ព័ត៌មាន
ព្រះរាជអាជ្ញា ចុះសួរសុខទុក្ខស្ត្រីជរាពិការភាព គ្មានកូនចៅ និងទីទ័លក្រ ក្នុងឃុំត្រងិល ស្រុកកំពង់លែង
កំពង់ឆ្នាំង៖ ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងលោកស្រី ស្រ៊ឹម ស៊ាងភាជ ព្រះរាជអាជ្ញារង នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ បានចុះសួរសុខទុក្ខស្ត្រីជរាពិការភ្នែក និងទីទ័លក្រ មិនមានកូនចៅ រស់នៅជាមួយបងប្អូន២នាក់ ក្នុងឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយមានអាជ្ញាធរភូមិឃុំចូលរួមផងដែរ ។
ក្នុងពេលជួបជាមួយស្ត្រីជរាភ្នែកមានពិការភាព និងទីទ័លក្រ ឯកឧត្តម ឯក ស៊ុនរស្មី បានសុំអោយអាជ្ញាធរភូមិឃុំជួយមើលពួកគាត់ទាំង២នាក់ផង ដោយសារអាជ្ញាធរភូមិឃុំជាអ្នកនៅកៀកកិត អាចដឹងសុខសទុក្ខពួកគាត់គ្រប់ពេល ធ្វើយ៉ាងណាកុំទុកពួកគាត់ចោល។ អាជ្ញាធរភូមិឃុំ ត្រូវជួយពិនិត្យមើលដំបូលផ្ទះគាត់ដែលកំពុងធ្លុះធ្លាយនោះ ធ្វើយ៉ាងណាដើម្បីដោះស្រាយប្រក់ដំបូលនោះអោយជិតមកវិញ ដើម្បីអោយពួកគាត់រស់នៅបានស្រួល។ ក្នុងពេលចុះជួបនោះ ឯកឧត្តម និងក្រុមការងារបានជូនថវិការ និងគ្រឿងឧបភោគបរិភោគមួយចំនួនផងដែរ និងបានពាំនាំនូវអនុសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ ជូនចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់រូបដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ជាពិសេសសម្តេច តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ចាស់ជរា ស្រ្តីមេម៉ាយ កុមារកំព្រា ជនមានពិការភាព ជាពិសេសលោកតែងឆ្លើយតប និងជួយសង្គ្រោះ ចំពោះគ្រោះមហន្តរាយផ្សេងៗ។
ឯកឧត្តម បានអោយលោកយាយភ្នែកមានពិការភាព ត្រូវថែររក្សាសុខភាព អនាម័យជាប់ជាប្រចាំ ដើម្បីសុខភាពរឹងមាំបន្តទៀត ៕ កាំង ហុងវាស្នា
-
ព័ត៌មាន2 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន2 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន2 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន5 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន1 week agoសម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តស្រះចក បួងសួងសុំសេចក្តី សុខចម្រើនជូនប្រជាពលរដ្ឋខ្មែរនិងប្រទេសជាតិ