ព័ត៌មាន
លោកស្រី Harris ផ្តោតលើការរម្លូតកូន នៅរដ្ឋ Texas ខណៈលោក Trump ឆ្ពោះទៅកាន់រដ្ឋ Michigan
ទាំងលោកស្រី Kamala Harris និងលោក Donald Trump បានផ្អាកការធ្វើដំណើររហ័សៗ នៅក្នុងបណ្ដារដ្ឋសមរភូមិដែលនឹងសម្រេចដល់ការបោះឆ្នោតខែវិច្ឆិកា ដោយឈប់សំចតកាលពីថ្ងៃសុក្រ (ទី២៥ ខែតុលា) នៅ Texas ជារដ្ឋអភិរក្សទី១ ដែលអនុវត្តការហាមឃាត់ការរម្លូតរកូនស្ទើរតែទាំងស្រុង។
រដ្ឋ Texas មិនបានគាំទ្របេក្ខភាពប្រធានាធិបតីរបស់បក្សប្រជាធិបតេយ្យ ចាប់តាំងពីឆ្នាំ១៩៧៦ មកម្ល៉េះ ហើយលោក Trump របស់បក្សសាធារណរដ្ឋ គឺស្ទើរតែប្រាកដណាស់ ដែលនឹងឈ្នះសំឡេងឆ្នោតពីស្ថាប័នបោះឆ្នោតចំនួន ៤០ របស់រដ្ឋនេះ។
ប៉ុន្តែគណបក្សប្រជាធិបតេយ្យកំពុងមានជំនឿថា ការនិយាយអំពីសិទ្ធិរម្លូតកូន នឹងផ្ដល់នូវឥទ្ធិពលយ៉ាងខ្លាំងក្លាដល់អនុប្រធានាធិបតី លោកស្រី Harris នៅប៉ុន្មានថ្ងៃចុងក្រោយ មុនដល់ការបោះឆ្នោតថ្ងៃទី៥ ខែវិច្ឆិកា។
ប្រភពយុទ្ធនាការមួយបាននិយាយថា លោកស្រី Harris បាននិយាយអំពីគ្រោះថ្នាក់ដែលអតីតប្រធានាធិបតី លោក Trump និងគណបក្សសាធារណរដ្ឋ អាចបង្កឲ្យមានដល់សិទ្ធិរំលូតកូន នៅទូទាំងប្រទេស ប្រសិនបើលោកជាប់ឆ្នោត
ចំណែលោក Trump ក៏កំពុងធ្វើយុទ្ធនាការនៅរដ្ឋ Texas ដែរ កាលពីថ្ងៃទី២៥ ខែតុលា ដោយឈប់សំចតនៅទីក្រុង Austin ដើម្បីថតកម្មវិធី «The Joe Rogan Experience» ដែលជាផតខាស់ដ៏ពេញនិយមមួយមានអ្នកតាមដានលើបណ្ដាញសង្គមរាប់សិបលាននាក់ ដែលភាគច្រើនជាបុរស។
បន្ទាប់ពីកិច្ចសម្ភាសន៍រយៈពេល ៣ម៉ោងជាមួយលោក Joe Rogan ក្នុងរដ្ឋ Texas លោក Trump បានទៅដល់នាពេលយប់ សម្រាប់ការជួបជុំ នៅរដ្ឋសមរភូមិ Michigan ។
គួរបញ្ជាក់ថា លោកស្រី Harris បាននាំមុខលោក Trump ដោយសំឡេង 49 ភាគរយ ទល់នឹង ៣៦ភាគរយ ឬ ១៣ភាគរយ ក្នុងចំណោមអ្នកបោះឆ្នោតស្ត្រី នៅក្នុងការស្ទង់មតិរបស់ Reuters / Ipsos ដែលបានចេញផ្សាយកាលពីចុងខែសីហា បើប្រៀបធៀបទៅនឹងការនាំមុខ ៩ពិន្ទុរបស់លោកស្រី នៅក្នុងការស្ទង់មតិដែលបានធ្វើឡើងនៅក្នុងខែកក្កដា៕

-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា