ព័ត៌មាន
លោកពូទីន៖ អ៊ុយក្រែនកំពុងត្រូវបានប្រើប្រាស់ ដើម្បីបង្កើតការគំរាមកំហែងជាយុទ្ធសាស្ត្រដល់រុស្ស៊ី
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងអំឡុងពេលថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូល BRICS នៅទីក្រុង Kazan របស់ប្រទេសរុស្ស៊ី បានអធិប្បាយអំពីជម្លោះនៅអ៊ុយក្រែន។
លោកបានចាត់ទុកថា វាជាលទ្ធផលនៃចំណាត់ការរបស់កងកម្លាំង ដែលត្រូវបានប្រើប្រាស់ដើម្បីធ្វើសកម្មភាពក្នុងភាពសមហេតុផលនៃការគ្រប់គ្រងលើអ្វីគ្រប់យ៉ាងនិងមនុស្សគ្រប់គ្នា។
ប្រធានាធិបតីរុស្ស៊ី បាននិយាយថា ការបរាជ័យជាយុទ្ធសាស្ត្ររបស់រុស្ស៊ីគឺជា «ក្តីស្រមៃអាចមាន សម្រាប់តែអ្នកដែលមិនដឹងពីប្រវត្តិសាស្ត្ររបស់រុស្ស៊ី តែប៉ុណ្ណោះ»។ លោកពូទីន និយាយថា អ៊ុយក្រែនកំពុងត្រូវបានប្រើប្រាស់ដើម្បីបង្កើតការគំរាមកំហែងជាយុទ្ធសាស្ត្រដល់រុស្ស៊ី។
មេដឹកនាំ មន្ត្រីជាន់ខ្ពស់ និងតំណាងប្រទេស ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំកំពូល BRICS បានមកជួបជុំគ្នាក្នុងព្រឹត្តិការណ៍នៅទីក្រុង Kazan របស់រុស្ស៊ី និងបានបញ្ចប់ទៅកាលពីថ្ងៃព្រហស្បតិ៍។
វេទិកាការទូត ត្រូវបានបង្កើតឡើងរយៈពេល១៥ឆ្នាំកន្លងទៅនេះ ដោយទីផ្សារធំៗដែលទើបរីកលូតលាស់ មានប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ា ចិន ចាប់តាំងពីពេលនោះមក បានពង្រីកខ្លួនដល់អាហ្វ្រិកខាងត្បូង អេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ និងប្រទេសអារ៉ាប់រួម៕

-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា