ព័ត៌មាន
ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខេត្តស្វាយរៀង សាទរពិធីរត់ភ្លើងគប់កីឡាជាតិ មុនពិធីបើកផ្លូវការ នាថ្ងៃពុធនេះ
ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ បានបន្ដដំណើរដល់ខេត្តស្វាយរៀង ដោយទទួលបានការស្វាគមន៍ និងអបអរសាទរយ៉ាងច្រើនកុះករពីថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស កាលពីចុងសប្ដាហ៍កន្លងទៅ មុនឈានដល់ពិធីបើកការប្រកួតជាផ្លូវការនាថ្ងៃទី៣០ ខែតុលាឆាប់ៗនេះ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ។

ពិធីរត់ភ្លើងគប់ នៅខេត្តស្វាយរៀងនេះ បានប្រព្រឹត្តទៅក្រោមវត្តមានឯកឧត្តម សាមឺឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តមម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉េង ពោធិសា អភិបាលខេត្តស្វាយរៀង ព្រមទាំងកងកម្លាំង ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើន។

ថ្លែងនាឱកាសនោះ ឯកឧត្តម ប៉េង ពោធិសា បានថ្លែងអំណរគុណ ចំពោះក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជារាជរដ្ឋាភិបាល ដែលបានជ្រើសរើសយកខេត្តស្វាយរៀងធ្វើជាម្ចាស់ផ្ទះក្នុងពិធីរត់ភ្លើងគប់ និងការប្រកួតកីឡាជាតិលើកទី៤ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់ថ្មីបន្ថែមទៀតដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើវិស័យមួយនេះ ស្របពេលខេត្តស្វាយរៀង ក៏បានត្រៀមកីឡាករ-កីឡាការិនី ១៧០នាក់ ត្រៀមចូលរួមប្រកួតលើ ១៦ប្រភេទកីឡា ក្នុងព្រឹត្តិការណ៍ប្រចាំ ២ឆ្នាំម្ដងនេះផងដែរ ។

ទន្ទឹមជាមួយ ឯកឧត្តម សាមឺឌី ស៊ីវឌ្ឍនា ក៏បានសម្ដែងការអបអរសាទរចំពោះរដ្ឋបាលខេត្ត ក្រសួងមន្ទីរពាក់ព័ន្ធ មន្ត្រីរាជការសិស្សាសិស្ស ពលរដ្ឋ ពិសេសរដ្ឋបាលមូលដ្ឋាន បានអញ្ជើញចូលរួម និងចាត់តាំងរក្សាការពារសន្តិសុខប្រកបដោយស្មារតីទទួលខុសត្រូវ។
ឯកឧត្តមបន្ថែមថា ប្រទេសមានសន្តិភាព និងការអភិវឌ្ឍន៍គឺបានកើតឡើងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រី ក្នុងនោះនៅក្នុងគោលនយោបាយជាតិរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ពង្រឹង និងពង្រីកធនធានមនុស្សលើគ្រប់វិស័យដើម្បីរកគុណភាព បន្តដឹកនាំនិងអភិវឌ្ឍន៍ជាតិដោយផ្សារភ្ជាប់ទៅនឹងវិស័យអប់រំនិងកីឡា ដែលជាវិស័យមួយរួមចំណែកធ្វើឱ្យប្រទេសនៅក្នុងពិភពលោកបានស្គាល់ និងបានសិក្សាពីប្រវត្តិសាស្ត្រ នៃប្រទេសកម្ពុជាយើងមិនអាចកាត់ផ្តាច់ផងដែរ ។

គួរដឹងថា ក្រោយពិធីរត់ភ្លើងគប់ចេញពីខេត្តកែប ខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀង ភ្លើងគប់កីឡាជាតិ នឹងរៀបចំពិធីដង្ហែចុងក្រោយ ចេញពីកន្លែងបើកការដ្ឋានសាងសងគម្រោង «ព្រែកជីកហ្វូណនតេជោ ឆ្ពោះទៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ដើម្បីប្រារព្ធពិធីបើកការប្រកួតផ្លូវការ នៃព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ជាផ្លូវការ ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃពុធសប្ដាហ៍នេះ៕







-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា