ព័ត៌មាន
ផ្អាកការចេញ-ចូល បំពេញការងារ ហាត់ប្រាណ ការហ្វឹកហាត់ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក រយៈពេល១១ថ្ងៃ ដើម្បីរៀបចំការប្រកួតកីឡាជាតិ ឆ្នាំ២០២៤
អគ្គនាយកដ្ឋានកីឡា សូមជម្រាបជូនឯកឧត្តម លោកជំទាវ លោក លោកស្រី បុគ្គលិកក្រោមឱវាទ អគ្គនាយកដ្ឋានកីឡា និងសហព័ន្ធកីឡាជាតិ ដែលកំពុងបំពេញការងារ នៅក្នុងពហុកីឡដ្ឋានជាតិ ក៏ដូចជាមហាជនទាំងអស់ឱ្យបានជ្រាបថា ចាប់ពីថ្ងៃទី២៩ ខែតុលា រហូតដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក នឹងត្រូវរៀបចំការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤។
ដើម្បីរក្សាសណ្តាប់ធ្នាប់ របៀបរៀបរាយ និងសុវត្ថិភាពជូនថ្នាក់ដឹកនាំជាន់ខ្ពស់ អគ្គនាយកដ្ឋានកីឡាសូមផ្អាកការ “ចេញ-ចូល” ការធ្វើការ និងការហាត់ប្រាណក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ចំនួន ០២ថ្ងៃគឺនៅថ្ងៃទី៣០ ខែតុលា នឹងមានព្រឹត្តិការណ៍បើកការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ និងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នឹងប្រារព្ធពិធីបិទការប្រកួតកីឡាជាតិឆ្នាំ២០២៤៕

-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»