ព័ត៌មាន
លោក Blinken មើលឃើញ«ភាពបន្ទាន់ពិតប្រាកដ» សម្រាប់ដំណោះស្រាយនៅលីបង់ ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានសន្យាកាលពីថ្ងៃសុក្រ ដើម្បីធ្វើការជាមួយ «ភាពបន្ទាន់ពិតប្រាកដ» សម្រាប់ដំណោះស្រាយផ្នែកការទូត ដើម្បីបញ្ចប់ការវាយលុករបស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់ ប៉ុន្តែបាននិយាយថា វាជារឿងសំខាន់ដំបូងគេដើម្បីឈានដល់ការយល់អំពីការរំសាយអាវុធរបស់ក្រុមហេសបូឡា។

ភ្លាមៗបន្ទាប់ពីបានជួបជាមួយនាយករដ្ឋមន្ត្រីលីបង់ លោក Najib Mikati នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស លោក Blinken ក៏បានស្នើសុំការការពារជនស៊ីវិល ប៉ុន្តែបានបញ្ឈប់ការទទូចសុំឱ្យមានបទឈប់បាញ់បន្ទាន់ដោយអ៊ីស្រាអែល ដែលពឹងផ្អែកលើការគាំទ្រផ្នែកការទូត និងយោធារបស់សហរដ្ឋអាមេរិក។
លោក Blinken បានប្រាប់អ្នកសារព័ត៌មានថា យើងមើលឃើញពីភាពបន្ទាន់ពិតប្រាកដក្នុងការឈានទៅរកដំណោះស្រាយផ្នែកការទូត និងការអនុវត្តន៍ពេញលេញនៃសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តសុខអង្គការសហប្រជាជាតិលេខ១៧០១ ដែលវាអាចមានសន្តិសុខពិតប្រាកដនៅតាមបណ្តោយព្រំដែន រវាងអ៊ីស្រាអែល និងលីបង់។
លោក Blinken បាននិយាយថា វាមានសារៈសំខាន់ខ្លាំងក្នុងការទទួលបានការយល់ដែលចាំបាច់សម្រាប់ការអនុវត្តន៍ពេញលេញនៃសេចក្តីសម្រេចលេខ១៧០១។
លោកបាននិយាយបន្ថែមថា «កាលណាយើងអាចអនុវត្តវាបានឆាប់រហ័ស នោះយើងក៏នឹងអាចទទួលបានដំណោះស្រាយកាន់តែឆាប់ផងដែរ»។ លោក បានអំពាវនាវឱ្យមានការការពារក្នុងពេលដំណាលគ្នាទាំងជនស៊ីវិល និងទាហានលីបង់៕

-
ព័ត៌មាន1 week agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន1 week agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន1 week agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន1 week agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន1 week agoថ្ងៃដំបូងបើកដំណើរការផ្លូវថ្មើជើងចតុមុខអបអរសាទរបុណ្យអុំទូក មានភ្ញៀវជាតិ អន្តរជាតិជាច្រើនមកដើរទស្សនាកម្សាន្ត
-
ព័ត៌មាន1 week agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន1 week agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង