ព័ត៌មាន
សម្តេចធិបតី៖ សមិទ្ធផលនានាជាជំនួយរបស់មិត្តចិនលើវិស័យអប់រំ ជាការចូលរួមលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា
នៅព្រឹកថ្ងៃទី២៦តុលានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលនានា ក្រោមគម្រោងជំនួយរបស់សាធារណ រដ្ឋប្រជាមានិតចិន សម្រាប់ការកែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់សម្ភារៈបរិក្ខារអប់រំនៅកម្ពុជា”ដែលពិធីត្រូវបានប្រារព្ធនៅវិទ្យាល័យ ហ៊ុន សែន ពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។

ជាមួយនឹងការអរគុណដល់រដ្ឋាភិបាលនិងប្រជាជនចិនដែលមានទឹកចិត្ត ហើយតែងតែគាំទ្រនិងផ្តល់កិច្ចសហប្រតិបត្តិការនិងយកចិត្តទុកាក់ជួយដល់ម្ពុជា ជាពិសេសជំនួយឥតសំណងលើវិស័យអប់រំ នៅខេត្តកណ្តាល រាជធានីភ្នំពេញ និងខេត្តកំពង់ចាមនេះ ដែលមានទឹកប្រាក់ជាង ២២លានដុល្លារ ក្នុងនោះថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាជាង២លានដុល្លារអាមេរិក សម្តេចធិបតីបានមានប្រសាន៍ថា៖ សមិទ្ធផលទាំងនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ សម្រាប់ពង្រឹងគុណភាព អភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជានិងពង្រឹងមិត្តភាពជាប្រពៃណី រវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ។
សូមបញ្ជាក់ថា គម្រោងជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន សម្រាប់កែលម្អ បរិស្ថានសាលារៀន និងការផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនៅកម្ពុជា ជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន មានថវិកាសរុបជាង២២លាន ដុល្លារអាមេរិក ក្នុងនោះថវិកាជាង ២០លានដុល្លារអាមេរិក គាំទ្រដោយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាជាង២លានដុល្លារអាមេរិកដែលមានរយៈពេលអនុវត្តគម្រោងចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២។ គម្រោងនេះបានសាងសង់អគារសិក្សា អគារធនធាន ផ្ទះសំណាក់គ្រូ បង្គន់អនាម័យ អណ្តូងទឹក តារាងបាល់ទាត់ តារាងបាល់បោះ របង ផ្លូវ និងប្រឡាយទឹក (ប្រព័ន្ធរំដោះទឹក) នៅវិទ្យាល័យចំនួន២៦ និងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្តាល ស្ថិតនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ចាម៕
-
ព័ត៌មាន2 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន2 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន3 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន6 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន1 day agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ