ព័ត៌មាន
ឯកឧត្តមបណ្ឌិត ចាយ បូរិន នាំយកអំណោយ និងថវិកាជូនកងទ័ពនៅបញ្ជាការដ្ឋានបញ្ជូនសារ នៃអគ្គបញ្ជាការ
អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រសួងធម្មការ និងសាសនា មានសម្ព័ន្ធភាពជាមួយអង្គភាពបញ្ជាការដ្ឋានបញ្ជូនសារនៃអគ្គបញ្ជាការ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អញ្ជើញដឹកនាំគណ:ប្រតិភូសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ និងថវិកាជូនកងកម្លាំងប្រដាប់អាវុធអង្គភាពបញ្ជាការដ្ឋានបញ្ជូនសារ នៃអគ្គបញ្ជាការ ដែលស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤នេះ។
ឯកឧត្តមឧត្តមសេនីយ៍ឯក មែក ប៊ុន្នី នាយរងសេនាធិការចម្រុះ នៃអគ្គបញ្ជាការ និងជាមេបញ្ជាការអង្គភាពបញ្ជូនសារ មានមតិស្វាគមន៍និងធ្វើរបាយការណ៍ជូនឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី និងគណៈប្រតិភូ ស្តីពីវឌ្ឍនភាពការងាររបស់អង្គភាពបញ្ជាការដ្ឋានបញ្ជូនសារនៃអគ្គបញ្ជាការ ដែលបានបំពេញភារកិច្ចជូនជាតិ មាតុភូមិ នាពេលកន្លងមកប្រកបដោយការទទួលខុសត្រូវ និងជោគជ័យខ្ពស់។
ឯកឧត្តមបណ្ឌិត ចាយ បូរិន បានពាំនាំនូវការផ្តាំផ្ញើារសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនកងកម្លាំងនៃអង្គភាពបញ្ជាការដ្ឋានបញ្ជូនសារនៃអគ្គបញ្ជាការ ទាំងអស់ដោយក្តីនឹករលឹក។ ហើយដែលជានិច្ចជាកាលសម្តេច និងលោកជំទាវបណ្ឌិត តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់កងកម្លាំងគ្រប់ប្រភេទ ពិសេសកងទ័ពសមរភូមិមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែន។
ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលបន្តវេន ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដឹកនាំប្រទេសជាតិ រក្សាបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ហើយសម្តេចបានយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលកំពុងបំពេញការងារតាមភារកិច្ចរៀងៗខ្លួននៅគ្រប់ទីកន្លែង។
ឯកឧត្តមបណ្ឌិតបានបន្តទៀតថា ការចុះសួរសុខទុក្ខដល់កងកម្លាំងប្រដាប់អាវុធអង្គភាពបញ្ជាការដ្ឋានបញ្ជូនសារនៃអគ្គបញ្ជាការនាពេលនេះ គឺជាការផ្សារភ្ជាប់រវាងសមរភូមិក្រោយ និងសមរភូមិមុខ បង្កើននូវទំនាក់ទំនងល្អ និងលើកទឹកចិត្តកងទ័ពដែលឈរជើងនៅទីតាំងបញ្ជូនសារនេះ។
ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានប្រគល់គ្រឿងឧបភោគ បរិភោគ និងថវិកា ជូនកងកម្លាំងបញ្ជាការដ្ឋានបញ្ជូនសារនៃអគ្គបញ្ជាការ ក្នុងឱកាសដ៏សោមនស្សរីករាយនោះផងដែរ៕ អត្ថបទ រដ្ឋា










-
ព័ត៌មាន7 days agoជំនាញព្រមានអំពីការផាកពិន័យម្ចាស់ទីតាំងជួលស្នាក់នៅដែលពាក់ព័ន្ធនឹងបទល្មើស Scam Online
-
ព័ត៌មាន1 week agoមួយឆ្នាំ២០២៥ មានអ្នកជំងឺមកពិគ្រោះជំងឺក្រៅនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានជិត ១០ម៉ឺនករណី
-
ព័ត៌មាន4 days agoពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា ពង្រីកធនធានមនុស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ
-
ព័ត៌មាន6 days agoសម្ដេចធិបតី៖ ការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញគឺជាភាពជោគជ័យដែលកំពុងកើនឡើងនៅកម្ពុជា
-
ព័ត៌មាន4 days agoអ្នកនាំពាក្យ៖ បេសកកម្មការទូតរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុបផ្សារភ្ជាប់កាតព្វកិច្ចការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoសម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក និងសប្បុរសជន រៀបចំអំណោយផ្ដល់ជូនវីរកងទ័ពនៅសមរភូមិមុខ
-
កីឡា6 days agoវិសាខា ឬអឹមអូអាយត្រូវនៅ ឬឡើងតំបន់៦ក្រុមលើគេ (Top 6) នឹងសម្រេចថ្ងៃសៅរ៍នេះ
-
ព័ត៌មាន6 days agoក្រុមការងារក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ទំនប់អាងទឹកវិទ្យាស្ថានពហុជំនាញយោធាតេជោសែនក្នុងខេត្តតាកែវ ខណៈសម្រេចការសាងសង់បាន ៩៥%