ព័ត៌មាន
ឯកឧត្តម គីម រិទ្ធី អញ្ជើញបិទវគ្គហ្វឹកហ្វឺកឆ្នាំ២០២៣ និងបើកវគ្គហ្វឹកហ្វឺកឆ្នាំ២០២៤ របស់កងពលធំអន្តរាគមន៍លេខ៣
នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺកឆ្នាំ២០២៣ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញទូទៅ ដើម្បីពង្រឹងសមត្ថភាពយោធិនឆ្នាំ២០២៤ ឱ្យទទួលបានជំនាញច្បាស់លាស់ក្នុងយុទ្ធវិធីថ្មើរជើង ពង្រឹងបានទាំងស្មារតី និងមានប្រៀបក្នុងការប្រយុទ្ធនៅលើសមរភូមិ ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ឯកឧត្តមឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ដែលមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត មេបញ្ជាការ មេបញ្ជាការរង បណ្ដាអង្គភាពប្រចាំទិសទី១ ប្រាសាទព្រះវិហារ ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំងយោធាចារ្យ កម្មសិក្សា ការី នាយទាហាន នាយទាហានរង និងពលទាហានជាច្រើនរូបទៀត។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានលើកឡើងអំពីលទ្ធផលការងារហ្វឹកហ្វឺនឆ្នាំ២០២៣ ដែល កំពុងប្រារព្ធពិធីបិទវគ្គនាពេលនេះ សរុបមានចំនួន ៤វគ្គ មានសិក្ខាកាមចូល រួមចំនួន ៤០០នាក់ គ្រូ ៤០នាក់ ហ្វឹកហ្វឺនរយៈពេល ៣ខែ ចែកចេញជាវគ្គហ្វឹកហ្វឺនបំប៉ន ជំនាញប្រឆាំងរវកម្ម ១វគ្គ សិក្ខាកាមចូលរួម ១០០នាក់ និងវគ្គហ្វឹកហ្វឺនពង្រឹងវរសេនាតូច របស់បណ្តាកងពលតូចចំណុះទាំងបីចំនួន ៣វគ្គ សិក្ខាកាមចំនួន ៣០០នាក់ ដោយនៅពេលបញ្ចប់ការហ្វឹកហ្វឺន សិក្ខាកាមទទួលបានលទ្ធផលល្អ ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ អស់ពីកម្លាំងកាយចិត្តពីសំណាក់នាយទាហានតាមបណ្តាជំនាញពាក់ព័ន្ធ គណៈគ្រប់គ្រងវគ្គ យោធាចារ្យ ក៏ដូចជាការខិតខំប្រឹងប្រែងដោយផ្ទាល់ពីសំណាក់សិក្ខាកាមតាមវគ្គនីមួយៗផង ដែរ។ដោយឡែកវគ្គហ្វឹកហ្វឺនឆ្នាំ២០២៤ ដែលកំពុងប្រារព្ធពិធីបើកវគ្គនាពេលនេះ មានចំនួន ៥វគ្គ សិក្ខាកាមចូលរួមសរុបចំនួន ៣៤០នាក់ គ្រូ១៧នាក់ ហ្វឹកហ្វឺនរយៈពេល ៣ខែ ចែកចេញជាវគ្គហ្វឹកហ្វឺនបំប៉នជំនាញចំនួន ២វគ្គ គឺវគ្គហ្វឹកហ្វឺនបំប៉នជំនាញរថក្រោះរថពាសដែក វគ្គហ្វឹក ហ្វឺនបំប៉នជំនាញអាវុធគាំទ្រថ្មើរជើងត្បាល់ដេកា និងវគ្គហ្វឹកហ្វឺនពង្រឹងវរសេនាតូចតាមបណ្តាកងពលតូចចំណុះទាំងបី លេខ៧ លេខ៨ និងលេខ៩ ចំនួន៣វគ្គ។
នាឱកាសនោះ ឯកឧត្តម គីម រិទ្ធី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ព្រមទាំងកងកម្លាំងដែលជានាយទាហាន និងពលទាហានទាំងអស់ ដែលនេះសបញ្ជាក់ឱ្យឃើញអំពីការខិតខំប្រឹងប្រឹង និងវឌ្ឍនភាពការ ងារដែលសម្រេចបានស្នាដៃ និងសមិទ្ធផលធំៗ ជាច្រើនលើការងារអភិវឌ្ឍន៍វិស័យការពារជាតិ ការងារសន្តិសុខយោធា ការងារអប់រំ បណ្តុះបណ្តាល ហ្វឹកហ្វឺន បំប៉នកងកម្លាំងទាំងចំណេះដឹង ជំនាញបច្ចេកទេស និងស្មារតីឆន្ទៈមនសិការស្នេហាជាតិ ដើម្បីធានាចីរភាពនៃខឿនការពារ អធិបតេយ្យជាតិ បូរណភាពទឹកដី និងការងារថែរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។
ទន្ទឹមនេះ ឯកឧត្តមក៏បានផ្តាំផ្ញើដល់សិក្ខាកាមដែលជានាយទាហាន និងពលទាហានទាំងអស់ត្រូវយកចំណេះដឹងជំនាញដែលទទួលបាននេះ យកទៅប្រើប្រាស់ឱ្យចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់ក្នុងកិច្ចការ ការពារអធិបតេយ្យភាព បូរណភាពទឹកដី ការពារជាតិ សាសានា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសុខសន្តិភាព និងសេចក្តីសុខសាន្តជូនប្រជាជនមិនឱ្យជនណាមកបំផ្លិចបផ្លញបានឡើយ។បន្ថែមពីនេះ សូមបន្តគិតគូររៀបចំផែនការហ្វឹកហ្វឺនជំនាញផ្សេងៗ ដើម្បីបន្តពង្រឹងសមត្ថភាពកងកម្លាំងទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែងសំដៅចូលរួមចំណែកក្នុងការអនុវត្តផែនការកែទម្រង់កងកម្លាំង ខឿនការពារជាតិ និងគោលនយោបាយរបស់ រាជរដ្ឋាភិបាលលើវិស័យការពារជាតិឱ្យទទួលបានជោគជ័យ៕










-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា