ព័ត៌មាន
កម្ពុជាដាក់ឱ្យប្រើប្រាស់ឯកសារស្តីពី តំបន់ដាំដុះស្វាយចន្ទីរជាផ្លូវការនៅថ្ងៃនេះ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២៥ ខែតុលានេះ បានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការឯកសារស្តីពីតំបន់ដាំដុះដំណាំស្វាយចន្ទីរនៅកម្ពុជា ដែលគិតមកដល់បច្ចុប្បន្ននេះផ្ទៃដីដំណាំស្វាយចន្ទីរទូទាំងប្រទេសកម្ពុជាសរុបមានប្រមាណជាង ៥៨ម៉ឺនហិកតា។
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ឯកសារនេះ មានប្រសាសន៍ថា បច្ចុប្បន្នខេត្តដែលបានដាំដុះដំណាំស្វាយចន្ទីរច្រើនជាងគេ គឺមានខេត្តកំពង់ធំ ក្រចេះ ស្ទឹងត្រែង សៀមរាប កំពង់ចាម ឧត្តរមានជ័យ មណ្ឌលគិរី រតនគិរី ព្រះវិហារ ត្បូងឃ្មុំ និងខេត្តកំពង់ឆ្នាំង។ ឯកឧត្តមបានបញ្ជាក់ថា ការចងក្រងឯកសារនេះឡើង ដោយសារមើលឃើញពីសក្តានុពល និងកាលានុវត្តភាព នៃការបង្កើនតម្លៃបន្ថែមដំណាំស្វាយចន្ទីរនេះ ខណៈលទ្ធភាពកែច្នៃក្នុងស្រុកនៅមានកម្រិត ហើយការនាំចេញដោយមិនមានការកែច្នៃ បានធ្វើឲ្យបាត់បង់បន្ថែមច្រើន។ ដូច្នេះ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា មានឆន្ទៈមុះមុត និងចក្ខុវិស័យច្បាស់លាស់ក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីរច្រើនជាងគេនៅលើពិភពលោក។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបង្ហាញអារម្មណ៍សប្បាយរីករាយ និងសង្ឃឹមថា ការនាំចេញស្វាយចន្ទីរនឹងកាន់តែល្អប្រសើរឡើងបន្ថែមទៀត ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញជាបន្តបន្ទាប់នូវគោលនយោបាយល្អៗ ជាពិសេសគោលនយោបាយជាតិ ស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧ ផ្តោតលើចក្ខុវិស័យការអភិវឌ្ឍន៍ផលិតកម្មស្វាយចន្ទី កែច្នៃ និងជំរុញការនាំចេញស្វាយចន្ទីកែច្នៃរួច ដើម្បីបង្កើនតម្លៃបន្ថែមបង្កើតការងារ និងការលើកកម្ពស់ការធ្វើពិពិធម្មសេដ្ឋកិច្ចជាដើម គ្រាដែលការផលិតស្វាយចន្ទីរបស់កម្ពុជារហូតមកទល់ពេលនេះ សម្រេចបានប្រមាណចំនួន ៨៤ម៉ឺនតោន ក្នុង១ឆ្នាំ និងឈរលើចំណាត់ថ្នាក់លេខ២ ក្នុងការផលិតគ្រាប់ស្វាយចន្ទីរឆៅ។
សូមបញ្ជាក់បន្ថែមថា រហូតមកដល់អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករេដ្ឋមន្រ្តីនៃកម្ពុជា ក៏បានបន្តជំរុញការអភិវឌ្ឍវិស័យស្វាយចន្ទី និងវិស័យកសិកម្មកម្ពុជាជារួមដើម្បីឈានទៅសម្រេចឲ្យបានចក្ខុវិស័យខាងលើទាំងអស់នេះ។ ទន្ទឹមនឹងនេះដែរ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្កើនការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ សង្កាត់ ដំណាក់កាលទី១ និងដំណាក់កាលបន្តបន្ទាប់ទៀត ដើម្បីបំពេញបេសកកម្មក្នុងការជួយគាំទ្រលើផ្នែកបច្ចេកទេស ការផ្តល់ព័ត៌មាន ការប្រឹក្សាយោបល់ និងជួយដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការងារកសិកម្មដល់ប្រជាកសិករឲ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល៕ អត្ថបទ ឈិត បូរ៉ាវី








-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា