ព័ត៌មាន
ក្រុមប្រឹក្សាបក្សប្រឆាំងក្នុងឃុំមួយចំនួន នៃខេត្តកណ្តាល កំពង់ស្ពឺ កំពត បានផ្តាច់ខ្លួនសុំចូលគណបក្សប្រជាជនកម្ពុជា
ចលនាផ្តាច់ខ្លួន របស់បេក្ខជនមកពីគណបក្សប្រឆាំង គឺគណបក្សភ្លើងទៀន បានផ្តាច់ខ្លួនសុំចូលមករួមរស់ ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញជាហូរហែមិនដាច់ស្ទើររៀងរាល់ថ្ងៃ ដោយសារតែពួកគាត់អស់ជំនឿលើការដឹកនាំរបស់គណបក្សខ្លួន។

ជាក់ស្តែងតាមរយៈបណ្តាញសង្គមតេឡេក្រាមផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាកាលពីម្សិលមិញនេះ បានបន្តផ្សព្វផ្សាយអំពីការផ្តាច់ខ្លួនរបស់បេក្ខជននៃក្រុមប្រឹក្សា មកពីគណបក្សភ្លើងទៀន ឃុំសត្វពង ស្រុកឈូក ខេត្តកំពត ចំនួន៨រូប. ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលចំនួន៣រូប ឃុំព្រះនិព្វានចំនួន៧រូប និងឃុំវាល នៃស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលមានបេក្ខជនក្រុមប្រឹក្សាឃុំចំនួន ៣រូប និងអ្នកសង្េតការណ៍៧រូប បានស្ម័គ្រចិត្តប្រកាសផ្តាច់ខ្លួន ដោយគោរពស្នើសុំសម្តេចតេជោ ចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ។

សូមបញ្ជាក់ថា ការដែលបងប្អូនជាបេក្ខជនក្រុមប្រឹក្សាឃុំខាងលើបានស្ម័គ្រចិត្ត ប្រកាសផ្តាច់ខ្លួនសុំចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ជាបន្តបន្ទាប់បែបនេះ ដោយសារតែពួកគាត់អស់ជំនឿលើការដឹកនាំរបស់គណបក្សខ្លួន ហើយបានមើលឃើញអំពីគោលនយោបាយ និងការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែលមានគណបក្សប្រជាជនកម្ពុជាជាស្នូល បានដឹកនាំ ប្រទេសដោយរក្សាបានយ៉ាងរឹងមាំនូវសន្តិភាព ស្ថិរភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការគោរពសិទ្ធិមនុស្សនិងកសាង អភិវឌ្ឍន៍ប្រទេសកាន់តែមានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ ជាពិសេសការផ្តាច់ខ្លួនសុំចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានេះ គឺពុំមានការបង្ខិតបង្ខំឡើយ៕ អត្ថបទ៖ មុត សុទ្ធ





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា