយ ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាង ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនរួមទាំងវត្តមាន ឯកឧត្ដមអនុរដ្ឋលេខាធិការ ឯកឧត្ដមអគ្គនាយក លោកអគ្គនាយករង ប្រធាននាយកដ្ឋាន មន្រ្តីបច្ចេកទេសរបស់នាយកដ្ឋាន និងមន្ទីរក្រោមឱវាទក្រសួង ព្រមទាំងសិក្ខាកាមជំនាញមកពីវិស័យឯកជនជាច្រើនរូប។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីចែករំលែកចំណេះដឹ បទពិសោធន៍ និងផ្ដល់ឱកាសដល់មន្រ្តីបច្ចេកទេស និងសិក្ខាកាមជំនាញក្នុងវិស័យឯកជន ស្វែងយល់បន្ថែមអំពីបច្ចេកទេសថ្មីៗក្នុងការប្រើប្រាស់ផលិតផលកៅស៊ូ Asphalt សម្រាប់ជាគុណប្រយោជន៍ដល់ការអនុវត្តការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់-ស្ពាន ក្នុងព្រះរាជាណាចក្រកម្ពុជា សំដៅធានាបាននូវគុណភាពខ្ពស់ មានភាពធន់ទៅនឹងបម្រែបម្រួលអាកាសធាតុ ព្រមទាំងសន្សំសំចៃធនធាន និងថវិកា ប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច។
ក្រុមហ៊ុនបានបង្ហាញអំពី Performance Grade-(PG Grade) ដែលជាចំណាត់ថ្នាក់កៅស៊ូថ្មីជំនួសឱ្យ Penetration Grade ជាមួយនឹងរបកគំហើញថ្មីនៃប្រភេទកៅស៊ូ Bitumen(40-50) និង កៅស៊ូ EcoPrime ដែលមានគុណភាពល្អ អាចទប់ទល់ទៅនឹងទម្ងន់ចរាចរណ៍ច្រើនលើសលប់ និងទប់ទល់ជាមួយអាកាសធាតុក្ដៅខ្លាំង បានល្អប្រសើរជាងប្រភេទកៅស៊ូ AC(60-70) ដែលមានអត្ថប្រយោជន៍ដូចជា អាយុកាលគុណភាពផ្លូវវែង កាត់បន្ថយចំណាយក្នុងការជួសជុល និងថែទាំ និងកាត់បន្ថយកម្រាស់កៅស៊ូ ដោយរក្សាបាននូវគុណភាពល្អជាង។ ជាក់ស្ដែងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ការប្រើប្រាស់ប្រភេទកៅស៊ូ Bitumen(40-50) នៅលើគម្រោងមួយចំនួនដូចជា ផ្លូវក្នុងព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ ព្រលានយន្ដហោះព្រះសីហនុ និងផ្លូវជាតិលេខ៧១C ជាដើម៕ អត្ថបទ៖ គឹមហុក









-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា