ព័ត៌មាន
យាន្តដ្រូនរបស់រុស្ស៊ី វាយប្រហារអគារខ្ពស់មួយកន្លែងក្នុងទីក្រុងគីវ សម្លាប់មនុស្សម្នាក់ និង៥នាក់រងរបួស
ក្រុមមន្ត្រីបាននិយាយថា យាន្តដ្រូនរបស់រុស្ស៊ី បានវាយប្រហារអគារលំនៅឋានច្រើនជាន់មួយកន្លែងក្នុងរដ្ឋធានីគីវ ប្រទេសអ៊ុយក្រែន កាលពីល្ងាចថ្ងៃសុក្រ ទី២៥ ខែតុលា ដោយបានបង្កឱ្យមានអគ្គិភ័យនៅជាន់ខាងលើ សម្លាប់មនុស្សម្នាក់ និងរងរបួសមនុស្ស ៥ នាក់ ។
លោក Serhiy Popko ប្រធានរដ្ឋបាលយោធានៃរដ្ឋធានី បាននិយាយថា អ្នកស្រុកជាង១០០នាក់ ត្រូវបានជម្លៀសចេញពីអគារខ្ពស់នោះក្នុងសង្កាត់ Solomyanskyi ។
អង្គភាពការពារដែនអាកាស បានធ្វើសកម្មភាពក្នុងអំឡុងពេលការព្រមានអំពីការវាយឆ្មក់តាមអាកាសរយៈពេលមួយម៉ោង ហើយពីរម៉ោងក្រោយមកការព្រមានថ្មីមួយទៀត ត្រូវបានប្រកាសនៅក្នុងទីក្រុងសម្រាប់យានដ្រូនដែលត្រូវបានបង្ហោះចូលមក។
លោក Popko បានសរសេរនៅលើកម្មវិធីផ្ញើសារ Telegram ថា អគារលំនៅឋានចាប់ពីកម្ពស់ជាន់ទី ១៧ ដល់ជាន់ទី២១ បានរងការបំផ្លាញជាអគារលំនៅឋានក្នុងសង្កាត់ Solomyanskyi។
លោក បាននិយាយថា អគារលំនៅឋានត្រូវអគ្គិភ័យឆាបឆេះនៅជាន់ទី២០។
អភិបាលក្រុង លោក Vitali Klitschko បាននិយាយថា ក្មេងស្រីជំទង់ម្នាក់បានស្លាប់ ខណៈអ្នករងរបួសម្នាក់ក្នុងចំណោមអ្នករបួសប្រាំនាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយទីតាំងតង់សង្គ្រោះបឋមមួយកន្លែង ត្រូវបានបង្កើតឡើងនៅទីនោះ៕


-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា