ព័ត៌មាន
AFC U17៖ កម្ពុជាអស់ឱកាស ខណៈអាហ្វហ្គានីស្ថាន បានឡើងជុំផ្ដាច់ព្រ័ត្រ ក្រោយវាយបកឈ្នះបង់ក្លាដេស
ក្រុមជម្រើសជាតិអាយុក្រោម ១៧ឆ្នាំកម្ពុជា បានត្រឹមលេខ៤ ក្នុងពូលប៉ុណ្ណោះ ក្រោយបរាជ័យទល់នឹងក្រុមជម្រើសជាតិ U17 ហ្វីលីពីន ក្នុងជំនួបបញ្ចប់ពូលB នៃការប្រកួតជម្រុះជើងឯកយុវជនអាយុក្រោម ១៧ឆ្នាំទ្វីបអាស៊ី(AFC U17 Asian Cup) ឆ្នាំ២០២៥ ស្របពេលក្រុមយុវជន U17 អាហ្វហ្គានីស្ថាន គឺជាក្រុមតែមួយគត់ បានឡើងវគ្គ ១៦ក្រុមចុងក្រោយ ក្នុងពូលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

សម្រាប់ការប្រកួតបញ្ចប់ពូលB កាលពីរាត្រីថ្ងៃទី២៧ ខែតុលា ក្រុមគោព្រៃជំទង់កម្ពុជា ហាក់ធ្វើមិនបានល្អប្រសើរឡើយ បន្ទាប់ពីរបូតគ្រាប់បាល់ដ៏លឿន ត្រឹម ៤នាទី ក្រោយចាប់ផ្ដើមការប្រកួត ដែលធ្វើសម្រេចដោយកីឡាករ Spencer Webster ។ បន្ទាប់មកសមាជិកក្រុម U17 ហ្វីលីពីនដដែល ក៏បានបន្ថែមគ្រាប់ទី២ នៅនាទី៤៣ ដើម្បីនាំមុខម្ចាស់ផ្ទះ ២-០ នៅវគ្គទី១ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង ។
បរាជ័យនេះ នាំឲ្យក្រុមជម្រើសជាតិ U17 កម្ពុជា បានត្រឹមឈរលេខ៤ ក្នុងពូល ដោយរកបាន ៦ពិន្ទុ ស្មើក្រុមបង់ក្លាដេស និងហ្វីលីពីន បន្ទាប់ពីឆ្លងកាត់ ៤ប្រកួតឈ្នះ ២ និងចាញ់ ២ប្រកួតដូចៗគ្នា។

ដោយឡែកក្រុមជម្រើសជាតិ U17 អាហ្វហ្គានីស្ថានវិញ បន្ទាប់ពីត្រូវក្រុមយុវជន U17 បង់ក្លាដេស បើកការនាំមុខម្ដងជាពីរដង នៅកីឡដ្ឋានព្រីនស៍ ពួកគេក៏ព្យាយាមវាយបកវិញ រហូតយកឈ្នះក្នុងលទ្ធផល ៣-២ ដើម្បីរក្សាកំណត់ត្រាឈ្នះ ៤ប្រកួតជាប់ៗគ្នា និងរកបាន ១២ពិន្ទុពេញ ឈរកំពូលតារាងពូលB ហើយក៏ជាក្រុមតែមួយគត់ក្នុងពូល ដែលបានឡើងទៅជុំផ្ដាច់ព្រ័ត្រ នាឆ្នាំ២០២៥ ផងដែរ ។
ក្រោយបញ្ចប់ការប្រកួតជម្រុះតាមពូលនីមួយៗ ផងដែរ សម្រាប់ក្រុមដែលបានកក់កៅអីវគ្គ ១៦ក្រុមចុងក្រោយ ក្រៅពីម្ចាស់ផ្ទះអារ៉ាប៊ីសាអូឌីត ចំពោះក្រុមលេខ១ ប្រចាំពូលទាំង ១០ ពីពូលA ដល់ពូលJ រួមមានក្រុមជម្រើសជាតិ U17 កូរ៉េខាងជើង អាហ្វហ្កានីស្ថាន កូរ៉េខាងត្បូង ថៃ អ៊ូសបេគីស្ថាន ជប៉ុន អូស្ត្រាលី អេមីរ៉ាត់អារ៉ាប់រួម យេម៉ែន និងតាហ្ស៊ីគីស្ថាន ។ រីឯក្រុមលេខ២ ល្អជាងគេទាំង ៥ក្រុម ដែលឡើងបង្គ្រប់កៅអីជុំផ្ដាច់ព្រ័ត្រនេះ រួមមានក្រុមជម្រើសជាតិ U17 ចិន វៀតណាម ឥណ្ឌូណេស៊ី អូម៉ង់ និងអ៊ីរ៉ង់។
សម្រាប់ការប្រកួតវគ្គ ១៦ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍ជើងឯកយុវជន U17 ទ្វីបអាស៊ីនេះ គ្រោងនឹងធ្វើការប្រកួតពីថ្ងៃទី០៣ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ខាងមុខ៕ អត្ថបទ លី ឈុនឡា




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា