ព័ត៌មាន
កូរ៉េខាងជើង ថ្កោលទោសសកម្មភាពយោធារបស់អាមេរិក និងសម្ព័ន្ធមិត្ត នៅក្នុងតំបន់
ក្រសួងការបរទេសរបស់ប្រទេសកូរ៉េខាងជើង បាននិយាយនៅថ្ងៃសៅរ៍ ទី២៦ ខែតុលានេះ ថា ក្រសួងបានថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពយោធារបស់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះ ជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន នៅក្នុងតំបន់ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA។
ក្រសួងបាននិយាយ «យើងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពអរិភាពរបស់សហរដ្ឋអាមេរិក ដែលប្រើប្រាស់សកម្មភាពយោធាដោយឥតប្រុងប្រយ័ត្នជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ដោយមិនពេញចិត្តនឹងភាពតានតឹងផ្នែកនយោបាយ និងយោធាបច្ចុប្បន្ននៅលើឧបទ្វីបកូរ៉េ ដែលបង្ហាញពីការបង្កគ្រោះថ្នាក់នៃការផ្ទុះឡើងមិនច្បាស់លាស់ ជាការគំរាមកំហែង និងជាការញុះញង់ធ្ងន់ធ្ងរ ដល់សន្តិសុខក្នុងតំបន់។
ក្រសួងបានលើកឡើងពីការចូលរួមរបស់ប្រទេសអូស្ត្រាលី នាពេលថ្មីៗនេះ នៅក្នុងសមយុទ្ធដែនអាកាសរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ជាសមយុទ្ធរួមគ្នារវាងសហរដ្ឋអាមេរិក និងជប៉ុន និងការបញ្ជូននាវាផ្ទុកនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក។
យោងតាមកងកម្លាំងកូរ៉េខាងត្បូងបានឲ្យដឹងថា កងទ័ពអាកាសអាមេរិក និងកូរ៉េខាងត្បូង បាន្វើសមយុទ្ធយោធារួមគ្នា «ទង់សេរីភាព» ពីថ្ងៃចន្ទ ទី ២១ ខែតុលា រហូតដល់ថ្ងៃសុក្រ ទី ១ ខែវិច្ឆិកា ហើយយន្តហោះដឹកជញ្ជូនពហុមុខងារ KC-30A របស់កងទ័ពអាកាសអូស្ត្រាលី ក៏បានចូលរួមផងដែរ។


-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា