ព័ត៌មាន
អ្នកស្លាប់ឡើងដល់ ៨៧នាក់ ខណៈក្រុមជួយសង្គ្រោះប្រឹងប្រែងទៅឲ្យដល់អ្នកជាប់ក្នុងតំបន់ទឹកជំនន់ នៅហ្វីលីពីន
ក្រុមអ្នកជួយសង្រ្គោះនៅភាគខាងជើងប្រទេសហ្វីលីពីន នាថ្ងៃសៅរ៍ (ទី២៦ ខែតុលា) នេះ បានប្រឹងប្រែងធ្វើការដោយឥតសម្រាក ដើម្បីទៅដល់ប្រជាជនជាប់ទៅណាមិនរួចនៅក្នុងតំបន់ដែលមិនអាចចូលទៅដល់បានដោយសារទឹកជំនន់កើតឡើងពីឥទ្ធិពលព្យុះត្រូពិក Trami ជាគ្រោះធម្មជាតិដែលបានធ្វើឲ្យមានការជម្លៀសមនុស្សជិតកន្លះលាននាក់ និងយ៉ាងហោចណាស់ ៨៧នាក់ បានបាត់បង់ជីវិត។

ក្រុមមន្ត្រីបានប្រាប់សារព័ត៌មាន AFP ថា នៅតំបន់ Bicol ដែលរងគ្រោះខ្លាំង អ្នកស្រុកដែលជាប់នៅលើដំបូល និងជាន់ខាងលើនៃផ្ទះសម្បែងរបស់ពួកគេ នៅតែកំពុងរង់ចាំជំនួយយ៉ាងអន្ទះអន្ទែង។
ស្នងការនគរបាលប្រចាំតំបន់ លោក Andre Dizon បានប្រាប់សារព័ត៌មាន AFP ថា «ទឹកជំនន់មិនទាន់ស្រកនៅឡើយទេ។ ការអំពាវនាវសុំជំនួយនៅតែមានយ៉ាងច្រើនស្ធឹកសន្ធាប់នៅទីនេះ។ យើងត្រូវជួយសង្គ្រោះពួកគេឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ព្រោះគម្លានអាចជាបញ្ហា។ ហើយយើងបានឮុពីសេចក្ដីរាយការណ៍ដែលថា ក្មេងៗកំពុងធ្លាក់ខ្លួនហើយ»។ លោកបានបន្ថែមថា នៅក្នុងខេត្ត Camarines Sur របស់តំបន់នេះ អាហារ និងទឹកស្អាតកំពុងខ្វះខាតខ្លាំងឡើងៗ ដោយសារតំបន់មួយចំនួន នៅតែលិចទឹកទាំងស្រុង និងពិបាកចូលទៅដល់។

ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos បានធ្វើដំណើរទៅតំបន់នោះ នៅថ្ងៃទី២៦ ខែតុលា ដើម្បីពិនិត្យមើលការខូចខាត មុនពេលជួបជាមួយមន្ត្រីខេត្ត។
ជាមួយគ្នានេះ ទីភ្នាក់ងារគ្រោះមហន្តរាយជាតិហ្វីលីពីន បានផ្ដល់របាយការណ៍នៅថ្ងៃទី២៦ ខែតុលានេះថា មនុស្សប្រហែល ៤៩៥.០០០នាក់ ត្រូវបានផ្លាស់ទីលំនៅដោយសារទឹកជំនន់ដែលបានលិចលង់ភូមិរាប់រយ នៅផ្នែកភាគខាងជើងនៃប្រទេសហ្វីលីពីន។
គួរបញ្ជាក់ថា ព្យុះធំៗ និងព្យុះទីហ្វុងប្រហែល ២០ បានបក់បោកលើប្រទេសប្រជុំកោះមួយនេះ ឬដែនទឹកជុំវិញរបស់ប្រទេសនេះជារៀងរាល់ឆ្នាំ ដោយបានបំផ្លិចបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធ ហើយនិងបានឆក់យកជីវិតមនុស្សរាប់សិបនាក់៕


-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា