ព័ត៌មាន
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា-ចិនមានចំណងមិត្តភាពជាមួយគ្នាជាង ២ពាន់ឆ្នាំមកហើយ ដែលក្លាយជាមរតកដ៏មានតម្លៃសម្រាប់ប្រទេសទាំងពីរ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថាកម្ពុជា-ចិនមានចំណងមិត្តភាពជាមួយគ្នាជាង ២០០០ឆ្នាំមកហើយ ចំណងមិត្តភាពជាប្រពៃណីនេះបានក្លាយជាមរតកដ៏មានតម្លៃសម្រាប់ប្រទេសទាំងពីរ។ កម្ពុជាជាមិត្តជិតខាងជាដៃគូ និងជាបងប្អូនដ៏ល្អជាមួយគ្នា ខណៈឆ្នាំនេះជាខួបទី ៦៦នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន។ ទំនាក់ទំនងកម្ពុជា-ចិន មិនត្រឹមតែជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃកិច្ចសហប្រតិបត្តិការប៉ុណ្ណោះទេប៉ុន្តែថែមក្លាយជាចំណងមិត្តភាពដែកថែបដែលមិនអាចបំបែកបាន។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះខណៈអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរសមិទ្ធផលនានាក្រោមគម្រោងជំនួយរបស់ចិន សម្រាប់កែលម្អ បរិស្ថាន សាលារៀន និងផ្គត់ផ្គង់សម្ភារៈបរិក្ខារអប់រំនៅកម្ពុជា។ ពិធីនេះត្រូវបានរៀបចំឡើងនៅវិទ្យាល័យសម្តេច ហ៊ុន សែន ពាមជីកង ស្ថិតក្នុងងមាស ខេត្តកំពង់ចាម។ ព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ កម្ពុជានឹងប្តេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីឆ្ពោះទៅកសាងសហគមន៍ជោគវាសនារួមកម្ពុជាចិនក្នុង យុគសម័យថ្មី ។
ការរៀបចំសម្ពោធនាថ្ងៃនេះចំពេលដែលកម្ពុជាចិនផ្តោតទៅលើទំនាក់ទំនងប្រជាជន និងប្រជាជនជាពិសេសដល់ទៅលើវិស័យទេសចរណ៍វប្បធម៌អប់រំ។ យើងបានប្រារព្ធព្រឹត្តិការណ៍រួមគ្នាជាច្រើនដូចជាកម្ពុជាបានបញ្ជូនកីឡាករក្បាច់គុនល្បុក្កតោសម្ដែងក្នុងទិវាកីឡាអន្តរជាតិក្រៅពីនោះនិស្សិតកម្ពុជាក៏មានឱកាសទៅរៀនសូត្រនៅប្រទេសចិនកសាងសមត្ថភាព ដើម្បីមកចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា។ ការទំនាក់ទំនងការវិនិយោគការអប់រំ និងការបណ្ដុះបណ្ដាលផ្សេងៗវិស័យទេសចរណ៍កម្ពុជាចិនបានរួមគ្នាធ្វើជាបន្តបន្ទាប់ដើម្បីបង្កើតទំនាក់ទំនងគ្នានៃការទុកចិត្តគ្នាទៅវិញទៅមកជាក់ស្ដែងថ្ងៃនេះយើងសម្ពោធសមិទ្ធផលនាពេលនេះក៏បង្ហាញពីការទំនាក់ទំនងមិត្តភាពប្រជាជន និងប្រជាជនកម្ពុជាចិន។ សម្ដេចបានបញ្ជាក់ថាកម្មវិធីសម្ពោធសមិទ្ធផលថ្ងៃនេះវាស្របទៅនឹងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាទី ៧នៃរដ្ឋសភា៕





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា