ព័ត៌មាន
កម្ពុជា-ចិនធ្វើពិព័រណ៌ម្ហូបអាហារពីរថ្ងៃនៅក្រុងសៀមរាប គាំទ្រឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនគ្នា
សៀមរាប ៖ ក្រសួងទេសចរណ៍កម្ពុជា-ចិន បានរៀបចំពិព័រណ៌ ម្ហូបអាហាររយៈពេលពីរថ្ងៃទី២៥ដល់ថ្ងៃទី២៦ខែតុលាឆ្នាំ២០២៤នេះ នៅសៀមរាប នៅសួនច្បារព្រះរាជដំណាក់ក្រុងសៀមរាប ។
ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ថ្លែងក្នុងពិធីបើក “ព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារកម្ពជា-ចិន”នេះថា ការរៀបចំនូវព្រឹត្តិការណ៍នេះ បានឆ្លុះបញ្ចាំងឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរ ពិសេសកិច្ចសហការដ៏ល្អរវាងក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋបាលខេត្តហៃណាន ក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាពកម្ពុជា-ចិន ស្របតាមស្មារតីមិត្តដែកថែប និងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន និងកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ និងខ្លាំងក្លាថែមទៀត។ ឯកឧត្តមបន្តថា ព្រឹត្តិការណ៍ពិព័រណ៌ម្ហូបអាហារនេះធ្វើឡើងដើម្បីជួយគាំទ្រដល់យុទ្ធនាការ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤” និងជាការចូលរួមចំណែកយ៉ាងសកម្មដល់ការអនុវត្តុទ្ធសាស្ត្រ “ខ្សែក្រវាត់ និងផ្លូវ” ផងដែរ។
ឯកឧត្ដមថ្លែងថា ពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន នៅពេលនេះត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់គុណតម្លៃនៃម្ហូបអាហារកម្ពុជា-ចិន បង្កើតជាផលិតផលទេសចរណ៍ដ៏ទាក់ទាញ និងចូលរួមលើកតម្កើងវប្បធម៌ អរិយធម៌ និងប្រពៃណីប្រទេសទាំងពីរ។ ព្រឹត្តិការណ៍ក៍បានប្រមូលផ្តុំគំនិត និងការចែករំលែកបទពិសោធន៍ ការអនុវត្តល្អៗអំពីតួនាទីដ៏សំខាន់នៃវិស័យទេសចរណ៍ផ្នែកម្ហូបអាហារ ក្នុងការចូលរួមសម្រេចការអភិវឌ្ឍប្រកបដោយចីរភាព និងគំនិតផ្តួចផ្តើមរបស់កម្ពុជា-ចិន ដែលនឹងក្លាយជាកាលានុវត្តភាពសម្រាប់ប្រទេសទាំងពីរក្នុងការដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក លើការអភិវឌ្ឍម្ហូបអាហារប្រទេសទាំងពីរ ប្រកបដោយភាពពេញចិត្ត និងបទពិសោធន៍ល្អប្លែក។ឯកឧត្ដមបន្ដថា សមាសភាពម្ហូបអាហារជាផលិតផលទេសចរណ៍ម្ហូបអាហារ រួមចំណែកបង្កើតភាពចងចាំដល់ទេសចរអំពីគោលដៅដែលបានទស្សនា។
លោក លូ ជីហ្សី (Lu Qizhi) ទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា មានប្រសាសន៍ថា កម្ពុជាក៏មានវប្បធម៌ដ៏ស្រស់ផូរផង់ រីឯវប្បធម៌ម្ហូបអាហារមានលក្ខណៈពិសេសប្លែក ការភ្លក់ឱជារសនៃម្ហូបអាហារក្នុងស្រុកគឺជាអ្វីដែលភ្ញៀវទេសចរចិនគួរធ្វើ បន្ទាប់ពីបានមកដល់ប្រទេសកម្ពុជា។ លោកថាម្ហូបអាហារបានក្លាយជាស្ពានមួយសម្រាប់ប្រជាជនចិន និងកម្ពុជាក្នុងការស្គាល់ពីគ្នាទៅវិញទៅមក និងសម្រាប់ការផ្លាស់ប្តូររៀនសូត្រពីគ្នាទៅវិញទៅមករវាងអរិយធម៌ចិននិងកម្ពុជា។
លោកជឿជាក់ថា តាមរយៈកម្មវិធីសប្តាហ៍ម្ហូបអាហារនេះ មិនត្រឹមតែបានភ្លក់ពីរសជាតិអាហារឆ្ងាញ់ៗប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងបានរាប់អានមិត្តភាពដោយតាមរយៈម្ហូបអាហារ បង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក និងជំរុញការផ្លាស់ប្តូរវប្បធម៌គ្នាឱ្យកាន់តែស៊ីជម្រៅ៕










-
ព័ត៌មាន1 week agoជំនាញព្រមានអំពីការផាកពិន័យម្ចាស់ទីតាំងជួលស្នាក់នៅដែលពាក់ព័ន្ធនឹងបទល្មើស Scam Online
-
ព័ត៌មាន1 week agoមួយឆ្នាំ២០២៥ មានអ្នកជំងឺមកពិគ្រោះជំងឺក្រៅនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានជិត ១០ម៉ឺនករណី
-
ព័ត៌មាន4 days agoពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា ពង្រីកធនធានមនុស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ
-
ព័ត៌មាន6 days agoសម្ដេចធិបតី៖ ការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញគឺជាភាពជោគជ័យដែលកំពុងកើនឡើងនៅកម្ពុជា
-
ព័ត៌មាន4 days agoអ្នកនាំពាក្យ៖ បេសកកម្មការទូតរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុបផ្សារភ្ជាប់កាតព្វកិច្ចការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoសម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក និងសប្បុរសជន រៀបចំអំណោយផ្ដល់ជូនវីរកងទ័ពនៅសមរភូមិមុខ
-
ព័ត៌មាន6 days agoក្រុមការងារក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ទំនប់អាងទឹកវិទ្យាស្ថានពហុជំនាញយោធាតេជោសែនក្នុងខេត្តតាកែវ ខណៈសម្រេចការសាងសង់បាន ៩៥%
-
កីឡា6 days agoវិសាខា ឬអឹមអូអាយត្រូវនៅ ឬឡើងតំបន់៦ក្រុមលើគេ (Top 6) នឹងសម្រេចថ្ងៃសៅរ៍នេះ