ព័ត៌មាន
រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រារព្ធទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិក្រោមប្រធានបទ « មនុស្សចាស់ក្នុងបរិវត្តកម្មឌីជីថល »
កំពង់ឆ្នាំង ៖ មន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣នេះ បានប្រារព្ធពិធីទិវាមនុស្សចាស់កម្ពុជា និងមនុស្សចាស់អន្តរជាតិ១ តុលា ឆ្នាំ២០២៤ ក្រោមប្រធានបទ « មនុស្សចាស់ក្នុងបរិវត្តកម្មឌីជីថល »ដែលបានធ្វើឡើងនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ក្រោមអធិបតីភាពឯកឧត្តមស៊ីវរុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និង លោក យ៉ង់ ភិរម្យ អភិបាលរងខេត្តកំពង់ឆ្នាំង ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឈាង ចន្ទី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរ ស្រុក និង អតីតមន្រ្តីរាជាការចូលនិវត្តន៍ នៅស្រុកជាច្រើនផងដែរ ។
លោក ឈាង ចន្ទី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន យុវនីតីសម្បទាខេត្ត បានបញ្ជាក់ថា អនុគណៈកម្មាធិការដើម្បីមនុស្សចាស់ខេត្តកំពង់ឆ្នាំង បានបង្កើតសមាគមមនុស្សចាស់នៅតាមបណ្តាឃុំ-សង្កាត់ ក្នុងខេត្តកំពង់ឆ្នាំង ផងដែរ ដើមប្បីជួយដល់ចាស់ជរានៅតាមមូលដ្ឋាន ។ ពិធីេះធ្វើឡើងើម្បីរំលឹកគុណដល់មនុស្សវ័យចាស់ និងលើកកម្ពស់ការទទួលខុសត្រូវ ក្នុងការចូលរួមចំណែកកសាងសង្គមគ្រួសារ និងសង្គមជាតិ ដែលមានការយកចិត្តទុកដាក់ចំពោះសុខមាភាពមនុស្សចាស់។ ការប្រារព្ធទិវានេះ មិនមែនមានតែប្រទេសកម្ពុជាទេ គឺគ្រប់ប្រទេសក្នុងពិភពលោក ដែលជាសមាជិកអង្កការសហប្រជាជាតិ សុទ្ធតែប្រារព្ធធ្វើឡើងដូចគ្នា ដោយកំណត់យកថ្ងៃទី១ ខែតុលា ជារៀងរាល់ឆ្នាំ។
លោកប្រធានមន្ទីរបានអោយដឹងថា ក្នុងសារាចរណែនាំស្តីពី ការរៀបចំទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តផ្តល់ការ អន្តរាគមន៍ជំរុញសកម្មភាពបង្កើតសមាគមមនុស្សចាស់បន្ថែមទៀត នៅតាមសហគមន៍មូលដ្ឋានឱ្យបានទូ ទាំងប្រទេស ស្របតាមផែនការដែលបានកំណត់ឈរលើស្មារតីសាមគ្គីភាពជួយគ្នាទៅវិញទៅមករវាងមនុស្ស វ័យចាស់ទូទៅ។ ជាក់ស្តែងរាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលក្នុងនោះការអភិវឌ្ឍន៍សង្គមកិច្ច ជាអទិភាពសំខាន់មួយនៅក្នុងបញ្ចកោណទី១ គឺការអភិវឌ្ឍន៍មូលធនមនុស្ស និង មុំទី៤ ការពង្រឹងប្រព័ន្ធការពារសង្គមនិង ប្រព័ន្ធស្បៀង ។
មានប្រសាសន៍នៅក្នុងឱកាសនោះ លោកយ៉ង់ ភិរម្យ អភិបាលរងខេត្តកំពង់ឆ្នាំង បានគូសបញ្ជាក់ថា នៅក្នុងគ្រប់កម្មវិធីនយោបាយរាជរដ្ឋាភិបាលកម្ពុជា តែងតែផ្ដល់ការយកចិត្តទុកដាក់លើការងារមនុស្ស វ័យចាស់ជាអាទិភាពមួយក្នុងចំណោមគោលនយោបាយអាទិភាពនានារបស់រាជរដ្ឋាភិបាល។
លោកអភិបាលរងខេត្តកំពង់ឆ្នាំង បានបន្តថា ក្នុងទិសដៅឆ្ពោះទៅការធ្វើបរិវត្តកម្មឌីជីថល រាជរដ្ឋាភិបាលក៏បានចេញក្របខ័ណ្ឌគោលនយោបានជាតិគាំពារសង្គម២០១៦-២០២៥ គោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០ និង ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល ដែលជាការធ្វើទំនើបកម្មក្នុងការអនុវត្តកម្មវិធី និងការ ផ្តល់សេវាកម្មតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដើម្បី ផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋទូទៅ ជាពិសេស ក្រុមជនរងគ្រោះ និងងាយរងគ្រោះ ដែលក្នុង នោះក៏មានមនុស្សវ័យចាស់ផងដែរ ក្នុងការទួលបានព័ត៌មាន និងអត្ថប្រយោជន៍ពីការអនុវត្តកម្មវិធី។
លោកអភិបាលរងខេត្ត អំពាវនាវឱ្យបង្កើនការយកចិត្តទុកដាក់ និងគាំទ្រតាមគ្រប់មធ្យោបាយ, ឆ្លៀតសួរសុខទុក្ខ និងជួយឧបត្ថម្ភដល់ជនចាស់ជរា ជាពិសេសជនចាស់ជរាពិការដែលមានការលំបាកនៅតាមសហគមន៍, ជួយបង្កលក្ខណៈងាយស្រួល ដល់សមាគមមនុស្សចាស់កម្ពុជាដែលមានស្រាប់ និងសូមជួយគាំទ្របន្តដល់ការអន្តរាគមន៍ជំរុញសកម្មភាពបង្កើត ជួយពង្រឹង និងពង្រីកសមាគមមនុស្សចាស់នៅតាមសហគមន៍មូលដ្ឋាន ដើម្បីបង្កើនស្មារតីសាមគ្គីជួយគ្នាទៅវិញ ទៅមករវាងមនុស្សចាស់ទូទៅនៅកម្ពុជា ជាពិសេសមនុស្សចាស់ជរាពិការ មនុស្សចាស់ជរាមានជំងឺក្រីក្រគ្មានទីពឹង៕ កាំង ហុងវាស្នា









-
ព័ត៌មាន5 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន6 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រលប់ទៅផ្ទះសំបែងវិញបាន ជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្ដិវិធី
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន