ព័ត៌មាន
សភាពាណិជ្ជកម្មកម្ពុជា និងសមាគមពាណិជ្ជកម្មចិនរួមគ្នាជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការរីកចម្រើនរួមគ្នា
សភាពាណិជ្ជកម្មកម្ពុជា និងសមាគមពាណិជ្ជកម្មចិននៅកម្ពុជា ចុះអនុស្សរណៈលើកិច្ចសហប្រតិបត្តិការ លើការកំណត់កាលា- នុវត្តភាពធុរកិច្ច ការផ្លាស់ប្តូរព័ត៌មាននិងធនធាន និងការសហការរៀបចំព្រឹត្តិការណ៍ធុរកិច្ច និងកម្មវិធីរួមគ្នា ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងនៅក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា រវាងសភាពាណិជ្ជកម្មកម្ពុជា និងសមាគមពាណិជ្ចកម្មចិននៅកម្ពុជា នៅថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២៤ នេះថា ក្នុងភាពជាដៃគូសហការរបស់ស្ថាប័នទាំងពីរ បានឆ្លុះបញ្ចាំងពីការប្តេជ្ញារួមគ្នា ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងវិបុលភាពនៅកម្ពុជា។ ក្នុងកម្មវិធីនេះដែរ, អ្នកឧកញ៉ា បានលើកឡើងអំពីទំនាក់ទំនងសេដ្ឋកិច្ចល្អប្រសើរ រវាងកម្ពុជានិងចិន និងបានជំរុញលើកទឹកចិត្តវិនិយោគិនចិន មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការសំខានរួមមាន៖ គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ, កិច្ចសហប្រតិបត្តិការឡាងឆាងមេគង្គ, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-អាស៊ាន, កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។

ចំណែកបណ្ឌិត បិន លី (Ben Li) ប្រធានសមាគមពាណិជ្ជកម្មចិននៅកម្ពុជា បានបង្ហាញនូវសេចក្តីសោមន្សរីករាយ ក្នុងការសហការជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីជំរុញ និងផ្សព្វផ្សាយសក្តានុពល និងបរិយាកាសធុរកិច្ចល្អប្រសើរនៅកម្ពុជា ទៅកាន់វិនិយោគិនចិន។ លោកបណ្ឌិត គូសបញ្ជាក់ថា ការចុះអនុស្សរណៈយោគយល់រវាងស្ថាប័នទាំងពីរ គឺជាជំហានវិជ្ជមានមួយ ដែលរួមចំណែកដល់ការបង្កើនពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា ហើយស្ថាប័នទាំងពីរនឹងរៀបចំព្រឹត្តិការណ៍ធុរកិច្ចរួមគ្នាជាបន្តបន្ទាប់ ដើម្បីតភ្ជាប់សហគមន៍ធុរកិច្ចប្រទេសទាំងពីរ។

សូមបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន នៅក្នុងរយៈពេល ៩ខែ ឆ្នាំ ២០២៤, មានទំហំទឹកប្រាក់ប្រមាណជាង ១១ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ២៥ ភាគរយ ក្នុងនោះកម្ពុជាបាននាំចេញទៅកាន់ទីផ្សារចិន ជិត ១ ៣០០ លានដុល្លារ កើន ២០ ភាគរយ ខណៈការនាំចូលពីចិនមកកម្ពុជា មានទឹកប្រាក់ជិត ៩ ៩០០ លានដុល្លារ កើនជាង ២២ភាគរយ បើធៀបរយៈពេលដូច គ្នានិងឆ្នាំ ២០២៣៕ អត្ថបទ៖ សុន រ៉ាឌី




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា