ព័ត៌មាន
ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធសមិទ្ធផលនានាក្រោមគម្រោងជំនួយរបស់ប្រទេសចិន សម្រាប់គម្រោងកែលម្អបរិស្ថានសាលារៀន និងការផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនៅកម្ពុជា
នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញសម្ពោធសមិទ្ធផលនានាក្រោមគម្រោងជំនួយរបស់ប្រទេសចិន សម្រាប់គម្រោងកែលម្អបរិស្ថានសាលារៀន និងការផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនៅកម្ពុជា ។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី៖
-សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់សាធារណរដ្ឋប្រជាមានិតចិនដែលបានយកចិត្តទុកដាក់លើការកសាងហេដ្ឋារចនាសម្ព័ន្ធសាលារៀន ការផ្គត់ផ្គង់ សម្ភារៈ សាលារៀន ការអភិវឌ្ឍកម្មវិធីអប់រំ និងការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានវិទ្យា សម្រាប់ការអប់រំនៅកម្ពុជាដែលបានចូលរួមពង្រឹងវិស័យអប់រំ និង ធនធានមនុស្សនៅកម្ពុជា។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត សមិទ្ធផលទាំងនេះគឺបង្ហាញនូវការរឹតចំណងសាមគ្គីភាមិត្តភាពរវាងប្រជាជន និងប្រទេសទាំងពីរកម្ពុជា-ចិន។
-សម្ដេចធិបតី៖ សម្ពោធសមិទ្ធផលថ្ងៃនេះស្របជាមួយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកសាងប្រទេស អាទិភាពធំរបស់យើងគឺមនុស្ស
-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភាបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ មុំទី១ នៃយុទ្ធសាស្ត្រគឺការអភិវឌ្ឍមូលធនមនុស្ស និងគោលនយោបាយអាទិភាពគន្លឹះទាំង៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។
-សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនៅតែបន្តពង្រឹងគោលនយោបាយការកសាងហេដ្ឋារចនាសម្ព័ន្ធសាលារៀនរុញទៅដល់មូលដ្ឋាន ដើម្បីឲ្យកូនចៅប្រជាពលរដ្ឋបានចូលរៀនគ្រប់ៗគ្នា និងទទួលបានការបណ្ដុះបណ្ដាលព័ត៌មានបច្ចេកវិទ្យាទំនើបៗនាយុគ្គសម័យបច្ចុប្បន្ននេះ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍ដល់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងកំណែទម្រង់វិស័យអប់រំ គឺពង្រឹងនៅថ្នាក់បឋមសិក្សា និងពង្រឹងនូវមុខវិជ្ជាទាក់ទងនឹងបច្ចេកវិទ្យា។ ការវិនិយោគគ្រូបង្រៀន គឺជាកិច្ចការសំខាន់ក្នុងការពង្រឹងវិស័យអប់រំនៅកម្ពុជា។
-សម្ដេចអធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណជ្រាលជ្រៅចំពោះលោកគ្រូ អ្នកគ្រូ និងគ្រូកិច្ចសន្យាទាំងអស់ដែលបានខិតខំលះបង់កម្លាំងកាយចិត្តក្នុងការចូលរួមបណ្ដុះធនធានមនុស្សដើម្បីចូលរួមការអភិវឌ្ឍន៍ប្រទេសជាតិទៅថ្ងៃអនាគត។
-សម្ដេចធិបតី ម៉ាណែត៖ សន្តិភាពគឺជាកត្តាសំខាន់ សម្រាប់កសាង និងស្ដារហេដ្ឋារចនាសម្ព័ន្ធដូច្នេះរួមគ្នាចូលរួមថែរក្សាសន្តិភាពឱ្យបានដាច់ខាត ពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ដើម្បីបន្តកសាងប្រទេសជាតិ។
-សម្ដេចធិបតី នាយករដ្ឋមន្ត្រី ប្រកាសថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមរក្សាស្ថិរភាព និងសន្តិភាពនៅកម្ពុជា។ សម្ដេចធិបតីរំលេចបន្ថែមថា ទោះបីជាមានបុគ្គលមួយក្រុមតូចអំពាវនាវឱ្យចូលរួមបង្កចលាចលនៅកម្ពុជាក្ដី ក៏បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសមិនចូលរួមតាមការអំពាវនាវនោះ ហើយបន្តចូលរួមរក្សាលំនឹងស្ថិរភាព និងសុខសន្តិភាព សម្រាប់កម្ពុជា។







-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា