ព័ត៌មាន
មន្ត្រីគិលានសង្គ្រោះពីបណ្តាពេទ្យរដ្ឋចុះសិក្សាប្រព័ន្ធគ្រប់គ្រងរថយន្តគិលានសង្គ្រោះ នៅពេទ្យមិត្តភាពខ្មែរ-សូវៀត
មន្ត្រីផ្នែករថយន្តគិលានសង្គ្រោះពីបណ្តាមន្ទីរពេទ្យរដ្ឋទាំង៨ ទូទាំងប្រទេសកម្ពុជា មកធ្វើទស្សនកិច្ចសិក្សា អំពីប្រព័ន្ធគ្រប់គ្រងរថយន្តគិលានសង្គ្រោះ (Ambulance & SAMU) នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ។

ឯកឧត្តមសាស្ត្រាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតលើកឡើងថា ថ្ងៃនេះជាលើកដំបូង និងជាលើកទី១ ដែលមន្ទីរមិត្តភាពខ្មែរ-សូវៀត បានរៀបចំការទទួលដំណើរទស្សនកិច្ចសិក្សាអំពីប្រព័ន្ធគ្រប់គ្រងរថយន្តគិលានសង្គ្រោះរបស់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងប្រធានអនុប្រធានមន្ទីរពេទ្យ ព្រមទាំងមន្ត្រីផ្នែករថយន្តគិលានសង្គ្រោះពីបណ្តាមន្ទីរពេទ្យរដ្ឋទាំង៨។

ឯកឧត្តមសាស្ត្រាចារ្យបន្តថា នេះជាឱកាសដ៏វិសេសវិសាលដើម្បីអាចមានឱកាសក្នុងការចែករំលែកទៅវិញទៅមកនូវចំណេះដឹង បទពិសោធន៍ល្អៗ ក្នុងការងារបម្រើសេវាសុខាភិបាលពិសេសការងារបម្រើសេវាសង្គ្រោះ បន្ទាន់ជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា ក៏ដូចជាការដំណើរនៃការគ្រប់គ្រងប្រព័ន្ធការងារទទួល និងបញ្ជូនអ្នកជំងឺការគ្រប់គ្រងបុគ្គលិក ថែរក្សា និងការថែទាំសម្ភារៈ និងរថយន្ត ហើយជាពិសេសចែករំលែកនូវការគ្រប់គ្រង និងដោះស្រាយបញ្ហាពេល គ្រោះមហន្តរាយ និងគ្រោះអាសន្នផ្សេងៗ។

ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការនិងជាប្រធាន ក្រុមការងារសម្របសម្រួលការគ្រប់គ្រងរថយន្តគិលានសង្គ្រោះមន្ទីរពេទ្យថ្លែងថា គ្រប់ផ្នែកនៃវិស័យសុខាភិបាលគឺសំខាន់ទាំងអស់ ផ្នែកមួយណាក៏សុទ្ធតែសំខាន់ ក៏ប៉ុន្តែអ្វីដែលជារឿងរសើប អ្វីដែលជាការងាយមើលឃើញ គឺប្រព័ន្ធសង្រ្គោះបន្ទាន់ ដែលក្នុងនោះរថយន្តគិលានសង្រ្គោះ ជាផ្នែកមួយដែលចេញទៅធ្វើសកម្មភាពនៅទីសាធារណៈ។

ឯកឧត្តមវេជ្ជបណ្ឌិតបញ្ជាក់ថា ទស្សកិច្ចនេះជាលើកដំបូង ក្នុងអាណតិ្តទី៧នេះ ដែលឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រី្តក្រសួងសុខាភិបាលបានបង្កើតជាគំនិតនវានុវត្តន៍ថ្មី ក្នុងការចែករំលែក និងរំលឹកបង្ហាញអំពីឥរិយាបថណាមួយដោយអចេតនា ដោយការមិនបានគិតដល់របស់បុគ្គលិកសុខាភិបាលនៅលើរថយន្តសង្រ្គោះបន្ទាន់ ឬក៏ទីសាធារណៈនោះ ដោយនេះជាកិតិ្តយស និងជាសេចកី្តថ្លៃថ្នូរបស់សុខាភិបាលជាតិ។ ដូច្នេះ រថយន្តសង្រ្គោះបន្ទាន់គឺជានិមិត្តសញ្ញារបស់វិស័យសុខាភិបាល៕ អត្ថបទ រដ្ឋា





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា