ព័ត៌មាន
អភិបាលរាជធានីដឹកនាំប្រជុំត្រៀមលក្ខណៈរៀបចំព្រះរាជពិធីបុណ្យអុំទូក ខណៈចំនួនទូក និងប្រទីបមានច្រើនជាងឆ្នាំមុន
ភ្នំពេញ ៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤នេះមានទូក ង ចូលរួមប្រកួនប្រជែងចំនួន ៣៤៦ទូក លើសពីឆ្នាំកន្លងទៅ ខណៈចំនួនប្រទីបមកពីតាមក្រសួង ស្ថាប័នក៏មានច្រើនជាងឆ្នាំមុន។
នាព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គឺថ្ងៃព្រហស្បតិ៍ សុក្រ និងសៅរ៍ ទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ គឺមានទូក ង ចូលរួមប្រកួនប្រជែងចំនួន ៣៤៦ទូក លើសពីឆ្នាំកន្លងទៅ ៩ទូក និងមានកីឡាករ ចំណុះទូកប្រមាណជាង ២ម៉ឺននាក់ និងប្រទីបចំនួន ៣៥ប្រទីប ខណៈឆ្នាំ២០២៣កន្លងទៅមានចំនួនត្រឹមតែ ២៩ប្រទីបប៉ុណ្ណោះ។
នេះបើតាមការបង្ហាញឱ្យដឹងក្នុងកិច្ចប្រជុំស្តីពីការត្រៀមលក្ខណៈរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការរៀបចំសោភណ្ឌភាពរាជធានីភ្នំពេញឱ្យកាន់តែានភាព្រស់ស្អាតជារឿងធំ ក្នុងនាមជាអាជ្ញាធរត្រូវតែធ្វើឱ្យបានល្អបំផុត។ ចំពោះកីឡាករចំណុះទូក ង ទាំងជាង ២ម៉ឺននាក់ត្រូវស្នាក់នៅទីតាំងចំនួន ២ ដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងនោះទីតាំងទី១ នៅឃ្លាំងសាំង ខណ្ឌឬស្សីកែ វនិងទីតាំងទី២ នៅតំបន់រង្វង់មូលនាងមច្ឆាក្នុងតំបន់អភិវឌ្ឍន៍OCIC ខណ្ឌជ្រោយចង្វា ដើម្បីងាយស្រួលក្នុងការការពារសន្តិសុខជូន។
ក្នុងកិច្ចប្រជុំនោះឯកឧត្តម ឃួង ស្រេង ក៏បានធ្វើការណែនាំ ដោយមិនឱ្យមានការលក់ដូរនៅលើបណ្តោយផ្លូវមួយចំនួន ដែលមានទីតាំងនៅក្នុងព្រះរាជពិធីនេះផងដែរ ជាមួយនិងការពិនិត្យមើលឱ្យម៉ត់ចត់ចំពោះការផ្ញើកង់ ម៉ូតូ ដោយអាជ្ញាធរខណ្ឌត្រូវតែម្ចាស់ការ ស្គាល់ និងដឹងច្បាស់ពីអត្តសញ្ញាណអ្នកទទួលផ្ញើរ ជៀសវាងបាត់បង់ម៉ូតូប្រជាពលរដ្ឋគ្មានការទទួលខុសត្រូវ។
ជាមួយគ្នានោះកិច្ចប្រជុំក៏បានគិតគូពីការរៀបចំបន្ទប់ទឹកឱ្យបានច្រើនទីតាំង ទិតាំងសង្គ្រោះ និងទីបញ្ជាការស្រាលក្នុងកិច្ចប្រតិបត្តិការណ៍ការពារសន្តិសុខសុវត្ថិភាពក្នុងព្រះរាជពិធីបុណ្យ ការទប់ស្កាត់ ការរៀបចំលំហូរចរាចរណ៍ចំពោះរថយន្តមួយចំនួនចូលមកក្នុងរាជធានី និងទប់ស្កាត់ជនអាណាថាជាដើម។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក៏បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវចលនាប្រជាពលរដ្ឋ ពិសេសម្ចាស់ភោជនីយដ្ឋាន សណ្ឋាគារ ខុនដូរ ត្រូវលើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ និងចងបដាពាក្យស្លោក អមដោយការតុបតែងលម្អរចនាបំភ្លឺភ្លើងពណ៌ចម្រុះនៅតាមបណ្តាអង្គភាព ទីតាំងអាជីវកម្ម និងគេហដ្ឋានរបស់ខ្លួនឱ្យបានផុលផុស និងស្រស់ស្អាត៕
អត្ថបទ ៖ ប្រាក់ វ៉ាន់ដា






-
ព័ត៌មាន7 days agoជំនាញព្រមានអំពីការផាកពិន័យម្ចាស់ទីតាំងជួលស្នាក់នៅដែលពាក់ព័ន្ធនឹងបទល្មើស Scam Online
-
ព័ត៌មាន1 week agoមួយឆ្នាំ២០២៥ មានអ្នកជំងឺមកពិគ្រោះជំងឺក្រៅនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានជិត ១០ម៉ឺនករណី
-
ព័ត៌មាន4 days agoពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា ពង្រីកធនធានមនុស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ
-
ព័ត៌មាន6 days agoសម្ដេចធិបតី៖ ការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញគឺជាភាពជោគជ័យដែលកំពុងកើនឡើងនៅកម្ពុជា
-
ព័ត៌មាន4 days agoអ្នកនាំពាក្យ៖ បេសកកម្មការទូតរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុបផ្សារភ្ជាប់កាតព្វកិច្ចការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoសម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក និងសប្បុរសជន រៀបចំអំណោយផ្ដល់ជូនវីរកងទ័ពនៅសមរភូមិមុខ
-
កីឡា6 days agoវិសាខា ឬអឹមអូអាយត្រូវនៅ ឬឡើងតំបន់៦ក្រុមលើគេ (Top 6) នឹងសម្រេចថ្ងៃសៅរ៍នេះ
-
ព័ត៌មាន6 days agoក្រុមការងារក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ទំនប់អាងទឹកវិទ្យាស្ថានពហុជំនាញយោធាតេជោសែនក្នុងខេត្តតាកែវ ខណៈសម្រេចការសាងសង់បាន ៩៥%