ព័ត៌មាន
អ្នកសារព័ត៌មាននៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ស្វែងយល់ពីការអភិវឌ្ឍន៍ក្នុងតំបន់ទេសចរណ៍ដាច់ស្រយាលប្រទេសចិន
អ្នកសារព័ត៌មានមកពីប្រទេសផ្សេងគ្នា បានធ្វើទស្សនកិច្ចស្វែងយល់ពីការអភិវឌ្ឍន៍ក្នុងតំបន់ទេសចរណ៍ដាច់ស្រយាលក្នុងខេត្តគួយចូវ ប្រទេសចិន។
តាមរយៈកម្មវិធីរៀបចំដោយមជ្ឈមណ្ឌលចិនទំនាក់ទំនងសាព័ត៌មានអន្តរជាតិ (CIPCC) អ្នកសារព័ត៌មានមកពីប្រទេសផ្សេងគ្នាក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក បូករួមទាំងកម្ពុជា បានធ្វើទស្សនកិច្ចទៅកាន់ខេត្តគួយចូវ ដែលជាខេត្តមួយកំពុងមានការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។

បន្ទាប់ពីបានបំពេញទស្សនកិច្ចរយៈពេលជិត១សប្តាហ៍ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ម្សិលមិញនេះ បានទទួលការសំណេះសំណាល និងពិភាក្សាគ្នាក្រោមប្រធានបទ សារព័ត៌មានក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកចូលរួមចែករំលែក និងបង្កើតឱកាសក្នុងខេត្តគួយចូវ។ ពិធីសំណេះសំណាលនេះបានអញ្ើដោយ លោក លូ យ៉ុងហ្សឹង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនចិន នៃខេត្តគួយចូវ និងប្រតិភូមកពីគណៈកម្មធិការអចិន្រ្តៃយ៍ពាក់ព័ន្ធដូចជា ការវិនិយោគ ឧស្សាហ៍កម្ម និងទេសចរណ៍។

លោក លូ យ៉ុងហ្សឹង បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះការបំពេញទស្សនកិច្ចរបស់អ្នកសារព័ត៌មានមកពីប្រទេសផ្សេងគ្នាក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ លោក មានប្រសាសន៍ថា ទស្សនកិច្ចនេះពិតជាមានសារៈសំខាន់ ដើម្បីទទួលបានបទពិសោធន៍ និងការពិភាក្សាគ្នាទៅវិញទៅមកក្នុងការរៀបចំនៃការអភិវឌ្ឍន៍ខេត្តឱ្យខេត្តទៅជាតម្រូវការមួយកាន់តែទូលំទូលាយដល់បណ្តាលើសកលលោក។

ជាមួយគ្នា សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិននៃខេត្តគួយចូវ មានប្រសាសន៍ទៀតថា ទោះបីប្រទេសចិនមានកំណើនការអភិវឌ្ឍន៍យ៉ាងរហ័សក្តី ប៉ុន្តែក៏នៅមានខេត្តមួយចំនួនស្ថិតក្នុងការអភិវឌ្ឍន៍ដូចគ្នា ជាពិសេសខេត្តគួយចូវដែលកំពុងផ្តោតសំខាន់លើហេដ្ឋារចនាសម្ព័ន្ធ ដោយសារជាតំបន់សំបូរទៅដោយភ្នំខ្ពស់ និងការរស់របស់ប្រជាជនជនជាតិភាគតិចនៅដច់ស្រយាល។

ក្នុងពិធីសំណេះសំណាលនោះ ក៏មានការពិភាក្សាអំពីការគ្រប់គ្រង និងអភិរក្សជនជាតិដើមភាគតិចក្នុងមូលដ្ឋាន ដោយសារប្រទេសលើសកលលោកសុទ្ធសឹងមានជនជាតិដើមភាគតិចរបស់ខ្លួន។ លោក លូ យ៉ុងហ្សឹង បញ្ជាក់ថា ដើម្បីធានាបានប្រពៃណី និងទំនៀមទំលាប់របស់ជនជាតិដើមភាគតិច រដ្ឋាភិបាលខេត្តគួយចូវបានកំណត់ឱ្យយកទំនៀមទំលាប់ វប្បធម៌ទាំងអស់របស់ខ្លួនដាក់បញ្ជូលក្នុងកម្មវិធីសិក្សាចាប់ពីថ្នាក់អនុវិទ្យាល័យ ដើម្បីធ្វើយ៉ាងណាឱ្យយុវជនចូលរួមថែរក្សា និងធានាពីប្រពៃណីផងដែរ។

លោក សេក ឧត្តម អ្នកសារព័ត៌មានមកពីប្រទេសកម្ពុជា លើកឡើងថា តាមរយៈការបំពេញទស្សនកិច្ចកន្លងមកនេះ ចិនពិតជាមានារយកចិត្តទុកដាក់ខ្ពស់លើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ដែលជាអត្ថប្រយោជន៍មិនត្រឹមតែការដឹកជញ្ជូន ពាណិជ្ជកម្ម និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។

អ្នកសារព័ត៌មានមកពីប្រទេសកម្ពុជារូបនេះ បានសម្តែងការគាំទ្ររបស់សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិននៃខេត្តគួយចូវ ចំពោះការរៀបចំកម្មវិធីសិក្សាពាក់ព័ន្ធនឹងជនជាតិដើមភាគតិចបញ្ជូលកម្មវិធីសិក្សា ដែលជាចលនាចូលរួមជំរុញការអភិរក្ស និងទាក់ទាញទេសចរណ៍អន្តរជាតិទស្សនាស្វែងយល់ពីជនជាតិដើមភាគតិច។
សូមជម្រាបថា រយៈពេលជិតមួយសប្តាហ៍នេះ អ្នកសារព័ត៌មានទាំងអស់បានទៅដល់ភូមិជនជាតិដើមភាគតិច ឈ្មោះ ម៉េវ (Miao) ដែលជាកន្លែងទេសចរណ៍ប្រពៃណី, ភ្នំឈានលីង (Qiangling Mountain),សាលាបណ្តុះបណ្តាលវិជ្ជាជីវៈឈីងហ្សិន (Qingzhen Vocational Education)៕ អត្ថបទ សេក ឧត្តម

-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា