ព័ត៌មាន
ពលរដ្ឋកាន់តែមានទំនុកចិត្តលើរាជរដ្ឋាភិបាលក្នុងការការពារទឹកដី បន្ទាប់ពីឃើញបង្គោលព្រំដែន
មណ្ឌលគិរី៖ ប្រជាពលរដ្ឋ ដែលបានចុះទៅទស្សនាដោយផ្ទាល់ តាមរយៈក្បួនរថយន្តដែលរៀបចំដោយរាជរដ្ឋាភិបាលនៅបង្គោលព្រំដែន ដែលបានបោះរវាងព្រំដែនកម្ពុជា និងវៀតណាម បានបង្ហាញពីជំនឿទុកចិត្តយ៉ាងខ្ពស់ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារទឹកដីឲ្យគង់វង្ស ។

ប្រជាពលរដ្ឋបានលើកឡើងថា បន្ទាប់ពីបានឃើញបង្គោលព្រំដែន ដែលបានបោះយ៉ាងរឹងមាំ ធ្វើឲ្យពួកគេមានចិត្តសប្បាយរីករាយ ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី មិនឲ្យមានការបាត់បង់ ខណៈពួកគាត់ក៏បានតាំងចិត្តប្ដេជ្ញាការពារផងដែរ។
ពលរដ្ឋបន្តថា នៅពេលចុះមកមើលផ្ទាល់បែបនេះ បានធ្វើឲ្យបំបាត់នូវការសង្ស័យកន្លងមក ហើយសូមអរគុណយ៉ាងខ្លាំងដល់រាជរដ្ឋាភិបាល ដែលខិតខំបោះបង្គោលព្រំដែន ក៏ដូចជាប្រឹងប្រែងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមខេត្តជាប់បន្ទាត់ព្រំដែន ដើម្បីជំរុញការតភ្ជាប់ និងកំណើនសេដ្ឋកិច្ចរបស់ពលរដ្ឋក្នុងតំបន់នោះ ។

លោក ស្រ៊ឺ បូរ៉ា អ្នកជំនាញកិច្ចការព្រំដែន បានលើកឡើងថា ចំពោះការងារបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម បានជាង៨៤ភាគរយហើយ ដោយបោះបង្គោលបានចំនួនជាង ២ពាន់បង្គោល ក្នុងនោះមានបង្គោលមេ បង្គោលបំពេញបន្ថែម និងបង្គោលតម្រុយ ។
លោកបានបន្តថា ជាមួយនេះ រាជរដ្ឋាភិបាលតាមរយៈក្រុមការងារកិច្ចការព្រំដែន ក៏កំពុងខិតខំបោះបន្ត និងធ្វើការចរចារជាមួយភាគីវៀតណាម ក្នុងការកំណត់ព្រំដែនឲ្យបានច្បាស់លាស់ នៅតាមតំបន់មួយចំនួនទៀត ដើម្បីឈានដល់បោះបង្គោលព្រំដែនឲ្យបានចប់រួចរាល់ ។

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល មានប្រសាសន៍ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា គ្មានគោលបំណងក្នុងការកសាងខឿននៅតាមបន្ទាប់ព្រំដែននោះទេ គឺមានតែខិតខំបោះបង្គោលព្រំដែន និងធ្វើឲ្យព្រំដែនជាប់នឹងប្រទេសជិតខាងទាំងអស់ ក្លាយជាព្រំដែនកិច្ចសហប្រតិបត្តិការ សន្តិភាព កិច្ចសហប្រតិបត្តិការ និងការដោះដូរពាណិជ្ជកម្ម ជំរុញកំណើនសេដ្ឋកិច្ច ។
ជាមួយនេះ ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការងារការពារបូរណភាពទឹកដី និងបានប្ដេជ្ញាមិនឲ្យកម្ពុជាមានការបាត់ទឹកដីសូម្បីមួយមិល្លីម៉ែត្រ៕ អត្ថបទ បាន សុខរិទ្ធិ













-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា