ព័ត៌មាន
ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ ចាប់ផ្តើមជាផ្លូវការ
តាមការគ្រោងទុក ទីភ្នាក់ជាតិនិងមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំ “ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤” ដោយមានការប្រមូលផ្តុំនិយោជកធំៗគ្រប់វិស័យប្រមាណ១៥០ ជាមួយឱកាសការងារថ្មីៗចំនួនប្រមាណជាង ៣ម៉ឺនកន្លែង នៅអគារពាណិជ្ជកម្មពិព័រណ៍កោះពេជ្រ។

ក្នុងពិធីបើកនាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះរៀបចំឡើងមានគោលបំណងបង្កើតជាវេទិកាដ៏ធំរវាង អ្នកស្វែងរកការងារ និយោជក និងអ្នកផ្តល់ការអប់រំបណ្តុះបណ្តាល ដើម្បីដាក់ពាក្យស្វែងរកការងារ ជ្រើសរើសបុគ្គលិក ផ្សព្វផ្សាយព័ត៌មានឱកាសការងារ វគ្គអប់រំបណ្តុះបណ្តាល និងប្រឹក្សាយោបលអាជីព ការងារ និងវិជ្ជាជីវៈ, បង្កើនការយល់ដឹង បណ្តុះផ្នត់គំនិត និងផ្សព្វផ្សាយពីការបង្កើនផលិតភាពការងារ តាមរយៈសិក្ខាសាលា ដែលចូលរួមចែករំលែកដោយវាគ្មិនដែលមានបទពិសោធន៍ក្នុងវិស័យការងារ និងដើម្បីបង្កើតជាវេទិកាតភ្ជាប់បណ្តាញទំនាក់ទំនងក្នុងចំណោមក្រសួង ស្ថាប័ន និងក្រុមហ៊ុនដែលចូលរួមព្រឹត្តិការណ៍នេះជាដើម។

ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងបន្តថា ពិព័រណ៌ការងារនេះដែរ គឺជាអន្តរាគមន៍ទីផ្សារការងារដ៏ចាំបាច់មួយនៅក្នុងដំណើរការផ្តល់សេវាការងារ ដែលមានលក្ខណៈប្រមូលផ្តុំនូវព័ត៌មាន និងកាលានុវត្តភាព ហើយត្រូវបានរៀបចំក្នុង១ឆ្នាំម្តង បន្ថែមទៅលើការផ្តល់សេវាការងារប្រចាំថ្ងៃរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ។
ក្រុមយុវជនដែលបានចូលួមក្នុងកម្មវិធីនេះ បានបង្ហាញទឹកមុខសប្បាយរីករាយ និងបានអំពាវនាវដល់សាធារណជនទូទៅ ជាពិសេសយុវជនដែលទើបបញ្ចប់ថ្នាក់ទី១២ (បាក់ឌុប) មកចូលរួមឲ្យបានច្រើនកុះករ ដើម្បីស្វែងយល់ព័ត៌មានថ្មីៗ ក៏ដូចជាស្វែងរកអាជីពការងារទៅថ្ងៃអនាគត ដែលផ្សារភ្ជាប់ទៅនឹងជំនាញសិក្សា។

សូមជម្រាបជូនថា “ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤” ក៏មានរួមបញ្ចូលសិក្ខាសាលាស្តីពីផលិតភាពថ្នាក់ជាតិ ដើម្បីលើកកម្ពស់ការយល់ដឹង និងបំផុសគំនិតទាក់ទងនឹង ផលិតភាព តាមរយៈការចែករំលែកចំណេះដឹង បទពិសោធន៍ល្អៗ និងគន្លឹះសំខាន់ៗ ពីសំណាក់វាគ្មិនជំនាញៗ និងផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងពីសារៈសំខាន់នៃការបង្កើនផលិតភាពការងារ និងបង្ហាញពីការវិវត្តបច្ចេកវិទ្យាថ្មីៗដែលប្រទេសជឿនលឿន និងប្រទេសកំពុងអភិវឌ្ឍមួយចំនួនប្រើប្រាស់ដើម្បីគ្រប់គ្រងការងារ និងខ្សែសង្វាក់ផលិតកម្ម ជាពិសេសបំផុសស្មារតី និងពង្រីកប្រសិទ្ធភាពការងារក្នុងបរិបទការងារតាមគន្លងប្រក្រតីថ្មី៕ អត្ថបទ៖ ឈិត បូរ៉ាវី











-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា