ព័ត៌មាន
ក្រសួងមុខងារអំពាវនាវពលរដ្ឋកុំជឿករណីមានបុគ្គលកំពុងក្លែងបន្លំសន្យាអន្តរាគមន៍ប្រឡងមន្ត្រីរាជការស៊ីវិល
ភ្នំពេញ ៖ ក្រសួងមុខងារសាធារណៈ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៤នេះ បានជូនដំណឹងដល់ប្រជាពលរដ្ឋ កុំឱ្យជឿ ករណីទទួលព័ត៌មានថា កន្លងមកមានករណីដែលបុគ្គលមួយចំនួនកំពុងក្លែងបន្លំ អះអាង ឬសន្យាអន្តរាគមន៍តាមរូបភាពផ្សេងៗ ដើម្បីធានានូវលទ្ធផលជូនដល់បេក្ខជន ដែលចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីរាជការស៊ីវិល។
ក្រសួងមុខងារសាធារណៈ បញ្ជាក់ថា ក្រសួងបានទទួលព័ត៌មានថា កន្លងមកមានករណីដែលបុគ្គលមួយចំនួនកំពុងក្លែងបន្លំ អះអាង ឬសន្យាអន្តរាគមន៍តាមរូបភាពផ្សេងៗ ដើម្បីធានានូវលទ្ធផលជូនដល់បេក្ខជន ដែលចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីរាជការស៊ីវិល។ ករណីនេះគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ អំពាវនាវដល់បេក្ខជន អាណាព្យាបាល និងសាធារណៈជន សូមជៀសវាងការជឿលើបុគ្គលដែលឆ្លៀតឱកាសបោកបញ្ឆោតដូចបានរៀបរាប់ខាងលើ ទោះក្នុងរូបភាពណាក៏ដោយ។
គណៈកម្មការរៀបចំការប្រឡងប្រជែង ជម្រាបជូនបេក្ខជន សាធារណៈជន និងបងប្អូនប្រជាពលរដ្ឋថា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ដែលដឹកនាំរៀបចំដោយក្រសួងមុខងារសាធារណៈជាការអនុវត្តឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រានគណៈកម្មការរៀបចំការប្រឡងប្រជែង ានប្រសាសន៍ថា កន្លងមកក្រសួងមុខងារសាធារណៈបានរៀបចំការប្រឡងប្រជែង និងបានផ្តល់ឱកាសដល់បេក្ខជនបានចូលរួមស្មើៗគ្នា និងឱកាសច្រើនដង រួចមកហើយ ព្រមទាំងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងអង្គភាពប្រឆាំងអំពើពុករលួយ ចូលរួមអនុវត្ត និងចូលរួមសង្កេតការណ៍គ្រប់ដំណាក់កាលទាំងអស់។
ឯកឧត្តមបន្តថា ជាលទ្ធផល បេក្ខជន អាណាព្យាបាល និងសាធារណៈជន បង្ហាញការពេញចិត្ត សាទរ និងទទួលស្គាល់នូវសុក្រឹតភាពភាពត្រឹមត្រូវនៃគ្រប់ដំណើរការ នៃការរៀបចំការប្រឡងប្រជែងនីមួយៗ។ ទន្ទឹមនេះ ឯកឧត្តមផ្ទាល់ក៏ធ្លាប់បានលើកឡើងផងដែរថា «ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល៖ មិនចាំបាច់ត្រូវស្គាល់អ្នកធំ មិនចាំបាច់ត្រូវមានខ្សែ តែត្រូវមានសមត្ថភាព»។
ឯកឧត្តម ហ៊ុន ម៉ានី បានអំពាវនាវដល់ បេក្ខជន អាណាព្យាបាល និងសាធារណៈជន បង្កើនការប្រុងប្រយ័ត្ន កុំជឿលង់ការបោកបញ្ឆោត ហើយសូមបន្តជឿជាក់លើប្រព័ន្ធជ្រើសរើសមន្ត្រីរាជការស៊ីវិលរបស់រាជរដ្ឋាភិបាល ដែលត្រូវបានរៀបចំយ៉ាងម៉ត់ចត់ ស្របតាមអភិក្រមរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី «ចេះគឺជាប់ ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»៕


-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា