ព័ត៌មាន
ស.ស.យ.ក រៀបចំ «ពិព័រណ៍ព្រះបរមឆាយាល័ក្ខណ៍» ដើម្បីសាទរខួបទី២០នៃព្រះរាជពិធីឡើងគ្រងព្រះបរមរាជសម្បត្តិ
ភ្នំពេញ ៖ សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំ «ពិព័រណ៍ព្រះបរមឆាយាល័ក្ខណ៍» នៅពីមុខព្រះបរមរាជវាំង ដើម្បីអបអរសាទរ គម្រប់ខួបលើកទី ២០ នៃ នៃព្រះរាជពិធីឡើងគ្រងព្រះបរមរាជសម្បត្តិ ព្រះករុណាជាអម្ចាស់ ជិវិតលើត្បូងព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
សហភាពសហព័ន្ធយុវជនកម្ពុជា ក្រោមការដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ជាប្រធាន ព្រមទាំងសមាជិក សមាជិកា ជាច្រើនរូប បានជួបជុំគ្នានៅព្រឹកថ្ងៃអាទិត្យ ទី២៧ ខែតុលា នេះ ដើម្បីរៀបចំការបើក «ពិព័រណ៍ព្រះបរមឆាយាល័ក្ខណ៍»។ ពិព័រណ៍នេះ មានការដាក់បង្ហាញនូវ ព្រះបរមឆាយាល័ក្ខណ៍ ជាច្រើនបង្ហាញពីព្រះរាជជីវប្រវត្តិ ព្រះរាជកាតព្វកិច្ច ស្នាព្រះហស្ថ និងព្រះរាជសកម្មភាពសប្បុរសធម៌ របស់ព្រះករុណជាអម្ចាស់ ជិវិតលើត្បូងព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ពិព័រណ៍ព្រះបរមឆាយាល័ក្ខណ៍ នេះ ជាពិព័រណ៍បើកទូលាយសម្រាប់សាធារណជន ដែលរៀបចំឡើងនៅបរិវេណសួនច្បារព្រះរាជបណ្ដាំ ខាងមុខព្រះបរមរាជវាំង។ ពិព័រណ៍ រៀបចំឡើងសម្រាប់រយៈពេល ២២ថ្ងៃ ចាប់ពីថ្ងៃទី ២៧ ខែតុលា រហូតដល់ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៤។
ក្នុងការបើកពិព័រណ៍នាព្រឹកនេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកើងថា សហភាពសហព័ន្ធយុវជនកម្ពុជា មានក្ដីរីករាយជាទីបំផុត ដែលទទួលបានព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុត រៀបចំពិព័រណ៍ព្រះបរមឆាយាល័ក្ខណ៍ ដើម្បីថ្វាយព្រះពរអបអរសាទរខួបទី ២០ព្រះវស្សា នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ របស់ករុណា ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។
ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍បន្ថែមថា ពិព័រណ៍នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញ ពីការដឹងគុណ ចំពោះព្រះគុណូបការៈ ព្រះគំរូវីរៈភាព និងព្រះរាជបូជនីយកិច្ច ដ៏ឧដុង្គឧត្តម របស់ព្រះករុណា ជាអម្ចាស់ ដែលទ្រង់បានបំពេញ ព្រះរាជតួនាទី របស់ព្រះអង្គយ៉ាងខ្ជាប់ខ្ជួនស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
ព្រះអង្គតែងតែ គង្សជាម្លប់ដ៏ត្រជាក់ត្រជុំ និងមានព្រះទ័យសណ្ដោសប្រណី យកចិត្តទុកដាក់ចំពោះប្រជានុរាស្ត្រ របស់ព្រះអង្គ នៅគ្រប់កាលៈទេសៈទាំងអស់៕
អត្ថបទ៖គឹមហុក





















-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា