ព័ត៌មាន
ប្រធានគណៈមេធាវីអាណត្តិទី១៥ លោក សាំង វណ្ណៈ ចូលកាន់តំណែងជាផ្លូវការ
នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីផ្ទេរ និងចូលកាន់តំណែងរបស់ប្រធានគណៈមេធាវី អាណត្តិទី១៥ និងក្រុមប្រឹក្សាគណៈមេធាវី អាណត្តិទី១១ ដែលពិធីនេះប្រារព្ធឡើងនៅ “សហសាលឧត្តមភាព”នៃទីស្នាក់ការគណៈមេធាវី។

ឯកឧត្តម លី ច័ន្ទតុលា បានផ្តល់ជាអនុសាសន៍ និងសំណូមពរមួយចំនួនដល់សមាជិកសមាជិកាក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១១ ដើម្បីធានាប្រសិទ្ធភាពនៃការងារដូចជា
១. ត្រូវគាំទ្រដល់គោលនយោបាយ និងសហការជាមួយប្រធានគណៈមេធាវី ក្នុងទិសដៅលើកកម្ពស់ តម្លៃវិជ្ជាជីវៈ និងឧត្តមប្រយោជន៍ របស់វិជ្ជាជីវៈ។
២. សូមគោរពឱ្យបានខ្ជាប់ខ្ជួននូវបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាគណៈមេធាវី។
៣. ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ គិតគូរនិងតម្កល់ផលប្រយោជន៍របស់គណៈមេធាវីជាធំ។
៤. រាល់កិច្ច្ុំនិងការពិភាក្សារបស់ក្រុមប្រឹក្សាគណៈមេធាវី គឺជាការសម្ងាត់។ មានហេតុផលច្រើនណាស់ដែលនាំឱ្យបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាគណៈមេធាវីចែងយ៉ាងច្បាស់អំពីការរក្សាការសម្ងាត់នេះ។ ការពិភាក្សានិងការសម្រេចមួយចំនួន គឺមានពាក់ព័ន្ធនឹងកិត្តិយស ឬកេរ្ត៍ឈ្មោះរបស់មេធាវី ឈ្មោះអ្នកគាំទ្រឬមិនគាំទ្រ ក៏ដូចជាយុទ្ធសាស្ត្ររបស់គណៈមេធាវីផងដែរ។ រាល់ការផ្សព្វផ្សាយព័ត៌មានណាមួយទៅតតិយជនគឺត្រូវធ្វើឡើងតាមរយៈយន្តការផ្សព្វផ្សាយរបស់គណៈមេធាវី។
៥. ត្រូវចូលរួមប្រជុំឱ្យបានទៀងទាត់និងទាន់ពេលវេលា។
៦. ត្រូវសិក្សា ស្រាវជ្រាវ និងសកម្មនៅក្នុងការជជែក ពិភាក្សា វែកញែក ធ្វើយ៉ាងណាធានាថារាល់ការសម្រេចនីមួយៗរបស់ក្រុមប្រឹក្សាគឺមានហេតុផលត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ។
ឯកឧត្តម ក៏សូមសំណូមពរដល់ថ្នាក់ដឹកនាំនិងបុគ្គលិកទាំងអស់របស់គណៈមេធាវី គាំទ្រនិងផ្តល់ជំនួយគ្រប់បែបយ៉ាង ដល់ប្រធានគណៈមេធាវីថ្មី និងសមាជិកសមាជិកាក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១១ នៅក្នុងការបំពេញការងាររបស់ខ្លួន។

ឯកឧត្តម លី ចន្ទ័តុលា សង្ឃឹមថា សហភាតាសមាជិកសមាជិកាក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១១ ទាំងអស់ រួមនឹង ប្រធានគណៈមេធាវីអាណត្តិថ្មី នឹងគោរពបានខ្ជាប់ខ្ជួនតាមការសន្យារបស់ខ្លួន ហើយនឹងជួយប្រធានគណៈមេធាវី ដើម្បីសម្រួល និងពន្លឿនវិធាន និងយន្តការទាំងឡាយដើម្បីភាពជោគជ័យនៃការងារ ដើម្បីបន្តលើក តម្កើងឧត្តមភាព និងកិត្យានុភាព នៃវិជ្ជាជីវៈមេធាវីរបស់យើង ដើម្បីជាឧត្តមប្រយោជន៍នៃវិជ្ជាជីវៈមួយនេះ៕









-
ព័ត៌មាន1 week agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន1 week agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន1 week agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន1 week agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន1 week agoថ្ងៃដំបូងបើកដំណើរការផ្លូវថ្មើជើងចតុមុខអបអរសាទរបុណ្យអុំទូក មានភ្ញៀវជាតិ អន្តរជាតិជាច្រើនមកដើរទស្សនាកម្សាន្ត
-
ព័ត៌មាន1 week agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន1 week agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង