ព័ត៌មាន
គុយបា នាំយកពូជស្រូវមួយចំនួនពីកម្ពុជា ដើម្បីដាំដុះសាកល្បងនៅប្រទេសគុយបា
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នា រវាងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) និងវិទ្យាស្ថានស្រាវជ្រាវធញ្ញជាតិ (IIG) នៃក្រសួងកសិកម្មគុយបា នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។

នៅក្រោយចប់កិច្ចប្រជុំនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងក្នុងបណ្តាញសង្គមថា កិច្ចប្រជុំនេះមានគោលបំណងពិភាក្សាពីការពិសោធន៍ និងវាយតម្លៃភាពសមស្របនៃប្រភេទពូជស្រូវរបស់កម្ពុជា ដើម្បីដាំដុះសាកល្បងនៅសាធារណរដ្ឋគុយបា ដោយកម្ពុជាមានបំណងនាំយកពូជស្រូវកង្រី ពូជស្រូវស្រង៉ែថ្មី និងពូជផ្សេងទៀតតាមការសម្រេចរបស់ភាគីទាំងពីរ និងផ្តល់បច្ចេកទេស សម្ភារៈកសិកម្មចាំបាច់សម្រាប់ប្រើប្រាស់ក្នុងការពិសោធ ព្រមទាំងពិនិត្យលទ្ធភាពក្នុងការវិនិយោគស្រូវអង្កររបស់កម្ពុជានៅគុយបា។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ដល់អ្នកជំនាញការកសិកម្ម និងវិស័យឯកជនត្រូវគិតគូរផែនការសកម្មភាពឱ្យបានច្បាស់លាស់ ដឹងពីទំហំផ្ទៃដីក្នុងការអនុវត្តជាក់ស្តែង គម្រោងចំណាយជាក់លាក់ ស្វែងយល់ពីបញ្ហាប្រឈមនានា និងវិនិយោគចំគោលដៅទទួលបានផលចំនេញពិតប្រាកដ។ ឯកឧត្តម បានបន្ថែមថា អនុស្សរណៈនៃការយោគយល់គ្នា (MOU) ត្រូវមានភាពបុរេសកម្ម និងមានខ្លឹមសារគ្រប់គ្រាន់អាចទទួលយកបានទាំងអស់គ្នា ទើបអាចវិនិយោគប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ព្រមទាំងអាចពង្រឹងនូវកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ។

យោងតាមស្មារតីនៃកិច្ចជំនួប រវាងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា ជាមួយ ឯកឧត្តម MANUEL MARRERO CRUZ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រទេសគុយបា ក្នុងដំណើរទស្សនកិច្ចមកកាន់កម្ពុជាកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ បានផ្តល់ជំនួយអង្ករចំនួន ៦ពាន់តោន និងសន្យាផ្តល់នូវជំនួយបច្ចេកទេសកសិកម្មបន្ថែមទៀតដល់ប្រទេសគុយបា ព្រមទាំងស្វាគមន៍អ្នកជំនាញការកសិកម្ម ដើម្បីមកសិក្សាស្វែងយល់ និងដកពិសោធន៍លើបច្ចេកទេសដាំដុះកសិកម្ម ជាពិសេសដំណាំស្រូវកម្ពុជា៕ អត្ថបទ ឈិត បូរ៉ាវី




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា