ព័ត៌មាន
សហរដ្ឋអាមេរិកអនុម័តលក់អាវុធ ២ពាន់លានដុល្លារទៅឲ្យកោះតៃវ៉ាន់ ១សប្តាហ៍ក្រោយចិនធ្វើសមយុទ្ធ
មន្ទីរបញ្ចកោណ កាលពីថ្ងៃសុក្រ (ទី២៥ ខែតុលា) បានប្រាប់ឲ្យដឹងថា សហរដ្ឋអាមេរិកបានអនុម័តកញ្ចប់លក់អាវុធនាពេលខាងមុខតម្លៃ ២ពាន់លានដុល្លារទៅឲ្យកោះតៃវ៉ាន់ ដោយក្នុងនោះរួមទាំងការបញ្ជូនជាលើកដំបូងទៅកាន់កោះនេះនូវប្រព័ន្ធមីស៊ីលការពារដែនអាកាសកម្រិតខ្ពស់ ដែលត្រូវបានប្រយុទ្ធសាកល្បងនៅក្នុងប្រទេសអ៊ុយក្រែន។

សហរដ្ឋអាមេរិកត្រូវបានចងដោយច្បាប់ ដើម្បីផ្តល់មធ្យោបាយការពារខ្លួនរបស់កោះតៃវ៉ាន់ដែលត្រូវទាមទារដោយប្រទេសចិន ទោះបីជាមិនមានទំនាក់ទំនងការទូតផ្លូវការក៏ដោយ ដែលការធ្វើបែបនេះនាំឲ្យមានការខឹងសម្បាពីទីក្រុងប៉េកាំង។
សម្រាប់ចិន ប្រទេសមហាសេដ្ឋកិច្ចទី២ របស់ពិភពលោកមួយនេះ បាននិងកំពុងបង្កើនសម្ពាធផ្នែកយោធាប្រឆាំងនឹងកោះតៃវ៉ាន់ ក្នុងនោះរួមទាំងការរៀបចំសមយុទ្ធជុំថ្មី ជុំវិញកោះនេះ កាលពីសប្តាហ៍មុន ដែលាការធ្វើលើកទី២ របស់ខ្លួន គិតចាប់តាំងពីលោក Lai Ching-te ឡើងកាន់តំណែងជាមេដឹកនាំរបស់កោះតៃវ៉ាន់ កាលពីខែឧសភា។
ពាក់ព័ន្ធនឹងការព្រមព្រៀងលក់គ្រឿងយុទ្ធោបករណ៍នេះ ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិរបស់មន្ទីរបញ្ចកោណ បាននិយាយថា ការលក់ថ្មីនេះ មានប្រព័ន្ធមីស៊ីលតម្លៃ ១,១៦ពាន់លានដុល្លារអាមេរិក និងប្រព័ន្ធរ៉ាដាតម្លៃប្រមាណ ៨២៨លានដុល្លារ។ មន្ទីរបញ្ចកោណបានបប្រាប់បន្ថែមថា អ្នកម៉ៅការសំខាន់ សម្រាប់ប្រព័ន្ធមីស៊ីលនេះ នឹងជាក្រុមហ៊ុន RTX Corp។
គួរបញ្ជាក់ថា យោធារបស់កោះតៃវ៉ាន់កំពុងពង្រឹងគ្រឿងសព្វាវុធរបស់ខ្លួន ដើម្បីអាចប្រឈមទល់ជាមួយការវាយប្រហារណាមួយពីប្រទេសចិន ក្នុងនោះរួមមានទាំងការសាងសង់នាវាមុជទឹកផ្ទាល់ខ្លួន ដើម្បីការពារខ្សែផ្គត់ផ្គង់ដែនសមុទ្រដ៏សំខាន់ផងដែរ៕

-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា